ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នឹង​ទូល​ស្នើ​ព្រះមហាក្សត្រ តែងតាំង​បណ្ឌិត ជួន កក្កដា ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ

2 ថ្ងៃ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​គ្រោង​នឹង​ទូល​ស្នើ​ព្រះករុណា ព្រះមហាក្សត្រ តែងតាំង​បណ្ឌិត ជួន កក្កដា…

ខេត្តតាកែវ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​គ្រោង​នឹង​ទូល​ស្នើ​ព្រះករុណា ព្រះមហាក្សត្រ តែងតាំង​បណ្ឌិត ជួន កក្កដា អតីត​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទនាងខ្មៅ ខេត្តតាកែវ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាស​នា ។

ការ​លើក​ឡើង​របស់​សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឆ្លើយ​តប​វិញ​ថា រាជរដ្ឋាភិបាល​មិន​មានការ​ចាប់បង្ខំ​អតីត​ព្រះ​តេជគុណ ជួន កក្កដា លាចាក​សិក្ខាបទ​នោះ​ឡើយ គឺជា​ការ​សម្រេចចិត្ត​របស់​អតីត​ព្រះ​តេជគុណ ជួន កក្កដា ។

ការ​ឆ្លើយ​តប​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បែប​នេះ​ក្រោយ​មាន​ក្រុមប្រឆាំង​ជ្រុលនិយម​បាន​លើក​ឡើង​ថា «​របប​រដ្ឋាភិបាល​ត្រកូល ហ៊ុន សូ​ម្បី លោក​ក៏​ចាប់​ផ្សឹក​ដែរ​» ។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៩ ក្រោម​ប្រធានបទ គុណ​តម្លៃ​នៃ​ទន្លេ ៖ ផ្សារ​ភ្ជាប់​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ មីនា ២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ឱ្យ​ដឹង​ថា ភរិយា​របស់​សម្ដេច គឺ​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី បាន​សម្ដែង​ការ​សោកស្ដាយ ហើយ​ក៏​មិន​ចង់ឱ្យ​លាចាក​សិក្ខាបទ​ដែរ ។

សម្តេច​មហា​បវរ​ធិ​បតី ស្នើ​ពុទ្ធសាសនិក បន្ត​គាំទ្រ​ចំពោះ​គម្រោង​ជួយ​វិស័យ​ពុទ្ធសាសនា ដែល​ផ្ដួចផ្ដើម​ដោយ​អតីត​ព្រះ​តេជគុណ ជួន កក្កដា ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​ពុទ្ធសាសនា និង​ជួយ​កុមារ​ជំនាន់​ក្រោយ​ដែល​សិក្សា​នៅ​ពុទ្ធិកសិក្សា ។

សម្តេច​មហា​បវរ​ធិ​បតី គូសបញ្ជាក់​ថា «​ចឹ​ង​សូម​ឱ្យ​លោកតា លោកយាយ អ៊ុំ ពូ មីង អ្នកគាំទ្រ​ជួន កក្កដា កុំ​មានការ​យល់​ច្រ​លំ ហើយ​ប្រព័ន្ធ​ខ្ញុំ​ក៏​គាត់​ជឿ​ខ្ញុំ​ហើយ​ថា អត់​មាន​បង្ខំ​លោក​ទេ ។ គឺ​សម្រេច​តាម​របស់​ប្អូន​បណ្ឌិត ជួន កក្កដា ដែល​លោក​ចង់បាន​បន្ដការងារ​ជួយ​ទៅ​ដល់​សាសនា​ជួយ​ដល់​សង្គម​ជាតិ ប៉ុន្ដែ​គ្រាន់តែ​ប្ដូរ​ផ្លូវពុទ្ធចក្រ​ទៅ​ក្នុង​ផ្លូវអាណាចក្រ ហើយ​យើង​នឹង​បន្ត​ផ្ដល់​ឱកាស​ឱ្យ​លោក​បណ្ឌិត បន្ដ​ចូលរួម ដើម្បី​ជួយ​កសាង​ពង្រឹង​ព្រះពុទ្ធ​សាសនា ដែល​ជា​មូលដ្ឋាន​សម្រាប់​សង្គម​ជាតិ​យើង​បន្ដ​ទៀត​» ។

សម្ដេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​ថា បណ្ឌិត ជួន កក្កដា អតីត​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទនាងខ្មៅ ខេត្តតាកែវ រាជរដ្ឋាភិបាល​គ្រោង​នឹង​ទូល​ស្នើ​ព្រះករុណា ព្រះមហាក្សត្រ តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​បាន​យកចំណេះ​ដឹង​មក​ជួយ​សង្គម​ជាតិ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ