ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ស៊ីដាច់​គ្រប់​មនុស្ស​ល្បី​ៗ​ទាំងអស់​ក្នុង Instagram

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ស៊ីដាច់​គ្រប់​មនុស្ស​ល្បី​ៗ​លើ​លោក​ក្នុង​ការ​រក​ចំណូល​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម Instagram ។…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ស៊ីដាច់​គ្រប់​មនុស្ស​ល្បី​ៗ​លើ​លោក​ក្នុង​ការ​រក​ចំណូល​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម Instagram ។

Ronaldo គឺជា Superstar ម្នាក់​ដែល​រកបាន​ប្រាក់​៣៨​លាន​ផោន​ដោយ​គ្រាន់តែ​បង្ហោះ​រូបថត​ផ្សាយពាណិជ្ជកម្ម​តាម Instagram កាលពី​ឆ្នាំ​មុន​ដែល​តម្លៃ​នេះ​គឺ​ស្មើនឹង​ប្រាក់​ចំណូល​របស់ Messi ពី Instagram ដល់​ទៅ​ពីរ​ដង ។

Ronaldo ស៊ីថ្លៃ​ពី​អ្នក​ដែល​មាន​បំណង​ចង់​ផ្សាយពាណិជ្ជកម្ម​ពី​ផលិតផល​របស់​ពួក​គេ ដែល​តម្លៃ​ឈ្នួល​របស់​គេ គឺ​ពិតជា​ថ្លៃ ហើយ​ក៏​សំបូរ​អ្នក​មក​ទាក់ទង​ផង​ដែរ ។ កីឡាករ​រូប​នេះ ក្លាយទៅជា​អ្នក​ជាប់​លេខ​មួយ​ខាង​រក​ប្រាក់​តាម Instagram លើស​តារា​ល្បី Kylie Jenner និង Selena Gomez ។

គេ​បាន​រក​ឃើញ​ថា Ronaldo អាយុ​៣៤​ឆ្នាំ បាន​បង្ហោះ​រូប​ផ្សាយពាណិជ្ជកម្ម​ចំនួន ៣៤​ដង នៅ​លើ Instagram កាលពី​ឆ្នាំ​មុន ។ ប្រាក់​ដែល​គេ​រកបាន​ពី​រូបថត​ទាំង​៣៤​នេះ គឺ​ស្មើនឹង ៣៨.២​លាន​ផោន ។ នេះ​គឺ​មាន​ន័យ​ថា រូប​មួយ​ប៉ុស្តិ៍​ដែល​បង្ហោះ​ផ្សាយ​លើ Instagram របស់ Ronaldo គឺ​មាន​តម្លៃ ៧៨​ម៉ឺន​ផោន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi ដែល​ជា​គូប្រជែង​នឹង Ronaldo បាន​បង្ហោះ​រូប​ផ្សាយពាណិជ្ជកម្ម ៣៦​ដង ដែល​រកបាន​ប្រាក់​ត្រឹមតែ ១៨.៧​លាន​ផោន​។ ដូចនេះ Messi ស៊ីថ្លៃ​ត្រឹមតែ ៥១៩០០០​ផោន​ប៉ុណ្ណោះ​។ ចំណែកឯ​មនុស្ស​ល្បី​ៗ​ផ្សេង​ទៀត គឺ​សុទ្ធតែ​រក​ប្រាក់​តាម Instagram ចាញ់ Ronaldo និង Messi ទាំងអស់​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ