ប្រដាល់សកលអាជីព បើកការប្រកួតប្រចាំខែ ដើម្បីអភិវឌ្ឍកីឡាប្រដាល់សកលនៅកម្ពុជា
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បើកសករាជថ្មី កម្មវិធីកីឡាប្រដាល់សកលអាជីព “Dragon the Golden Ring” ដែលជាការប្រកួតប្រចាំខែ…
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បើកសករាជថ្មី កម្មវិធីកីឡាប្រដាល់សកលអាជីព “Dragon the Golden Ring” ដែលជាការប្រកួតប្រចាំខែ…
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បើកសករាជថ្មី កម្មវិធីកីឡាប្រដាល់សកលអាជីព “Dragon the Golden Ring” ដែលជាការប្រកួតប្រចាំខែ លើកដំបូង ដែលនឹង ដំណើរការពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ខែធ្នូ ឆ្នាំ២០២៦ ។
លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានប្រសាសន៍ថា នេះជាទំព័រថ្មី សម្រាប់កីឡាប្រដាល់សកលនៅកម្ពុជា និងជាឱកាសដ៏សំខាន់ ដើម្បីសម្រួចធនធានកីឡាករ កីឡាការិនីសម្រាប់ការប្រកួតប្រជែងនានាលើឆាកអន្តរជាតិ ជាពិសេសឆ្ពោះទៅគោលដៅជាប់ទៅព្រឹត្តការណ៍កីឡាអូឡាំពិក តាមរយៈការជម្រុះ (Qualify)។ ទន្ទឹមនឹងនេះ ការរៀបចំ ក៏បានបង្ហាញពីការជឿជាក់របស់ក្រុមហ៊ុនវឌ្ឍនៈ ដែលតែងតែឧបត្ថម្ភគាំទ្រសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ជាពិសេសការរៀបចំការប្រកួតប្រចាំខែ និងការត្រៀមទៅប្រកួតនៅក្រៅប្រទេស។ តាមរយៈការសហការជាមួយក្រុមហ៊ុនវឌ្ឍនៈ លោក ប៊ុយ សោភ័ណ្ឌ សង្ឃឹមថា ប្រដាល់សកលកម្ពុជា នឹងអាចនាំយកបាននូវសមិទ្ធផលល្អៗយ៉ាងច្រើន ។
សម្រាប់កម្មវិធីប្រកួតមាន ៦គូ ដោយផ្ដោតទាំងក្រុមថ្នាលយុវជន ក្រុមធំ និងមានគូអន្តរជាតិទៀតផង ។
លោក ប៊ុយ សុភ័ណ្ឌ ក៏បានអំពាវនាវឱ្យមហាជនចូលរួមទស្សនាច្រើនកុះករនៅសាលប្រដាល់សកល នៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានសហព័ន្ធក៏ទទូចឱ្យកីឡាករ កីឡាការិនីខិតខំប្រឹងប្រែង ដើម្បីក្ដោបឱកាសដ៏សំខាន់នេះឱ្យបាន ៕




ចែករំលែកព័តមាននេះ