ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​ស្រាប់តែ​នាយកលីគកំពូល La Liga លាន់មាត់​និយាយ​ពី Messi ដូច្នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​នាយក​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​នាយក​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga លោក Javier Tebas សរសេរ​ថា ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ។

ការ​ប្រកែក​បែកផ្សែង​រក​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​រវាង Ronaldo និង Messi ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ដោយឡែក​លោក Tebas ដែល​ជានា​យក​លី​គ La Liga បាន​ប្រាប់​សារព័ត៌មាន El Mundo Deportivo ថា ៖«​លេខ​១០ (Messi) តែងតែ​បង្ហាញ​ពី​ភាពល្អ​ផ្តាច់​គេ ហើយ Messi គឺជា​ស្តង់ដារ​ល្អ​ផ្តាច់​គេ​លើ​នៅ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់​»​។

លោក​បាន​បន្ត​ថា ៖«Leo មក​ដល់​ថ្ងៃនេះ នៅ​តែ​លេង​ឱ្យ​លី​គ​របស់​យើង ។ វា​ជា​ការ​ពិត​ណាស់ គេ​ធ្លាប់​ចង់​ចាកចេញ​ម្តង​ដែរ ពេល​ដែល​មាន​បណ្តឹង​ពី​បទ​គេចពន្ធ​កាលពីមុន ។ វា​ពិតជា​ល្អ​ណាស់​សម្រាប់ La Liga ប្រសិនបើ Neymar ត្រឡប់​មក​វិញ បើ​ទោះបីជា​គ្រប់​គ្នា​ដឹង​ថា Messi គឺ​ខ្លាំង​ជាង Neymar ក៏​ដោយ ។ លោក Pep Guardiola និង លោក Jose Mourinho​? ពិត​ណាស់​! លី​គ​យើង​នឹង​បាន​ប្រយោជន៍​ពី​អ្នក​ទាំង​ពីរ​» ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ