ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចោរប្លន់​រត់​ចូល​ជង់​ប៉េ​អឹ​ម​ក្របួច​បាន​ផ្អើល​​​ទាំង​​​ព្រឹក

5 ម៉ោង មុន
  • បាត់ដំបង

ខេត្ត​បាយ​ដំបង​ ៖ មុខសញ្ញា​ក្រុម​ចោរប្លន់​ម្នាក់ ដែល​មានសំណាង​រត់​រួច​ផុត​ពី​កណ្ដាប់ដៃ​កម្លាំង​កងរាជអាវុធហត្ថ​កាល​ព៉ុ​ន្មា​ន​ស​ប្ដា​ហ៍​មុន ពេល​នេះ​ ជន​នេះ​បាន​រត់​ចូល​អន្ទាក់​កងរាជអាវុធហត្ថ​ដោយ​​ខ្លួនឯង នៅ​ម៉ោង​ប្រហែល​០៨​ព្រឹក​ថ្ងៃ​ទី​០៦ ធ្នូ នៅ​ម្ដុំ​អនុ​វិទ្យាល័យ​សោ​ហឺ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព…

ខេត្ត​បាយ​ដំបង​ ៖ មុខសញ្ញា​ក្រុម​ចោរប្លន់​ម្នាក់ ដែល​មានសំណាង​រត់​រួច​ផុត​ពី​កណ្ដាប់ដៃ​កម្លាំង​កងរាជអាវុធហត្ថ​កាល​ព៉ុ​ន្មា​ន​ស​ប្ដា​ហ៍​មុន ពេល​នេះ​ ជន​នេះ​បាន​រត់​ចូល​អន្ទាក់​កងរាជអាវុធហត្ថ​ដោយ​​ខ្លួនឯង នៅ​ម៉ោង​ប្រហែល​០៨​ព្រឹក​ថ្ងៃ​ទី​០៦ ធ្នូ នៅ​ម្ដុំ​អនុ​វិទ្យាល័យ​សោ​ហឺ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។

ភ្លាម​ៗ សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ឈ្មោះ​ជនសង្ស័យ​ម្នាក់​នេះ​ទេ តែ​បាន​នាំ​ខ្លួន​ជន​នេះ ​ទៅ​កាន់​ការិ​យាល័យ​ជុះ​នា​ញ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ​ហើយ​ ។ នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ខ្លី​មួយ​​ដែល​ប្រជាពលរដ្ឋ​ថត​បាន​ពេល​ប្រទាញប្រទង់​គ្នា​ ជាមួយ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល គេ​ឃើញ​កម្លាំង​ប៉េ​អឹមក្នុង​ឯកសណ្ឋាន​ស៊ី​វិល​ដួល​ជាមួយនឹង​ម៉ូតូ ខណ​:​ដៃ​ច្បាម​ចាប់ដៃ​ជនសង្ស័យ ដែល​ព្យាយាម​រើ​បំរះ​​រត់​។ ក្នុង​ខណ​:​នោះ ​ជនសង្ស័យ​ដែល​ស្លៀកពាក់​ព​ណ៌​ខ្មៅ​បាន​រើ​បំរះ​រួច​ពី​កណ្ដាប់ដៃ​ប៉េ​អឹម ហើយ​ព្យាយាម​រត់​យ៉ាង​លឿន តែ​ចៃដន្យ​ទៅ​ជាប់អន្ទាក់​កម្លាំង​ប៉េ​អឹ​ម​ម្នាក់​ទៀត​ដែល​ស្ទាក់​ចាំ​ស្រេច​កន្ត្រប់​ជាប់​ល្មម​ ។

លោក សូ ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​បាន​ផ្ដល់​ព័ត៌មាន​បឋម​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ព្រឹក​មិ​ញ​នេះ ជា​មុខសញ្ញា​ក្រុម​ចោរ«​ប្លន់»​ម៉ូតូ​។ លោក​បាន​បញ្ជាក់​ថា ក្រុម​នេះ​ មាន​បក្ស​ពួក​ច្រើន​​នាក់ ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​​យក​ម៉ូតូ​គេ​ច្រើន​ករណី​ហើយ​ ។ ជា​ចុង​ក្រោយ ក្នុង​អំឡុង​ខែវិច្ឆិកា​កន្លង​ទៅ​នេះ ក្រុម​នេះ ​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​គេ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​បែក​ចាន ក្នុង​ក្រុង​បាត់ដំបង ហើយ​ត្រូវ​កម្លាំង​ជំនាញ​តាម​ចាប់ខ្លួន​បាន​ប៉ុន្មាន​នាក់​រួច​ហើយ នៅ​ឡើង​ម្នាក់​ខាងលើ​នេះ​រត់​រួច ​។

លោក សូ ឌី បាន​បញ្ជាក់​ថា ក្រោយ​រត់គេច​ខ្លួន​ កម្លាំង​ជំ​នាញ​បាន​តាមដាន​សកម្មភាព​មុខសញ្ញា​ចោរប្លន់​ម្នាក់​នេះ​ជាប់​រហូត​។ ​​កាលព្រឹក​ថ្ងៃ​ទី ០៦ ធ្នូ នេះ​ ជន​នេះ​បាន​បង្ហាញមុខ​នៅ​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​សោ​ហឺ ទើប​កម្លាំង​ជំនាញ​ពង្រាយ​អន្ទាក់​ចាប់​តែ​ម្ដង​ ។

បើ​តាម​ការ​ស្រាវជ្រាវ​ក្រុម​នេះ ​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ជាច្រើន​​ករណី​ហើយ ហើយ​កម្លាំង​ជំនាញ​ក៏​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​នេះ​​ជា​បន្ត​ប​ម្ទា​ប់​បាន​ច្រើន​នាក់​ហើយ​ដែរ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​មេបញ្ជាការ​ខេត្ត ។ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​ស្រាវជ្រាវ​រក​បទល្មើស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត និង​តាម​ចាប់​បក្ស​ពួក​បន្ត​ទៀត​ដែល​កំពុង​គេចខ្លួន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ