ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​៣៥​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៤​ខែតុលា​ឆ្នាំ​២០១៩​កើតឡើង​១៥​លើក​(​យប់​៨​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​២១​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​១៤​នាក់​(​ស្រី​៧​នាក់​) ។ ស្លាប់​សរុប​៣​នាក់​: ម៉ូតូ​៤២​នាក់​(​មិន​ពាក់មួក​១​នាក់​),​រថយន្ត​តូច​១​នាក់ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៤​ខែតុលា​ឆ្នាំ​២០១៩​កើតឡើង​១៥​លើក​(​យប់​៨​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​២១​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​១៤​នាក់​(​ស្រី​៧​នាក់​) ។ ស្លាប់​សរុប​៣​នាក់​: ម៉ូតូ​៤២​នាក់​(​មិន​ពាក់មួក​១​នាក់​),​រថយន្ត​តូច​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​, មិន​គោរព​សិទ្ធ​ិ៤​លើក​,​មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​២​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ​ម៉ូតូ​និង​ម៉ូតូ​៥​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​និង​ផ្សេង​ៗ២​លើក​,​រថយន្ត​តូច​និង​រថយន្ត​តូច​២​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់។ បណ្តាល​ឲ្យ​ខូចខាត​យាន​៣០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៨​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ ៣​គ្រឿង​,​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យាន​បង្កហេតុ​:​ម៉ូតូ​៧​លើក ,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​១​លើក​,​យាន​ផ្សេង​ៗ២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​១០​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ចាម​៣​លើក​ស្លាប់​១​នាក់​របួស​១៣​នាក់​,​ ខេត្ត​ត្បូងឃ្មុំ​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់ និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៤ ​ខែតុលា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​១១៣៣​គ្រឿង (​ម៉ូតូ​៧៨០​គ្រឿង​) មធ្យោបាយ​ល្មើស​១០៥៤​គ្រឿង (​ម៉ូតូ​៧៨០​គ្រឿង​) មធ្យោបាយ​ពិន័យ​១០៥៤​គ្រឿង (​ម៉ូតូ​៧៨០​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៤​ ខែតុលា ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្ត​៩៥​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៧៨០​គ្រឿង​ ម៉ូតូ​ល្មើស​៧៨០​គ្រឿង ពិន័យ​ចំនួន​សរុប​៧៩៣ករណី​ ​(​មួក​៥៩៧​ករណី​ កញ្ចក់​១៧៣​​ករណី​ បញ្ច្រាស​គ្មាន​ ផ្សេង​ៗ២៣​ក​រ​ណី ។ លទ្ធផល​ត្រួតពិនិត្យ​រថយន្ត​ល្មើស​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ៖ រថយន្ត​ចូល​គោលដៅ​៣៥៣​គ្រឿង រថយន្ត​ល្មើស​២៤៨​គ្រឿង ពិន័យ​សរុប​២៤៨​គ្រឿង ៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ