ខេត្តស្វាយរៀង ៖ មានករណីជនបរទេសម្នាក់បើករថយន្តសារីទំនើបមួយគ្រឿងយកមកផ្លុងចោលនៅជិតខ្លោងទ្វារវត្តពោធិថ្មី កាលពីយប់ទៀបភ្លឺនាព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ២០២៥ ស្ថិតនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក្សអាល់ហ្វាតពាក់ស្លាកលេខ កម្ពុជាVR2205ML ពណ៌ខ្មៅ បើកយកមកផ្លុងចោលនៅជិតក្លោងទ្វាចូលវត្តពោធិថ្មី ដោយប្រជាពលរដ្ឋរាយការណ៍ ថាជាជនបរទេស ដាក់ការសង្ស័យថា ជាជនជាតិចិន ពេលបើករថយន្តមកចូលចតនៅកន្លែងកើតហេតុរួចដើរឡើងទៅលើផ្លូវជាតិលេខ១ គេចខ្លួនបាត់។
រថយន្តនេះដែរសង្ស័យជនបរទេសជួលពីម្ចាស់រថយន្តដែលជាជនជាតិខ្មែរយកមកប្រើប្រាស់ដូច្នេះសូមម្ចាស់រថយន្តដែលមានភិនភាគនិងស្លាកលេខខាងលើសូមយកឯកសារមកទំនាក់ទំនងសមត្ថកិច្ចដើម្បីទទួលយករថយន្តទៅវិញ៕



ចែករំលែកព័តមាននេះ