ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបិយ​ជំនឿ​ស័​ក្តិសិទ្ធិ​នៅ​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ជាំ​ធ្លក ​ចូលរួម​អភិរក្ស​ធន​ធម្មជាតិ​

7 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ការ​គោរព​ប្រកាន់​អបិយ​ជំនឿ​របស់​ប្រជាជន​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ជាំ​ធ្លក​ស្ថិត​នៅ ក្នុង ភូមិ​ង​ន ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​បាន​ចូ ល​រួម​អភិរ…

​រាជធានី​ភ្នំពេញ ​៖ ​ការ​គោរព​ប្រកាន់​អបិយ​ជំនឿ​របស់​ប្រជាជន​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ជាំ​ធ្លក​ស្ថិត​នៅ ក្នុង ភូមិ​ង​ន ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​បាន​ចូ ល​រួម​អភិរ ក្ស​ព្រៃ​ធម្មជាតិ និង​បន្ត​ដល់​មនុស្ស​ជំនាន់​ក្រោយ​បានដឹង​។​

​ការ​គោរព​អបិយ​ជំនឿ​នេះ​ត្រូវ​បាន​អ្នក ភូមិ​ថា ពូកែ​ស័​ក្ត​សិទ្ធិ រហូត​ដល់ ធ្វើ​ឲ្យ​មនុស្ស ប្រមាថមើល​ងាយ​​ស្លាប់​បាត់បង់​ជីវិត​។​

​នៅ​ក្នុង​ពិធី​មួយ​របស់​ប្រជាជន​សហគមន៍​នៅ​តំបន់​ការពារ​ជាតិ​ជាំ​ធ្លក ត្រូវ​គេ​ហៅ​ថា​«​ពិធី ឡើង​លោកតា​»​ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​នៅ​ក្នុងភូមិ​លោកតា​ទួន​ជា​ព្រឹទ្ធាចារ្យ របស់ នៅ​ក្នុង​សហគមន៍​បាន​ឲ្យ​ដឹង​ថា​ពិធី​ដែល​កំពុង​ធ្វើ​នេះ​ហៅ​ថា​អូ​តា​កួយ ដោយ​តំបន់ នេះ​មាន ឈ្មោះ​តាម​ពី​ដើម​ឡើយ ពោល​គឺ​មាន​តាំង​ចាស់​ៗ​ជំនាន់​មុន​មក​ម្ល៉េះ​។​

​ដោយ​មាន​ភ្លេង​ប្រពៃណី​ខ្មែរ​មាន​ទាំង​ទ្រ ស្គរ និង​ឧបករណ៍​ចំនួន​កំពុ​ុ​ង​លេង​ដើម្បី​សុំ​សេ ច​ក្តី​សុខ​នៅ​ក្នុងភូមិ ក៏​ដូច​ជា​សហគមន៍ ដោយ​មាន​ភ្លេង​បែប​អារក្ស ភ្លេង​អន្ទង​ឲ្យ​ចូល​រូប ហើយ​មាន​អ្នក​ច្រៀង​រាំង លោកតា​ទួន​បាន​បញ្ជាក់​ថា​៖«​ពួក​យើង​រៀបចំ​កម្មវិធី​នេះ គឺ​ធ្វើ មិន​ឲ្យ​កន្លែង​នេះ​រលាយ​រលត់​បាន​ទេ បើសិន​អត់​មាន​កន្លែង​នេះ ទេ នោះ​ប្រជា​ជ ន​នឹង រលាយ​រលត់​អត់​មានជីវិត​។ យើង​និយាយ​រលាយ​រលត់​នេះ សំដៅ​ថា​ដី​ទី​នេះ​គឺ​មាន​ម្ចាស់ បើ​បាត់បង់​នោះ ស្រុកភូមិ​នេះ​រលាយ​មិន​សល់​ទេ ។ អី​ញ្ចឹ​ង​បាន​ខ្ញុំ​និយាយ​ថា ឲ្យ​ខ្ញុំ​ការពារ​តំ បន់​នេះ ហើយ​បើ​ការពារ​មិន​បាន​ទេ គឺ​អស់​យើងខ្ញុំ​ក៏​មិន​សុខសាន្ត​ដែរ​»​។​

​បើ​តាម​លោកតា​ព្រឹទ្ធាចារ្យ​បាន​ឲ្យ​ទៀត​ថា​តំបន់​ដែល​ប្រជាជន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​នេះ​គឺ​មាន​ទំហំ​ធំធេង​ណាស់ ដែល​ពី​ដើម​ឡើង​គ្មាន​អ្នក​ណា​ហ៊ា​ន​ចូល​កាប់​ព្រៃឈើ​នោះ​ទេ​។ បើ​អ្នក​លោកតា ថា​អ្នក​ដែល​ហ៊ាន​ចូល​កាប់​ព្រៃឈើ​នៅ​តំបន់​នេះ​គឺ​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​មក​ហើយ​ព្រោះថា​នៅ​តំបន់​នេះ​មាន​បារមី​ពូកែ​ស័​ក្ត​សិទ្ធិ​ណាស់​ក្នុង​ការ​គ្រប់គ្រង​ថែរក្សា​ការពារ​។​

​លោកតា​ទួន បាន​គូសបញ្ជាក់​ថា​៖«​ពី​ដើម​ឡើយ​នៅ​តំបន់​នេះ​មាន​ឈើ​ធំ​ៗ​ណាស់ ហើយ ចូល​ទៅ​កាប់​នោះ​គឺ​បាន​ស្លាប់​អស់ហើយ អី​ញ្ចឹ​ង​បាន​ខ្ញុំ និយាយ​ឲ្យ​ដឹង​… ខ្ញុំ​មាន​ជំនឿរ​ណាស់ នៅ​តំបន់​នេះ​គឺ​អ្នក​ដែល​កាប់​នៅ​តំបន់​នេះ​គឺ​ស្លាប់​ព្រម​ៗ​តែ​ម្តង​។ ខ្ញុំ​បាន​ប្រាប់​ថា​សូមកុំ​លូ កដៃ​កាប់​ឲ្យ​សោះ តែ​គែ​មិន​ជឿរ បាន​បាត់បង់​អស់ហើយ​»​។​

​បើ​តាម​ឲ្យ​ដឹង​ពី លោកតា​ថា​ការ​ប្រារ​ព្វ​អបិយ​ជំនឿ​នេះ​បាន​ធ្វើ​តាំងពី​ដូនតា​មក​ម្ល៉េះ ហើ យ​តែងតែ​ធ្វើ​នៅ​ក្នុង​អំឡុង​មេ​មាឃ​ធំ​។ ការ​ធ្វើ​ពិធី​នៅ​ទី​នេះ​ក៏​ដើម្បី​ចូលរួម​អភិរក្ស​តំបន់​នេះ មាន​ទាំង​ព្រៃឈើ សត្វព្រៃ និង​ធនធានធម្មជាតិ​ឲ្យ​បាន​គង់​រង់​យូរអង្វែង​ដល់​កូន ចៅ​ជំនាន់ ក្រោយ​ទៀត​។

ពិធី​ឡើយ​លោកតា​នៅ​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ជាំ​ធ្លក​ត្រូវ​លោកតា​ទួន ឲ្យ​ដឹង​ថា​គឺ មានការ​លេងភ្លេង​ថ្វាយ​លោកតា​ម្ចាស់​ទឹក​ម្ចាស់​ដី មាន​គ្រឿង​រណ្តាប់​មួយ​ចំនួន ដូច​ជា ក្បាល ជ្រូក មាន់ ស្ងោ បាយ សម្ល ស្រា ទឹកក្រូច​ជាដើម​។ លើស​ពី​នេះ​មានការ​លេងភ្លេង​អារក្ស មានការ​រាំង ដើម្បី​សម្តែង​ភាព​សប្បាយ​។​

បើ​តាម​ការ​អះអាង​ពី​លោកតា​ទួន ថា​នៅ​តំបន់​ដែល​កំពុង​ប្រារព្ធ​ពិធី​នេះ បើ​បងប្អូន​ណា​ចង់​ស្តាប់ ភ្លេង​បែប​អារក្ស ឬ​ភ្លេង​អ្វី​ៗ​អាច​ទៅ​ស្តាប់​ដោយ​ទៅ​សុំ​ពី​លោកតា​បាន ប៉ុន្តែ​អ្នក​ដែល​ទៅ​សុំ​នោះ ទាល់តែ​មាន​ភាព​ស្មោះ​ត្រង់នោះ​លោកតា​ដែល​មាន​បារមី​ពូកែ​ស័​ក្ត​សិទ្ធិ​និង​ផ្តល់​ឲ្យ​។

​ប្រជាជន​ដែល​ចូលរួម​នៅ​ក្នុង​ពិធី​បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​ចង់​ថែរក្សា​ការពារ​ធនធានធម្មជាតិ​នៅ​ត​បន់​នេះ​មិន​បាត់បង់​នោះ​ទេ ដោយសារ​តំបន់​នេះ​អាច​ជួយ​ចូលរួម​ចំណែក​ក្នុង​លើកកម្ពស់​ប្រជា​ជ​ពលរដ្ឋ​តាម​រយៈ​ការ​ដើរ​រក​ធនធានធម្មជាតិ ដូច​ជា ជ័រ ផ្លែ​ឈើ ផ្សិត …​ដើម្បី​យក មក​លក់​ទ ទួល​បាន​ថវិការ​ផ្គត់ផ្គង់​ជីវ​ប្រចាំ​ថ្ងៃ​។​

​លោកតា​ទួន ក៏​ដូច​ជា​អ្នក​ភូមិ​បាន​បញ្ជាក់​ថា​៖«​ពួក​យើងខ្ញុំ​ធ្វើ​ពិធី​នេះ ក៏​ដើម្បី​ចង់​ឲ្យ​ព្រៃឈើ យើង​បាន​ស្ថិតស្ថេរ​នៅ​គ្រប់​ជំនាន់ ដល់​កូនចៅ​ជំនាន់​ក្រោយ​។​« …» ព្រោះ​ជិត​អស់​ព្រៃ​ហើយ អី​ញ្ចឹ​ង​យើងខ្ញុំ​សូម​ដល់​អស់លោក ជួយ​ថែរក្សា​ព្រៃ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​តទៅ​»​។​

​ចំណែក​លោក​កែវ វិបុល​ប្រធាន​សហគមន៍​តំបន់​ការពារ​ជាតិ​ធម្មជាតិ​ជាំ​ធ្លក​បាន​ឲ្យ​ដឹង ថា​តំ បន់​ការពារ​ជាតិ​នេះ​មាន​ផ្ទៃដី​សរុប​ជាង​៥​ពាន់​២​រយ​ហិតា​។ ហើយ​ការ​ប្រារព្ធ​ពិធី​នៅ​ពេល​នេះ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស ស្ថិត​នៅ​ក្នុងភូមិ​អូ​តា​កួយ ដែល​ជា​ភូមិ​ប្រវត្តិសាស្ត្រ​មួយ មាន អាយុ កាល​រាប់រយ​ឆ្នាំ​មក​ហើយ ដោយ​កាលពីដើម​មាន​អ្នក​ភូមិ​មក​រស់នៅ ដោយ​មាន​សង់ ផ្ទះ​បែប អ្នក​សច្ចំ ប៉ុន្តែ​ក្រោយមក​ក៏​ភូមិ​នេះ​រលាយ​បាត់​ដោយ​ឯង​តែ​ម្តង​។

ខណៈ​ភ្លេងអារក្ស​កំពុង​តែ​លេង​កំដរ​យ៉ាង​រន្ថើន​ហើយ​មាន​អ្នក​ដែល​ចូល​រូប​រាំ​យ៉ាង​សប្បាយ លោក​កែវ វិបុល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​នៅ​ពេល​បាត់​ភូមិ​នេះ​ដោយ​ខ្លួនឯង ក្រោយមក ក៏​មាន ប្រជា​ពល​ចូល​ទៅ​កាប់​ព្រៃ​នៅ​តំបន់​នេះ អ្នក​អាក្រក់​ត្រូវ​បាន​អ្នក​សច្ចំ​បាន​ធ្វើ​ឲ្យ​ឈឺ ប៉ុន្តែ អ្នក​ដែល​មានគំនិត​ល្អ​ត្រូវ​បាន​អ្នក​សច្ចំ​ឲ្យ​លឺ​ភ្លេង ឃើញ​ពាងទឹក ទូកង និង​សំភារៈ​មួយ​ចំ នួន​ទៀត​។

​បើ​តាម​លោក​វិបុល បាន​អះអាង​ថា​នៅ​សព្វ​ថ្ងៃនេះ​នៅ​តំបន់​នឹង​មាន​សត្វ​ពស់​ធំ​ៗ ខ្លា ដែល​ត្រូវ បាន​សច្ចំ​គ្រប់គ្រង ប៉ុន្តែ​អ្នក​ដែល​មានគំនិត​ល្អ​នឹង​បានឃើញ ប៉ុន្តែ​សត្វ​ទាំងនោះ​មិន ធ្វើ​អ្វី​នោះ ទេ​។
​លោក​បាន​បញ្ជាក់​ថា​៖«​នៅ​ពេល​ចូល​ទៅ​បើ​មានការ​ប្រមាថ​អ្វី នោះ​នឹង​មាន​ជួប​បញ្ហា តែ បើ​អ្នក​ដែល​ក្នុង​គំនិតល្អ​ដូច​ជា​រក​ផ្លែ​ឈើ បោច​វ​ល្លិ៍ នឹង​គ្មាន​កើត​ឡើយ​នោះ​ទេ​»​។​

​បើ​តាម​ការ​អះអាង​ពី​ប្រធាន​សហគមន៍​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​នៅ​កន្លង​មក​មាន​អ្នក​ភូមិ​ឈឺ ដោយ​បាន​ខិតខំ​ព្យាបាល​តាម​វិទ្យាសាស្ត្រ​ពេទ្យ​យ៉ាងណា​ក៏​មិនជា​ដែរ ប៉ុន្តែ​នៅ​ពេល​រក​គ្រូ មើល​តាម​ផ្លូវ​ងងឹត ត្រូវ​បាន​គេ​ឲ្យ​ធ្វើការ​អភិរក្ស​នៅ​តំបន់់​នេះ​ឡើយ​វិញ ។

​លោក​វិបុល បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​ធ្វើ​ពិធី​ឡើង​លោកតា មាន​រយៈពេល​បី​ឆ្នាំ ហើយ​ម​ចាប់ពី​រក​ឃើញ​ថា​តំបន់​ត្រូវ​តែ​មានការ​អភិរក្ស​ឡើយ​វិញ ។​ជាង​រៀង រាល់​ឆ្នាំ​ប្រជា​ព ល​រដ្ឋ​រាប់រយ​នាក់​បាន​ប្រារ​ព្វ​តំបន់​នេះ​។​

​លោក កែវ វិបុល​បាន​គូសបញ្ជាក់​ថា​៖«​ប្រជាពលរដ្ឋ​គាត់​បានដឹង​ហើយ​ថា នៅ​តំបន់​នេះ​គឺ​បើ បាត់បង់​កន្លែង​នេះ​ពួក​គាត់​អត់​មាន​សេចក្តីសុខ ។ គាត់​យល់​ថា ការ​អភិរក្ស​ទាំង​អបិយ​ជំនឿ អភិរក្ស​ទាំង​ធនធានធម្មជាតិ​ទឹកដី​ព្រៃឈើ អភិរក្ស​ទាំង​ប្រវត្តិ សាស្ត្រ​បុរាណ អី​ញ្ចឹ​ង​ហើយ​ខ្ញុំ​ក៏ សប្បាយ​ជាមួយ​ចាស់ព្រឹទ្ធាចារ្យ​»​។​

​បើ​តាម​ការ​អះអាង​ពី​លោក​ប្រធាន​សហគមន៍​ថា​ការ​ធ្វើ​ពិធី​ក៏​បាន​បង្ហាញ​ថា​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង និង​ដឹង​ថា​តំបន់​នេះ​ជា​តំបន់​អភិរក្ស​ដោយ​គ្មាន​អ្នក​ណា​អាច​មក​ធ្វើការ​ទន្ទ្រាន​យក នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ