ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ចិត្ត​ហើយ David Beckham ចង់​ធ្វើ​ជា​ភ្នាក់ងារ​ផ្ទាល់​របស់​តារា​ឆ្នើម​១​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រោយ​ពី​បង្កើត​ក្រុមហ៊ុន​គ្រប់គ្រង​កីឡាករ​ផ្ទាល់ខ្លួន David Beckham អតីត​ជើង​ខ្លាំង​របស់ Manchester United…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រោយ​ពី​បង្កើត​ក្រុមហ៊ុន​គ្រប់គ្រង​កីឡាករ​ផ្ទាល់ខ្លួន David Beckham អតីត​ជើង​ខ្លាំង​របស់ Manchester United និង Real Madrid ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​បើក​កិច្ចប្រជុំ​ជាមួយនឹង Kylian Mbappe ដើម្បី​ធ្វើ​ជា​ភ្នាក់ងារ​របស់​កីឡាករ​រូប​នេះ ។

តាម​សារព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​អង់គ្លេស​រូប​នេះ​មាន​បំណង​ចង់​សាក​អ្វី​ដែល​ថ្មី ដោយ​បាន​បង្កើត​ក្រុមហ៊ុន​គ្រប់គ្រង​កីឡាករ​មួយ​ឈ្មោះ​ថា Footwork Management Ltd. ។ គេ​បាន​បើក​ក្រុមហ៊ុន​នេះ​ជាមួយនឹង​មិត្តភក្តិ​មួយ​ចំនួន​ដែល​ក្នុង​នោះ​ក៏​មាន David Johnson អតីត​កីឡាករ Nottingham Forest ។

ក្នុង​ការ​បើក​ក្រុមហ៊ុន​ដំបូង Beckham ចង់បាន​កីឡាករ​ល្បី​ៗ​មក​ដាក់​ក្បែរ​ខ្លួន​ដែល​ក្នុង​នោះ​គឺ​មាន Mbappe គឺជា​គោលដៅ​ដំបូង ។ នា​ពេល​បច្ចុប្បន្ន​នេះ Mbappe មាន​ឪពុក​របស់​គេ​ធ្វើ​ជា​ភ្នាក់ងារ​ពេល​ចរចា​រការ​ផ្លាស់​ប្តូរ​ក្លិប​ផ្សេង​ៗ តែ​ពេល​នេះ Beckham ចង់​ធ្វើ​ជា​ភ្នាក់ងារ​ជំនួស​វិញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជើង​ខ្លាំង​របស់​អង់គ្លេស​រូប​នេះ​បាន​ប្រឡូក​ចូល​ទៅ​ក្នុង​វិស័យ​ធុរកិច្ច​ជា​ច្រើន​មុខ​មក​ហើយ​តាំងពី​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​មក ។ ខណៈ​នេះ​គេ​ក៏​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្លិប Inter Miami ដែល​នឹង​មាន​ក្រុម​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ