ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​៣​គ្រឿង បុក​គ្នា​ជា​បន្តបន្ទាប់​របួសធ្ងន់​ស្រាល ៤​នាក់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ មួយ​គ្រឿង បាន​បើក​លឿង​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្តុ​ប​ពី​មួយ​គ្រឿង ឆ្លងផ្លូវ​បណ្តាល​អោយ​ដួល​ហើយ ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ិ​ត កិន​ពី​ជន​រង​គ្រោះ​បណ្តាល​ដួល​បោក​លើ​ថ្នល់​រង​របួសធ្ងន់​ស្រាល ៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ។…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ មួយ​គ្រឿង បាន​បើក​លឿង​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្តុ​ប​ពី​មួយ​គ្រឿង ឆ្លងផ្លូវ​បណ្តាល​អោយ​ដួល​ហើយ ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ិ​ត កិន​ពី​ជន​រង​គ្រោះ​បណ្តាល​ដួល​បោក​លើ​ថ្នល់​រង​របួសធ្ងន់​ស្រាល ៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូ​បេតុង (​ផ្លូវ​តា​កន​)​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម៉ូតូ​ដែល​ជួប​គ្រោះថ្នាក់ ៖ ទី​១. ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក​ស្លាក​លេខ​ភ្នំពេញ ១KE.១៧០៦ ទី​២. ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ ពាក​ស្លាក​លេខ​ភ្នំពេញ ១KM ៦៣៨៣ និង​ទី​៣. ម៉ូតូ​ម៉ាក​ហុងដា​ប៊ិ​ត ពាក​ស្លាក​លេខ​ភ្នំពេញ ១KK.១៣៥៨ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ជិះ​ម្នាក់ឯង ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ហើយក៍​បាន​បុក​ម៉ូតូ​ម៉ាក​ស្កុប​ពី ជិះ​ម្នាក់ឯង ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង បណ្តាល​អោយ​ម៉ូតូ​ទាំង​២​គ្រឿង ដួល​បោក​លើ​ថ្នល់​រង​របួស​។ ខណៈនោះ ម៉ូតូ
ម៉ាក​ហុងដា​ប៊ិ​ត ជិះ​គ្នា​២​នាក់ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត មក​កិន​លើ​ជន​រង​គ្រោះ ជិះ​ម៉ូតូ​ហុងដា បណ្តាល​អោយ​ដួល​រង​របួសស្រាល ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ សម្រួល​ចរាចរណ៍ ហើយ​ភាគី​ទាំង​បី​នាក់ ក៏​បាន​សម្របសម្រួល​គ្នា ដោយ​មិន​ប្តឹងផ្តល់​ទេ ហើយ​បញ្ចប់​នៅ​នឹង​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ