ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ក្នុងពេលត្រជាក់៖ គ្រោះថ្នាក់ដល់សន្លាក់ បើមិនដឹងវិធីការពារទាំងនេះ

3 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរត់ហាត់ប្រាណនៅពេលព្រឹកដែលមានអាកាសធាតុត្រជាក់ខ្លាំង អាចបណ្តាលឱ្យសាច់ដុំឡើងរឹង រមួលក្រពើ និងធ្វើឱ្យអាការឈឺសន្លាក់កាន់តែធ្ងន់ធ្ងរ ដោយសារចរន្តឈាមរត់ទៅកាន់សន្លាក់មានការថយចុះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់បោះបង់ការហាត់ប្រាណចោលនោះទេ ព្រោះការរត់ក្នុងរដូវរងានៅតែផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពកាយសម្បទា…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរត់ហាត់ប្រាណនៅពេលព្រឹកដែលមានអាកាសធាតុត្រជាក់ខ្លាំង អាចបណ្តាលឱ្យសាច់ដុំឡើងរឹង រមួលក្រពើ និងធ្វើឱ្យអាការឈឺសន្លាក់កាន់តែធ្ងន់ធ្ងរ ដោយសារចរន្តឈាមរត់ទៅកាន់សន្លាក់មានការថយចុះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់បោះបង់ការហាត់ប្រាណចោលនោះទេ ព្រោះការរត់ក្នុងរដូវរងានៅតែផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពកាយសម្បទា និងផ្លូវចិត្ត ប្រសិនបើអ្នកអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ។

ដើម្បីរត់ដោយសុវត្ថិភាព អ្នកគួរចំណាយពេលកម្តៅសាច់ដុំឱ្យបានយូរជាងធម្មតានៅខាងក្រៅផ្ទះ ដើម្បីឱ្យរាងកាយស៊ាំនឹងសីតុណ្ហភាព និងជួយឱ្យសន្លាក់មានភាពបត់បែន។ ការស្លៀកពាក់គួររៀបចំជា ៣ ស្រទាប់ (អាវរក្សាកម្តៅ អាវក្រាស់មធ្យម និងអាវរងាការពារខ្យល់) រួមជាមួយមួក និងស្រោមដៃ ដើម្បីរក្សាកម្តៅរាងកាយឱ្យថេរ។ ជាពិសេស ត្រូវដកដង្ហើមតាមច្រមុះជៀសវាងតាមមាត់ ដើម្បីការពារសួត និងបំពង់ក។

ប្រសិនបើសីតុណ្ហភាពចុះត្រជាក់ខ្លាំងពេក អ្នកគួរផ្លាស់មកហាត់នៅក្នុងផ្ទះវិញ ឬពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើមានអាការវិលមុខ ឬឈឺសន្លាក់ខ្លាំងមិនធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ