ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ផ្តួល​ថៃ ក្លាយជា​ជើងឯក​ទេសចរណ៍​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍

1 ថ្ងៃ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១០,១​លាន​នាក់​នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ ដែល​ធ្វើ​ឱ្យ​ម៉ា​ឡេ​ស៊ី​ក្លាយជា​ប្រទេស​ទទួល​ស្វា​គក​ន៍​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ដោយសារ​តែ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​របស់​ខ្លួន​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១០,១​លាន​នាក់​នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ ដែល​ធ្វើ​ឱ្យ​ម៉ា​ឡេ​ស៊ី​ក្លាយជា​ប្រទេស​ទទួល​ស្វា​គក​ន៍​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ដោយសារ​តែ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​របស់​ខ្លួន​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ប្រទេស​ថៃ​ដែល​គ្រង​តំណែង​ប្រទេស​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ ២ ដោយ​បាន​ស្វាគមន៍​ភ្ញៀវ​បរទេស ៩,៥៥​លាន​នាក់ តាម​ពីក្រោយ​ដោយ​bjrTes​វៀតណាម ៦​លាន​នាក់ និង​សិង្ហ​បុរី ៤,៣១ លាន​នាក់​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ា​ឡេ​ស៊ី លោក Datuk Seri Saifuddin Nasution Ismail បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​ពន្យារពេល​លើ​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នកដំណើរ​ចិន​រយៈពេល​៥​ឆ្នាំ​ទៀត ជាមួយនឹង​ជម្រើស​ក្នុង​ការ​បន្ត​រយៈពេល​៥​ឆ្នាំ​បន្ថែម​ទៀត រហូត​ដល់​ឆ្នាំ​២០៣៦​។

ជាមួយ​គ្នា​នោះ ក៏​ថែម​ទាំង​បាន​ពង្រីក​ការ​ចូល​ដោយ​គ្មាន​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ឥណ្ឌា​រហូត​ដល់​ឆ្នាំ​២០២៦ ផង​ដែរ​។

ខណៈ​ពេល​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ខ្លាំង​នោះ ប្រទេស​ថៃ​ឯណោះ​វិញ​បាន​រង​គ្រោះ​ដោយ​វិបត្តិ​ទេសចរណ៍ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ជា​ពិសេស​បន្ទាប់​ពី​តារា​សម្ដែង​ចិន លោក Xing Xing ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ចាប់ពង្រត់​ពី​ប្រទេស​ថៃ​ឆ្លង​ដែន​ទៅ​កាន់​ទឹកដី​មី​យ៉ា​ន់​ម៉ា កាលពី​ខែមករា ហើយ​តាម​ពី​ពេល​នោះ​មក ចំនួន​ភ្ញៀវ​បរទេស​នៅ​ក្នុង​ប្រទេស​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ