ព្រះគ្រូ គូ សុភាព នៅថ្ងៃទី២៨ ខែកុម្ភ:នេះ បានសុំបិណ្ឌបាតសម្ដេចតេជោ សម្ដេចមហាបវរធិបតី មេត្តាពិចារណារៀបចំតម្កល់ព្រះពុទ្ធរូប១អង្គ នៅក្នុងព្រលានយន្ដហោះថ្មី ដើម្បីជាសិរីសួស្ដី និងសក្ដិសមជាប្រទេស ដែលយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។

ព្រលានយន្តហោះថ្មី ដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវគេរំពឹងថា នឹងត្រូវសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅខែកក្កដាខាងមុខនេះ ។

ការសាងសង់ព្រលានយន្តហោះនេះ បានស្ទើរតែចប់សព្វគ្រប់ហើយ រហូតមកដល់ពេលនេះ ដោយបានចំណាយលុយអស់ជាង១៣០០លានដុល្លារ ។

ព្រលានយន្តហោះនេះនឹងទំនើបខ្លាំង ហើយគេសង្ឃឹមថា វានឹងក្លាយជាដែកឆក់ថ្មីមួយ ទាក់ទាញបរទេសមកកាន់កម្ពុជា ៕
ចែករំលែកព័តមាននេះ