ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ ចំណុចត្រូវដឹង មុនសម្រេចចិត្តជួល ឬទិញខុនដូ បើមិនចង់ខាតលុយ!

2 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការសម្រេចចិត្តទិញ ឬជួលខុនដូមិនមែនជារឿងសាមញ្ញឡើយ ព្រោះវាជាកន្លែងដែលអ្នកត្រូវផ្ញើជីវិតរស់នៅជារៀងរាល់ថ្ងៃ។ ដើម្បីទទួលបានបន្ទប់ដែលផ្ដល់ផាសុកភាពបំផុត និងចំណេញថវិកា លោកអ្នកគួរពិចារណាលើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖ ដំបូងបង្អស់គឺ ទីតាំង…

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការសម្រេចចិត្តទិញ ឬជួលខុនដូមិនមែនជារឿងសាមញ្ញឡើយ ព្រោះវាជាកន្លែងដែលអ្នកត្រូវផ្ញើជីវិតរស់នៅជារៀងរាល់ថ្ងៃ។ ដើម្បីទទួលបានបន្ទប់ដែលផ្ដល់ផាសុកភាពបំផុត និងចំណេញថវិកា លោកអ្នកគួរពិចារណាលើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖

ដំបូងបង្អស់គឺ ទីតាំង និងសុវត្ថិភាព។ លោកអ្នកគួរជ្រើសរើសទីតាំងដែលងាយស្រួលធ្វើដំណើរទៅកន្លែងធ្វើការ ឬសាលារៀន និងសម្បូរទៅដោយសេវាកម្មចាំបាច់ដូចជា ផ្សារ ភោជនីយដ្ឋាន និងមន្ទីរពេទ្យ។ សុវត្ថិភាពតំបន់ជុំវិញក៏ជារឿងសំខាន់ ដោយត្រូវជៀសវាងផ្លូវងងឹត ឬស្ងាត់ពេកនៅពេលយប់។ បន្ទាប់មក គឺការវាយតម្លៃលើ ស្ថានភាពអគារ និងសេវាកម្មរួម។ ចូរពិនិត្យមើលការថែទាំអគារ អាងហែលទឹក និងកន្លែងហាត់ប្រាណថាស្ថិតក្នុងស្ថានភាពល្អឬទេ រួមទាំងប្រព័ន្ធសន្តិសុខដូចជា កាមេរ៉ា CCTV និងការប្រើប្រាស់កាតស្កែនចេញចូល។

ចំណុចពិសេសដែលមនុស្សភាគច្រើនមើលរំលងគឺ ទិសដៅបន្ទប់។ ប្រសិនបើអ្នកចូលចិត្តភាពត្រជាក់ ចូរជ្រើសរើសបន្ទប់ បែរមុខទៅទិសខាងជើង ព្រោះវាមិនសូវត្រូវកម្ដៅថ្ងៃ។ បន្ទប់ បែរទៅទិសខាងត្បូង ផ្ដល់ខ្យល់ចេញចូលល្អបំផុត ខណៈ ទិសខាងកើត ល្អសម្រាប់អ្នកចូលចិត្តពន្លឺថ្ងៃព្រឹក។ ចូរជៀសវាងបន្ទប់ បែរទៅទិសខាងលិច ព្រោះវាទទួលកម្ដៅថ្ងៃរសៀលខ្លាំង ដែលធ្វើឱ្យបន្ទប់ក្ដៅ និងចំណាយលើម៉ាស៊ីនត្រជាក់ច្រើន។ ក្រៅពីនេះ ត្រូវពិនិត្យស្ថានភាពកម្រាល ជញ្ជាំង និងគ្រឿងបរិក្ខារអគ្គិសនីដែលម្ចាស់ផ្ដល់ឱ្យថាតើវាដំណើរការល្អ និងជួយសន្សំសំចៃការទិញថ្មីរបស់អ្នកបានកម្រិតណា។

ចុងក្រោយបំផុត គឺការការពារសិទ្ធិរបស់អ្នកតាមរយៈ ការពិនិត្យកិច្ចសន្យា។ ចូរអានលក្ខខណ្ឌថ្លៃជួល ប្រាក់កក់ និងការសងប្រាក់វិញឱ្យបានហ្មត់ចត់បំផុតមុនពេលចុះហត្ថលេខា។ ការស្រាវជ្រាវ និងការរៀបចំទុកជាមុនបែបនេះ នឹងជួយឱ្យអ្នករកឃើញ “ផ្ទះក្នុងក្ដីសុបិន” ដែលស័ក្តិសមបំផុតសម្រាប់របៀបរស់នៅ និងមានសុវត្ថិភាពយូរអង្វែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ