ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​តាម​អាកាស​របស់​ប៉ាគីស្ថាន​សម្លា.ប់​ពួកបះបោរ​37នាក់​

10 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​យោធា​រាយការណ៍​ថា​ បណ្ដា​យន្ដ​ហោះ​ចម្បាំង​ប៉ាគីស្ថាន​ កាល​ពី​ថ្ងៃ​ទី​២៤​ មេសា​ បាន​វាយ​ប្រហារ​លើ​ជំរំ​លាក់ខ្លួន​នានា​របស់​ពួកសកម្ម​ប្រយុទ្ធ​ក្នុង​តំបន់កុលសម្ព័ន្ធ​ KHYBER បណ្ដាល​ឱ្យ​ពួក​បះបោរ​ស្លា.ប់​យ៉ាង​តិច​៣៧​នាក់​ ។​ ប្រភព័ត៌មាន​នោះ​ឱ្យ​ដឹង​ដែរ​ថា​ ជន​សកម្ម​ប្រយុទ្ធ​១៨​នាក់​ទៀត​បាន​ត្រូវ​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​ទាំង​នេះ​ ដែល​ធ្វើ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ TIRAH ក្បែរ​ព្រំ​ដែន​

ប្រភព​ព័ត៌មាន​យោធា​រាយការណ៍​ថា​ បណ្ដា​យន្ដ​ហោះ​ចម្បាំង​ប៉ាគីស្ថាន​ កាល​ពី​ថ្ងៃ​ទី​២៤​ មេសា​ បាន​វាយ​ប្រហារ​លើ​ជំរំ​លាក់ខ្លួន​នានា​របស់​ពួកសកម្ម​ប្រយុទ្ធ​ក្នុង​តំបន់កុលសម្ព័ន្ធ​ KHYBER បណ្ដាល​ឱ្យ​ពួក​បះបោរ​ស្លាប់​យ៉ាង​តិច​៣៧​នាក់​ ។​ ប្រភព័ត៌មាន​នោះ​ឱ្យ​ដឹង​ដែរ​ថា​ ជន​សកម្ម​ប្រយុទ្ធ​១៨​នាក់​ទៀត​បាន​ត្រូវ​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​ទាំង​នេះ​ ដែល​ធ្វើ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ TIRAH ក្បែរ​ព្រំ​ដែន​អាហ្វហ្គានី​ស្ថាន។​ ជំរំ​លាក់ខ្លួន​ជា​ច្រើន​របស់​ពួក​សកម្ម​ប្រយុទ្ធ​រង​ការ​បំផ្លាញ​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​ដែល​ចាប់​ផ្ដើម​ពី​ព្រឹក​ព្រលឹម​​មក​ ។

ប្រភព​យោធា​មុននេះ​អះអាង​ថា​ ពួក​ជន​រង​ការ​វាយ​ប្រហារ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើការ​វាយ​ប្រហារ​ដោយ​គ្រឿង​ផ្ទុះ​យ៉ាង​បង្ហូរ​ឈាម​ក្នុង​ផ្សារ​លក់​ផ្លែ​ឈើ​មួយ​នៅ​ទី​ក្រុង​អីុស្លាម៉ាបាដ​ ដែល​សម្លាប់​មនុស្ស​ជា​ច្រើនសិប​នាក់​ ។​ ពួក​អ្នក​ទាំង​នោះ​ក៏ចូល​រួម​ដែរ​ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ប្រើ​គ្រាប់​បែក​មួយ​ចំនួន​នៅ​ស្រុក​ប៉េសាវ៉ា​ និង​ស្រុក​ចាសាដដា​ ភាគ​ពាយ័ព្យ​ប្រទេស​ ។

ការ​វាយ​ប្រហារ​តាម​អាកាស​នោះ​ធ្វើ​ឡើង​ជួន​ពេលគ្នា​នឹង​ការ​បដិសេធ​របស់​ពួក​តាលីបង់​ប៉ាគីស្ថាន​ពុំ​ពន្យារ​ពេល​បទ​ឈប់​បាញ់​គ្នា​បណ្ដោះ​អាសន្ន​រយៈ​ពេល​៤០​ថ្ងៃ​ ។ ចំណែកសារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា​ ប៉ូលិស​យ៉ាង​តិច​៤នាក់​បាន​ត្រូវ​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​២៤​ មេសា​ ពេល​ពួកជន​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​មក​លើរថយន្ដ​ពួកគេ​នៅខេត្ដ​បាលូជីស្ថាន​ ភាគ​និរតី​ប៉ាគីស្ថាន​ ។​ ទូរទស្សន៍​ក្នុងស្រុក​ DUNYA TV រាយការណ៍​ថា​ រថយន្ដ​ប៉ូលិស​រង​ការ​វាយប្រហារ​ពេលកំពុង​បើក​ល្បាត​ជា​ទម្លាប់​នៅ​តំបន់​សាហេន​សាហ៍​ ស្រុក​ដឺរ៉ាមូរ៉ាដ​ ហ្សាម៉ាលី ៕​