ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​លេខា​ធិការ​ UN ថ្លែង​​ថា​​ស្ថាប័ន​នេះ​ប្រឈម​នឹង​ការ​ដួល​រលំ​ផ្នែក​ថវិកា​ឆាប់​ៗ​នេះ

3 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​កំពុង​ខ្វាយ​ខ្វល់​ពី​ការ​ខ្វះ​ខាត​ថវិកា​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ​ និង​ដើម្បី​ឱ្យ​ការ​បំពេញ​ការ​ងារ​មាន​ប្រសិទ្ធ​ភាព​។ លោក​ហ្គូតេរ៉េស​ប្រកាស​ប្រាប់​បណ្ដា​រដ្ឋ​នានា​ដែល​ជា​សមាជិក​របស់​ UN ​ថា​កំពុង​ប្រឈម​នឹង​ការ​ដួល​រលំ​ផ្នែក​ហិរញ្ញ​វត្ថុ​ហើយ​ដោយ​សារ​បំណុល​ដែល​នៅ​ជំពាក់​គេ និង​​​​ច្បាប់​ថវិកា​​។ ដូច​នេះ​ត្រូវ​តែ​បង្ខំ​ចិត្ត​យក​ថវិកា​បម្រុង​មក​ចាយ​ខ្ទេច​ខ្ទី​អស់​។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ដែល​ធ្លាក់​ដល់​ដៃ​របស់​អ្នក​សារ​ព័ត៌​មាន​។ ​លោក​អង់​តូនីញ៉ូ…

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​កំពុង​ខ្វាយ​ខ្វល់​ពី​ការ​ខ្វះ​ខាត​ថវិកា​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ​ និង​ដើម្បី​ឱ្យ​ការ​បំពេញ​ការ​ងារ​មាន​ប្រសិទ្ធ​ភាព​។ លោក​ហ្គូតេរ៉េស​ប្រកាស​ប្រាប់​បណ្ដា​រដ្ឋ​នានា​ដែល​ជា​សមាជិក​របស់​ UN ​ថា​កំពុង​ប្រឈម​នឹង​ការ​ដួល​រលំ​ផ្នែក​ហិរញ្ញ​វត្ថុ​ហើយ​ដោយ​សារ​បំណុល​ដែល​នៅ​ជំពាក់​គេ និង​​​​ច្បាប់​ថវិកា​​។

ដូច​នេះ​ត្រូវ​តែ​បង្ខំ​ចិត្ត​យក​ថវិកា​បម្រុង​មក​ចាយ​ខ្ទេច​ខ្ទី​អស់​។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ដែល​ធ្លាក់​ដល់​ដៃ​របស់​អ្នក​សារ​ព័ត៌​មាន​។ ​លោក​អង់​តូនីញ៉ូ ហ្គូតេរ៉េស​ថ្លែង​ថា​វិបត្តិ​​ហិរញ្ញ​វត្ថុ​មាន​សភាព​ធ្ងន់​ធ្ងរ​ដែល​គំរាម​កំហែង​ដល់​ការ​អនុ​វត្ត​កម្ម​វិធី​នានា​ ហើយ​ក៏​ប្រឈម​នឹង​ហានិ​ភ័យ​នៃ​ការ​ដួល​រលំ​ផ្នែក​ហិរញ្ញ​វត្ថុ​ផង​ដែរ​។ បញ្ហា​នេះ​នឹង​កាន់​តែ​ចុះ​ដុន​ដាប​ជា​លំដាប់​នៅ​ក្នុង​អនាគត​ដ៏​ខ្លី​។

ខាង​លើ​នេះ​​ជា​​ការ​សរ​សេរ​រៀប​រាប់​របស់​លោ​កហ្គូតេរ៉េស​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​បណ្ដា​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​រដ្ឋ​ជា​សមា​ជិក​អង្គ​ការ​សហ​ប្រជា​ជាតិ​។​ ​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រឈម​នឹង​វិបត្តិ​សាច់​ប្រាក់បន្ទាប់​ពី​ប្រទេស​អាមេរិក​ដែល​ជា​អ្នក​ផ្ដល់​ថវិកា​ធំ​ជាង​គេ​សម្រាប់​អង្គ​ការ​​នេះ​បានកាត់​លុយ​ជំនួយ​អស់​ជា​ច្រើន​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ស្ថាប័ន​នានា​ដែល​ជា​មែក​ធាង​របស់​ UN។

រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​​ថា​តើ​​​លោក​ហ្គូតេរ៉េស​ចង់​និយាយ​សំដៅ​ទៅ​លើ​រដ្ឋ​ណាទេ​​​។ ចំណែក​អ្នក​នាំ​ពាក្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ក៏​​មិន​អាច​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​បាន​ដែរ​។ កាល​ពីមុន​នេះ រដ្ឋ​ជា​សមាជិក​ UN ទាំង​អស់​បាន​បំពេញ​កាតព្វ​កិច្ច​បង់​ថវិកា​គ្រប់​ចំនួន​ និង​ទាន់​ពេល​វេលា។ មាន​ករណី​ខ្លះ រដ្ឋ​ជា​សមាជិក​ទទួល​រ៉ាប់​រង​អនុ​វត្ត​តាម​ច្បាប់​ថវិកា​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ស្ថាប័ន​មួយ​នេះ​​ដួល​រលំ​ផ្នែក​ថវិកា​។ អគ្គ​លេខា​ធិការ​រូប​នេះ​ព្រមាន​ថា​ UN នឹង​អស់​ថវិកា​ប្រើ​ប្រាស់​ត្រឹម​ខែ​កក្កដា​ខាង​មុខ​នេះ​៕ ប្រភព៖ រ៉យទ័ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ