ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែង​សុំ​ច្បាប់​មិន​ចំ​​ត្រូវ​បាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ចុះ​​​បញ្ឈប់​មិន​​ឱ្យ​ដំណើរការ

7 ម៉ោង មុន
  • កំពង់ឆ្នាំង

Post Views: 1 ខេត្តកំពង់ឆ្នាំង ៖ សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែង ដែលមា​នទី​តាំងនៅ​ភូមិ​ព្រៃ​លាក់​នាង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ…

ខេត្តកំពង់ឆ្នាំង ៖ សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែង ដែលមា​នទី​តាំងនៅ​ភូមិ​ព្រៃ​លាក់​នាង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ ។

កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ​ ឆ្នាំ ២០២៥ ដែល​ដឹកនាំ​ដោយ​លោកស្រី ស្រ៊ី​ម ស៊ា​ង​ភា​ជ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដោយ​មានការ​ចូលរួម​ពី​អធិ​ការដ្ឋាន​ខាងត្បូង​បឹង​ទន្លេសាប ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រលា​​ប្អៀ​រ សរុប​ចំនួន​១៩​នាក់ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ទីតាំង​សហគ្រាស​ខាងលើ ​មានឈ្មោះ ជេ​វ៉ាង អេ​ហ្គ្រី​ខ​ល​ឆី​រ័ល អេ​ន​សាយ​ឡាយ ប្រដាក់ ប្រី​សេ​ស៊ី​ង ឯ​.​ក បាន​បើក​ការ​កែ​ច្នៃ​លៀស​ដោយ​ខុសច្បាប់ ​ដែល​មាន​អ្នកគ្រប់គ្រង​ជនជាតិ​ចិន​ឈ្មោះ Wang Liangcao ។​

បន្ទាប់​ពី​ត្រួតពិនិត្យ​ជាក់ស្ដែង​ ឃើញ​នូវ​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ក្នុង​ការ​បង្កើត​ទីតាំង​កែ​ច្នៃ​នេះ​ឃើញ​ថា​ សហគ្រាស​ខាងលើ​ ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេក​ទេស និង​នវានុវត្តន៍ លេខ 826 ឧ​វ​បន សកម ប្រ​,​ក និង​មាន​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត របស់​ក្រសួងពាណិជ្ជកម្ម​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏​ប៉ុន្តែ​មិន​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ឡើយ​។

ដូច្នេះ​ឃើញ​ថា​ សំណុំ​ឯកសារ​ដែល​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ការ​កែ​ច្នៃ ផល​ផលិតផល ជលផល នៅឡើយ​។​ ក្រុមការងារ​បាន​សម្រេច​បិទ​បញ្ឈប់​សកម្មភាព​របស់​សហ​គ្រាស​នេះ​​មិន​ឲ្យ​ដំណើរការ​បន្ត​ទៀត​ឡើយ​ និង​បាន​ណែនាំ​ឲ្យ​ម្ចាស់​សហគ្រាស​ធ្វើ​លិខិត​សុំ​អនុ​ញ្ញាត​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្របច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ