ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត្រា​​ភាពក្រីក្រ​​នៅ​ក្នុង​ប្រទេស​​វៀត​ណាម​​ធ្លាក់ចុះ​​​​7,8%​​ក្នុង​ឆ្នាំ​​2013

11 ឆ្នាំ មុន

​​​​តាម​ការ​​​អះអាង​ពី​​ក្រសួង​​ពលករ និង​​កិច្ចការ​សង្គម​របស់​វៀត​ណាម​​បាន​ឱ្យ​ដឹង​ថា អត្រា​ភាព​ក្រីក្រ​នៅក្នុងប្រទេស​​បាន​ធ្លាក់​ចុះ​ពី​​២២%​​ក្នុង​ឆ្នាំ​​​២០០៥ មក​ត្រឹម​​​​៧,៨​%​ ក្នុងឆ្នាំ​​​២០១៣ ។ មូលនិធិ​​ដែល​ប្រមែប្រមូល​​​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​​កាត់​បន្ថយ​​ភាពក្រីក្រ​​ចា​​ប់​ពីឆ្នាំ​​​​២០០៥ មក​ត្រឹម​​ឆ្នាំ​​២០១២ សម្រេច​បាន​​ប្រមាណជា​​​​៤១​ពាន់លាន​ដុល្លារ​អាមេរិក នេះ​​បើ​​តាម​កា​រ​បញ្ជាក់​បន្ថែម​​​​​ពីក្រសួង​​​​​​​​​​​​​​​​​នៅ​ក្នុង​​កិច្ច​

​​​​តាម​ការ​​​អះអាង​ពី​​ក្រសួង​​ពលករ និង​​កិច្ចការ​សង្គម​របស់​វៀត​ណាម​​បាន​ឱ្យ​ដឹង​ថា អត្រា​ភាព​ក្រីក្រ​នៅក្នុងប្រទេស​​បាន​ធ្លាក់​ចុះ​ពី​​២២%​​ក្នុង​ឆ្នាំ​​​២០០៥ មក​ត្រឹម​​​​៧,៨​%​ ក្នុងឆ្នាំ​​​២០១៣ ។ មូលនិធិ​​ដែល​ប្រមែប្រមូល​​​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​​កាត់​បន្ថយ​​ភាពក្រីក្រ​​ចា​​ប់​ពីឆ្នាំ​​​​២០០៥ មក​ត្រឹម​​ឆ្នាំ​​២០១២ សម្រេច​បាន​​ប្រមាណជា​​​​៤១​ពាន់លាន​ដុល្លារ​អាមេរិក នេះ​​បើ​​តាម​កា​រ​បញ្ជាក់​បន្ថែម​​​​​ពីក្រសួង​​​​​​​​​​​​​​​​​នៅ​ក្នុង​​កិច្ច​ប្រជុំ​​​រ​​វាង​គណៈ​​កម្ម​ការ​​ជាតិ​កាត់បន្ថយ​​​ភាព​ក្រីក្រ​​ ​និងមន្ត្រីមក​ពី​​​​​​​​​​​​​៦៣​​​ខេត្ត​ក្រុងកាល​​ពី​ថ្ងៃ​ព្រហស្បត្តិ៍​កន្ល​ង​មក​នេះ ។

នៅ​ក្នុង​តំបន់​​​មួយចំនួន​​អត្រា​ភាពក្រីក្រ​នៅ​តែ​​ស្ថិត​​ក្នុង​កម្រិត​​ជាង​​៥០​%​ ។ ​លោក Vu Van Ninh ​ឧបនាយក​រដ្ឋ​មន្ត្រី​​វៀត​ណាម​បាន​លើក​ឡើង​​ថា ការ​កាត់បន្ថយ​ភាព​ក្រីក្រ​​ត្រូវ​តែ​​​ផ្ដោត​ទៅលើ​តំបន់​​ដែលមាន​អត្រា​ប្រជាជន​មាន​ភាព​ក្រីក្រ​​ខ្ពស់ជាពិសេស​គឺនៅ​ក្នុង​តំបន់​​ភ្នំ​ និង​តំបន់​​​ដាច់ស្រយាល ៕​​