ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណាដា ព្រមានអាម៉េរិកឱ្យគោរពអធិបតេយ្យភាព ក្រោយធ្លាយដំណឹងមន្ត្រីអាម៉េរិកលួចជួបក្រុមបំបែករដ្ឋ

3 ម៉ោង មុន

ទីក្រុងអូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បានចេញមុខទាមទារឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ គោរពអធិបតេយ្យភាពជាតិរបស់កាណាដា ក្រោយមានសេចក្តីរាយការណ៍ថា…

ទីក្រុងអូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បានចេញមុខទាមទារឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ គោរពអធិបតេយ្យភាពជាតិរបស់កាណាដា ក្រោយមានសេចក្តីរាយការណ៍ថា មន្ត្រីក្រសួងការបរទេសអាម៉េរិកបានជួបពិភាក្សាជាសម្ងាត់ជាមួយ​ក្រុមចលនាចង់បំបែកខេត្តអាល់ប៊ឺតា​ផ្ដាច់ខ្លួនចេញពីប្រទេសកាណាដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua និងប្រភពផ្សេងៗទៀត នៅថ្ងៃទី៣០ ខែមករានេះ។

ខណៈដែលមេដឹកនាំកាណាដាសម្ដែងការមិនពេញចិត្តជាខ្លាំង អភិបាលខេត្តមួយចំនួនបានចាត់ទុកសកម្មភាពរបស់ក្រុមបំបែករដ្ឋនេះថាជា «អំពើក្បត់ជាតិ» ព្រោះបានព្យាយាមសុំជំនួយហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ពីបរទេសដើម្បីមកបំបែកបំបាក់ប្រទេសខ្លួនឯង។

​ខេត្តអាល់ប៊ឺតា គឺជាតំបន់សម្បូរប្រេង និងឧស្ម័នបំផុតរបស់កាណាដា ប៉ុន្តែមានភាពរកាំរកូសជាមួយរដ្ឋាភិបាលកណ្ដាលនៅទីក្រុងអូតាវ៉ា ជាច្រើនឆ្នាំមកហើយជុំវិញគោលនយោបាយសេដ្ឋកិច្ច និងបរិស្ថាន។ ភាពតានតឹងបានឈានដល់ចំណុចកំពូល នៅពេលដែលក្រុមបំបែករដ្ឋបានទៅជួបមន្ត្រីអាម៉េរិកនៅវ៉ាស៊ីនតោន ដើម្បីស្នើសុំកម្ចីឥណទានរហូតដល់ ៥០០ ពាន់លានដុល្លារ សម្រាប់ត្រៀមលក្ខណៈផ្ដាច់ខ្លួន។ បញ្ហានេះបានក្លាយជាវិបត្តិការទូតថ្មីមួយរវាងកាណាដា និងអាម៉េរិក ព្រោះវាបានប៉ះពាល់ដល់ស្ថិរភាពផ្ទៃក្នុងរបស់កាណាដា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាម៉េរិក៕