ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ចលនា​សាសនិក​ឥ​ស្លា​ម​កម្ពុជា ស្នើ​សុំ​បងប្អូន​បន្ធូរ​អារម្មណ៍​យោគយល់​ បន្ទាប់​ពី​អ្នក​កាន់សាសនា​ឥ​ស្លា​ម​បាន​ផ្ទុះ​ប្រតិកម្ម​នឹង​អ្នក​សម្តែង​​មួយ​ក្រុម

53 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរឥស្លាម និង​អ្នក​កាន់សាសនា​ឥ​ស្លា​ម​បាន​ផ្ទុះ​ប្រតិកម្ម​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​ខឹងសម្បា​រលោក​អាចារ្យ និង​អ្នក​សម្តែងមួយ​ក្រុម​ ដែល​បាន​ធ្វើ​ត្រាប់​ការ​ថ្វាយបង្គំ​របស់​សាសនា​ឥ​ស្លា​ម​ដោយ​ពុំ​សមរម្យ គ្មាន​សីលធម៌​នោះ ឯកឧត្តម​បណ្ឌិត ទេស​រដ្ឋមន្ដ្រី…

រាជធានី​ភ្នំពេញ ៖ ​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរឥស្លាម និង​អ្នក​កាន់សាសនា​ឥ​ស្លា​ម​បាន​ផ្ទុះ​ប្រតិកម្ម​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​ខឹងសម្បា​រលោក​អាចារ្យ និង​អ្នក​សម្តែងមួយ​ក្រុម​ ដែល​បាន​ធ្វើ​ត្រាប់​ការ​ថ្វាយបង្គំ​របស់​សាសនា​ឥ​ស្លា​ម​ដោយ​ពុំ​សមរម្យ គ្មាន​សីលធម៌​នោះ ឯកឧត្តម​បណ្ឌិត ទេស​រដ្ឋមន្ដ្រី អូ​ស្មាន ហា​ស្សាន់ និង​ជា​ប្រធាន​គណៈ​ចលនា​សាសនិក​ឥ​ស្លា​ម​កម្ពុជា​ ក៏​បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន ​កាលពី​យប់​ថ្ងៃ​ទី​០៥​ ខែធ្នូ ​ឆ្នាំ​២០២៥ ​ដោយ​ទ​ទួ​ច​សូម​បងប្អូន​បន្ធូរ​អារម្មណ៍ យោគយល់​ និង​រក្សា​ភាព​ស្ងប់ស្ងាត់​ជា​ធម្មតា ​ដើម្បី​រក្សា​ការ​សាមគ្គីភាព​ដ៏​រឹង​មាំ​ក្នុង​ពេល​ដែល​យើង​កំពុង​សស្រាក់សស្រាំ​នឹង​គ្នា ​ដើម្បី​រក្សា​ការពារ​ទឹកដី​ជាមួយ​កងទ័ព​យើង​ចំពោះ​មុខ​
សត្រូវ​ឈ្លានពាន ។

ឯកឧត្តម​បណ្ឌិត ទេស​រដ្ឋមន្ដ្រី អូ​ស្មាន ហា​ស្សា​ន់ ក៏​​បានអោយ​ដឹង​ទៀត​ថា ថ្ងៃនេះ​ មានរឿង​គួរ​ឱ្យ​សោកស្ដាយ​ណាស់ ដែល​មាន​លោក​អាចារ្យ និង​អ្នក​សម្តែងមួយ​ក្រុម បាន​បង្កើត​នូវ​ភាព​កំប្លែង​ដែល​មិន​ត្រឹមត្រូវ មាន​លក្ខណៈ​ដូច​មើលងាយ ដោយ​បាន​យក​ត្រាប់​នៃ​ការ​ធ្វើការ​គោរព​ថ្វាយបង្គំ​របស់​សាសនិក​ឥ​ស្លា​ម​ទូ​ទាំង​សាកលលោក​ មក​ធ្វើការ​ការ​លេងសើច​សប្បាយ​រីករាយ ដែល​វា​ជា​កាយវិការ ប្រាស់ចាក​ពី​សិ​ល​ធម៌​ស្អាតស្អំ​របស់​យើង​ដែល មាន​សាសនា​រៀង​ៗ​ខ្លួន ដោយ​មិន​សម​ហេតុ​សម​ផល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​កាន់សាសនា​ឥ​ស្លា​ម ទប់ចិត្ត​មិន​បាន​ហើយ​មានការ​ខឹងសម្បារ​បញ្ចេញមតិ​កំហឹង​។

ទ​ង្វើ​ខាងលើ​នេះ​ វា​ខ្វះ​នូវ​សេចក្ដី​ថ្លៃថ្នូរ ក្នុង​ពេល​ដែល​ប្រជាជន​កម្ពុជា​យើង​ទាំងអស់​គ្នា​ កំពុង​ទទួល​​បាន​នូវ​ភាព​សុខដុម​នី​យ​កម្ម ជាតិ​សាសន៍ និង​សាសនា​ដែល​ប្រជាជន​កម្ពុជា​ទាំងមូល​ទទួល​បាន នៅ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​តាំងពី​ក្រលំបាក​ដែល​មាន​សម្ដេច​តេ​ជោ​អតីត​នាយក​​រដ្ឋមន្ត្រី និង​បន្ត​មក​សម្ដេច​ធិ​បតី​នាយ​រដ្ឋមន្ត្រី ។

ឯកឧត្តម​បណ្ឌិត ទេស​រដ្ឋមន្ដ្រី អូ​ស្មាន ហា​ស្សា​ន់ ក៏​បានអោយ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ឃើញ​នូវ​វី​ដេ​អូ​រូបភាព​នេះ​​បង្ហោះ​ភ្លាម ឯកឧត្តម​បាន​ប្រាប់​បន្ទាន់​ទៅ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្ដម​សមត្ថកិច្ច​ក្រសួង​វប្បធម៌ ​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ពួក​គាត់​នូវ​ទ​ង្វើ​ខុសឆ្គង​ប្រាស់ចាក​ទាំងនោះ ហើយ​បុគ្គល សា​មី​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ទាំងនោះ​ ក៏​បាន​ចេញ​មុខ​វី​ដេ​អូ​ទទួលកំហុស​រួម​ទាំង​ការ​សោកស្ដាយ និង​បាន​សុំ​ទោស​ដល់​បងប្អូន​ឥ​ស្លា​ម​ជា​សាធារណៈ​រួច​ហើយ ។

ដូចនេះ សូម​បងប្អូន​បន្ធូរ​អារម្មណ៍ យោគយល់​ និង​រក្សា​ភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​ដើម្បី​រក្សា​ការ​សាម​គ្គីភាព​ដ៏​រឹង​មាំ​ក្នុង​ពេល​ដែល​យើង​កំពុង​សស្រាក់សស្រាំ​នឹង​គ្នា ​ដើម្បី​រក្សា​ការពារ​ទឹកដី​ជាមួយ​កងទ័ព​យើង​ចំពោះ​មុខ​សត្រូវ​ឈ្លានពាន​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៩ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្នុង​ពិធី​មង្គលការ​មួយ​ក្នុងស្រុក​ពញ្ញា​ក្រែក ខេត្ត​ត្បូងឃ្មុំ មាន​អ្នកសិល្បៈ​មួយ​ក្រុម ​បាន​រៀបចំ​ពិធី​បុក​លក្ខ ដោយ​ប្រើ​កាយ​កាយវិការ​ពុំ​សមរម្យ​បែប​លេង​សើច​ដោយ​យក​ជើង​ទៅ​ធាត់​សាសនិក​អ៊ិ​ស្លា​ម​ដែល​ថ្វាយបង្គំ​នៅ​ក្នុង​ពិធី ។

​ទន្ទឹម​ទាំងនោះ​ លោកតា​អាចារ្យ​ពិ​លា​អិន ប៊ុ​ន​ធឿ​ន ក៏​បាន​យក​មក​បង្ហោះ​នៅ​ក្នុង​បណ្តាញ សង្គម របស់​ខ្លួនក៏​ផ្ទុះ​ប្រតិកម្ម​ពី​ពលរដ្ឋ​ខ្មែរឥស្លាម និង​អ្នក​កាន់​អ៊ី​ស្លា​ម​សាសនា​ ​ដោយ​មើល​ឃើ​ញនូវ​កំហុស​របស់​ខ្លួន​ ។

លោកតា​អាចារ្យ ​ពិ​លា​អិន ប៊ុ​ន​ធឿ​ន​ ព្រមទាំង​លោក​ម៉ុ​ក ចូក​ ដែល​ជា​អ្នក​រៀបចំ​ពិ​ពី​បុក​លក្ខ​និង​សម្តែង​ គាត់​បាន​ចេញ​មុខ​មក​សុំ​ទោស​ជា​សាធារណៈ​ដល់​បងប្អូន​ខ្មែរឥស្លាម ​និង​អ្នក​កាន់សាសនា​​អ៊ី​ស្លា​ម​ទាំងអស់ ​ដោយ​គាត់​គ្មាន​ចេតនា​មើលងាយ​ដល់​សាសនា​ឥ​ស្លា​ម​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ