ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​12​ខែ​​គិត​មក​ត្រឹម​ខែ​មីនា Toyota ​លក់​រថយន្ត​បាន​ជាង​10​លាន​គ្រឿង​ ​ដណ្តើម​កាន់​កា.ប់​តំណែង​​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​លំដាប់​កំពូល​លើ​ពិភព​លោក​

11 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​​នេះ ​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​​ផលិត​រថយន្ត​​ធំ​បំផុត​​លើ​ពិភព​លោក​ Toyota បាន​ថ្លែង​ថា​ក្នុង​រយៈ​ពេល​១២​ខែ​ គិត​មក​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៤​ ក្រុម​ហ៊ុន​លក់​រថយន្ត​បាន​១០,១៣​លាន​គ្រឿង​ កើន​ឡើង​​៤,៥%​​ ។ ​តាម​តួលេខ​​នេះ បាន​បញ្ជាក់​​ឱ្យ​ឃើញ​ថា​ Toyota បាន​​វ៉ា​ផ្តាច់​គូ​ប្រជែង​របស់​ខ្លួន​ Volkswagen (អាល្លឺម៉ង់) និង General Motors (អាមេរិក) ទៅ​ទៀត​​ ដែល​អ្នក​វិភាគ​

កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​​នេះ ​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​​ផលិត​រថយន្ត​​ធំ​បំផុត​​លើ​ពិភព​លោក​ Toyota បាន​ថ្លែង​ថា​ក្នុង​រយៈ​ពេល​១២​ខែ​ គិត​មក​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៤​ ក្រុម​ហ៊ុន​លក់​រថយន្ត​បាន​១០,១៣​លាន​គ្រឿង​ កើន​ឡើង​​៤,៥%​​ ។ ​តាម​តួលេខ​​នេះ បាន​បញ្ជាក់​​ឱ្យ​ឃើញ​ថា​ Toyota បាន​​វ៉ា​ផ្តាច់​គូ​ប្រជែង​របស់​ខ្លួន​ Volkswagen (អាល្លឺម៉ង់) និង General Motors (អាមេរិក) ទៅ​ទៀត​​ ដែល​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​​ គូ​ប្រជែង​​ទាំង​ពីរ​​នេះ​មិន​ទំនង​​ជា​អាច​លក់​​បាន​​១០​លាន​​គ្រឿង​​ឡើយ ក្នុង​អំឡុង​ពេល​ដូច​គ្នា​​​ ។

គួរ​រំលឹក​ថា ក្រុម​ហ៊ុន​​យក្ស​​របស់​ជប៉ុន​Toyota ក៏​បាន​កាន់​កាប់​​តំណែង​​ជា​ក្រុម​ហ៊ុន​ផលិត​​រថយន្ត​​​លំដាប់​​កំពូល​លើ​ពិភព​លោក​ផង​ដែរ​ នៅ​ក្នុង​ឆ្នាំ​២០១៣​ បន្ទាប់​ពី​សម្រេច​បាន​នូវ​អត្រា​លក់​​៩,៩៨​លាន​គ្រឿង ។ ជាមួយ​គ្នា​នោះ​ដែរ​ Toyota បាន​​ចង្អុល​បង្ហាញ​​ពី​ភាព​ខ្លាំង​​នៃ​ការ​លក់​​ក្នុង​ស្រុក​ និង​គន្លឹះ​នៃ​ទី​ផ្សារ​ក្រៅ​ស្រុក​ដែល​រាប់​បញ្ចូល​​ទាំង​ប្រទេស​ចិន​ ដែល​បច្ចុប្បន្ន​ជា​ទី​ផ្សារ​​​រថយន្ត​ធំ​បំផុត​​នៅ​លើ​ពិភព​លោក​ ។

អ្នក​នាំ​ពាក្យ​​របស់​ក្រុម​ហ៊ុន​​ Toyota បាន​​បញ្ជាក់​​​ថា​ ការ​លក់​របស់​​ក្រុម​ហ៊ុន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ បាន​កើន​ឡើង​​​​៣,៩%​ ស្មើ​នឹង​​២,៤​លាន​គ្រឿង​​ ដែល​ជា​ការ​កើន​ឡើង​នៃ​ឆ្នាំ​សារ​ពើ​ពន្ធ​ទី​៣ ជា​បន្ត​បន្ទាប់ ​ហើយ​ក្នុង​នោះ​ «តម្រូវ​ការ​បន្ទាន់​នាំ​មុខ​ការ​ប្រើ​ប្រាស់​​​នយោ​​បាយ​បង្កើន​ពន្ធ​នៅ​ក្នុង​ខែ​មេសា​​ឆ្នាំ​​នេះ ដែល​​នាំ​ឱ្យ​ការ​លក់​មាន​កម្រិត​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេស​ជប៉ុន​ សម្រាប់​ក្រុម​ហ៊ុន​យើង» ។

ទោះ​ជា​យ៉ាង​ណា​ នៅ​ក្នុង​ខែ​មេសា​ ឆ្នាំ​២០១៤​ ប្រទេស​ជប៉ុន​​ បាន​​បង្កើន​តម្លៃ​ពន្ធ​លើ​ថ្លៃ​ទំនិញ​​របស់​ខ្លួន​​មក​ត្រឹម​៨%​ ដែល​កាល​ពី​មុន​ត្រឹមតែ​​៥%​ប៉ុណ្ណោះ​ ។ សូម​បញ្ជាក់​ថា ការ​ដំឡើង​​ថ្លៃ​​លើ​ការ​​ប្រមូល​​​ពន្ធ​ដារ​ជា​លើក​ដំបូង​របស់​ជប៉ុន​គឺ​ចាប់​តាំង​ពី​ទសវត្ស​ទី​៩០​​មក​ម្លេ៉ះ ៕