ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិវលិង្គព្រះបាទអ​ស្មឹង​រាជា មុន្នី​ឥសី​ចត្វា​សង្វាត​ស័ក្តិ យក​មក​តម្កល់​លើ​ព្រះ​យោនីនៅ​ប្រាសាទភ្នំ​ដា

5 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ២៣ ខែកុម្ភៈ…

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​នាំ​យក​នូវ សិវលិង្គ របស់​ព្រះបាទ អ​ស្មឹង​រាជា មុន្នី​ឥសី​ចត្វា​សង្វាត​ស័ក្តិ យក​មក​តំកល់​លើ​ព្រះ​យោនី នៅ​ប្រាសាទភ្នំដា ដែល​កន្លង​មក​ត្រូវ​បាន​បាត់បង់​និរាស​ព្រាត់​ព្រា​ស់ ដោយសារ​តែ​សង្គ្រាម​ផ្ទៃក្នុង ដ៏​រាំ​រ៉ៃ របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​កៀរគរ​នូវ​មហា​បុណ្យ​កុសល ថ្វាយ​ជូន​ចំពោះ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចម៉ែ​  និង​សូម​ប្រសិទ្ធពរ​ជូន​ដល់ សម្ដេច​តេ​ជោ សម្ដេច​ចក្រី សម្ដេច​ធិ​បតី សម្ដេច ឯកឧត្តម លោក​ជំទាវ​ថ្នាក់ដឹកនាំ ឥស្សរជន​ទាំងអស់ សូម​មាន​សេចក្តីសុខ សេចក្តី​ចម្រុងចម្រើន​ ។

ម្យ៉ាងទៀត សូម​ឱ្យ​មាន​ភ្លៀង​ធ្លាក់​តាម​រដូវ​កាល សូម​ឱ្យ​មាន​ភោគផល​ជា​កសិកម្ម​បរិបូណ៌ ឧស្សាហកម្ម ទេសចរណ៍ និង គ្រប់​វិស័យ​ទាំងអស់​មានការ​រីក​ចម្រើន​ជា​និច្ច​និរន្ត ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​វឌ្ឍនភាព​កំពង់​ខ្ពស់​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស ជា​ពិសេស​ខេត្តតាកែវ​ទាំងមូល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ