លោក ជួន កក្កដា ៖ ឆាកជីវិត២៧ឆ្នាំជាព្រះសង្ឃ
- ភ្នំពេញ
ហេតុអ្វីលោក ជួន កក្កដា លាចាកសិក្ខាបទ? លោក គ្រាន់តែឆ្លើយថា លោកបានអស់បុណ្យជាសង្ឃ ។ លោក ជួន…
ហេតុអ្វីលោក ជួន កក្កដា លាចាកសិក្ខាបទ? លោក គ្រាន់តែឆ្លើយថា លោកបានអស់បុណ្យជាសង្ឃ ។ លោក ជួន…
ហេតុអ្វីលោក ជួន កក្កដា លាចាកសិក្ខាបទ? លោក គ្រាន់តែឆ្លើយថា លោកបានអស់បុណ្យជាសង្ឃ ។ លោក ជួន កក្កដា បានអស់បុណ្យជាសង្ឃ មួយថ្ងៃក្រោយពេលលោកបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍សង្គមជាតិពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងបានបណ្តុះបណ្តាលព្រះសង្ឃជិត៥០០០អង្គ ក្នុងជីវិត២៧ឆ្នាំជាព្រះសង្ឃ ។
លោកបានសន្សែសន្សំចំណេះ ខាងពុទ្ធចក្រ និងអាណាចក្របានច្រើន ក្រោយពេលដែលបានបួសសាមណេរ នៅវ័យ១៣ឆ្នាំ ក្នុងឆ្នាំ១៩៩៨ នៅវត្តវេឡុវ័ន្ត នាភូមិកំណើត នៅស្រុកត្រាំកក់ ហើយក៏បានបំពេញឧបសម្បទាជាភិក្ខុ ក្នុងពុទ្ធសីមា វត្តស្រែននោង រួចក៏បានសិក្សាបរិយត្តិធម្មវិន័យទាំង៣ថ្នាក់ ។ ចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ សិក្សានៅពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាងខ្មៅ ។
បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបឋម លោក ជួន កក្កដា បានបន្តចូលសិក្សានៅពុទ្ធិកវិទ្យាល័យ រ័ត្ន សារឿន នៅក្នុងវត្តមុនីសាគរ ហៅថា សំរោងអណ្ដែត រាជធានីភ្នំពេញ ចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ ។ បើទោះស្ថិតក្នុងភេទជាបុព្វជិត ក៏លោក ជួន កក្កដា បានបន្តសិក្សាដល់កម្រិតឧត្តមសិក្សា ពោល គឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅសាកលវិទ្យាល័យបៀលប្រាយ ។
បច្ចុប្បន្ន លោកជាបេក្ខជនបណ្ឌិតសិក្សានៅសាកលវិទ្យា អាស៊ីអឺរ៉ុប ហើយក៏ជាកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ជំនាញរដ្ឋបាលទូទៅ សាលាភូមិន្ទរដ្ឋបាលថែមទៀត ។
និយាយចំទៅ នៅក្នុងអំឡុងពេលគ្រងចីពរ ជាបុព្វជិតព្រះពុទ្ធសាសនាអស់រយៈពេល២៧ ឆ្នាំ បទពិសោធន៍នៃជីវិត និងសង្គម គឺមានច្រើន ដូច្នេះសង្ឃឹមថា ក្រោយពេលដែលលោកនៅក្នុងជីវភាពថ្មីជាគ្រហស្ថលោក ជួន កក្កដា នឹងបន្តជ្រះថ្លានៅក្នុងការជួយថែរក្សា និងលើកកម្ពស់ក៏ដូចជា ពូនជ្រុំពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបន្តថែមទៀត ។
ការបួសហើយសឹករួចក៏មានអ្នកខ្លះបួសវិញ នៅក្នុងសង្គមយើងមានច្រើន ហើយព្រះពុទ្ធសាសនានៅកម្ពុជាក៏ដូចជា មិនមានធម្មវិន័យណាហាមប្រាមដែរ ។ ក្រៅពីនោះ ពុទ្ធសាសនា ក៏មិនបានហាមគ្រហស្ថមិនអោយធ្វើសកម្មភាពលើកកម្ពស់ និងអភិវឌ្ឍន៍ព្រះពុទ្ធសាសនានៅក្នុងប្រទេសដែរ ។
នៅក្នុងជីវភាពជាគ្រហស្ថ ក៏អាចឲ្យលោកមានសិទ្ធិសេរីភាព និងជម្រើសខាងផ្លូវលោកទូលំទូលាយ នៅក្នុងការកសាងមនុស្សធម៌ តាមលំអាន និងពុទ្ធឱវាទរបស់ព្រះពុទ្ធជាម្ចាស់ នៅក្នុងការធ្វើទាន និងកសាងកុសល ដើម្បីបុព្វហេតុមនុស្សធម៌ ការអភិវឌ្ឍក៏ដូចជា ការរីកចម្រើនរបស់ប្រទេសជាតិ ៕
ចែករំលែកព័តមាននេះ