សុខឬទុក្ខកើតអំពីការចេះសេពគប់មនុស្ស
ជនពាលមិនដែលនាំសុខចម្រើន នាំប្រយោជន៍ដល់អ្នកសេពគប់ឡើយ និងតែងជួបនូវគ្រោះអាក្រក់ផ្សេងៗដូចនាំខ្លួនឱ្យដល់នូវសេចក្តីវិនាសដោយប្រការផ្សេងៗ ព្រោះពួកពាល ប្រៀបដូចជាសាកសពដែលសង្គមស្អប់ខ្ពើម ដូច្នេះកាលបើបុគ្គលណាសេពគប់នឹងជនពាល បុគ្គលនោះដូចយកខ្លួនទៅប្រឡាក់នឹងសាកសពដ៏ស្អុយអសោចិ៍ បានជាទីស្អប់ខ្ពើមនៃមហាជនផងទាំងពួង ។ ចំណែកជនជាបណ្ឌិតប្រៀបបាននឹងគ្រឿងក្រអូបមានខ្លឹមក្រស្នានិងផ្កាមាលាជាដើម…
ចែករំលែកព័តមាននេះ