រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តដឹកទំនិញមួយគ្រឿងកិនចំដងខ្លួន ស្លាប់នៅលើដងផ្លូវខណៈពេលដែលជិះម៉ូតូមួយគ្រឿងបាន ដួលចូលក្រោមរថយន្តនោះ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃត្រង់ ទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចស្តបណតប្រីដកែងផ្លូវ២០០៤ ក្នុងភូមិ ទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះផាន់ រក្សា ភេទប្រុសអាយុ២៨ ឆ្នាំ មានស្រុកកំណើតនៅស្រុក ឈូក ខេត្តកំពត ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ. ពាក់ផ្លាកលេខ កំពត. 1R.២២៤០។
រថយន្តដែលកិនជនរងគ្រោះស្លាប់ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣E-៦៩៦៩ ជារថយន្តឃ្លុបដឹកទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូនKHបើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវ២០០៤ក្នុងទិសដៅពីកើតទៅលិចហើយបត់ឆ្វេងទៅត្បូវហើយពុំដឹងថាមកពីមូលហេតុអ្វីទេស្រាប់តែដួលហើយត្រូវរថយន្តខាងលើធ្វើដំណើរមកពីជើងទៅត្បូងឆ្លងស្តុបមកកិនជនរងគ្រោះចំដងខ្លួនបណ្តាលអោយ ស្លាប់នៅកន្លែង។
តាមព័ត៌មានខ្លះអះអាងថា ម៉ូតូជនរងគ្រោះបានបើកទាក់ដៃចង្កូតរថយន្តបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនស្លាប់តែម្តង។ទោះបីជាយ៉ាងណាគេពុំដឹងថាជនរងគ្រោះ ជិះម៉ូតូវគ្គនឹងរថយន្តនោះចាប់ហ្វ្រាំង ដួលឬក៏ប៉ះជាមួយរថយន្តដួលនោះទេ។
បន្ទាប់ពីកើតមានគ្រោះថ្នាក់អ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។ ភ្លាមនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីសម្រួលចរាចរណ៍និងស្រាវជ្រាវជុំវិញការកើតមានគ្រោះថ្នាក់នេះ។រថយន្តនិងម៉ូតូត្រូវ បានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមច្បាប់។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ