ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័របុ.កជាមួយឡានដឹកដែក នៅផ្លូវជាតិ​លេខ​៤

1 ថ្ងៃ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់ និងមធ្យម​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ដឹក​កុង​ទី​ន័​រ បុក​បះ​រថយន្ត​ដឹក​ដែក​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។ ហេតុការណ៍​ខាងលើ​បាន​កើត​មាន​ឡើងនៅវេលា​ម៉ោង​០៥:៣០​នាទី ព្រឹក​ព្រឹម​ថ្ងៃ​ទី​១១ ធ្នូ…

​ខេត្តព្រះសីហនុ ៖ ​មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់ និងមធ្យម​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ដឹក​កុង​ទី​ន័​រ បុក​បះ​រថយន្ត​ដឹក​ដែក​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។

ហេតុការណ៍​ខាងលើ​បាន​កើត​មាន​ឡើងនៅវេលា​ម៉ោង​០៥:៣០​នាទី ព្រឹក​ព្រឹម​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ២០២៥ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨៩-១៩០ ស្ថិត​ក្នុងភូមិ​ព្រៃ​នប់​៣ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ត​កិច្ច​បាន​ឲ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នេះ បង្ក​ដោយ​រថយន្ដ ០១​គ្រឿង​ម៉ាក NISSAN DIESEL ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-7606 និង​សឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ ភ្នំពេញ 4A-4653 ដែល​មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះ​សីហ​នុ បើកបរ​ដោយ​ឈ្មោះ ឌី ទិ​ត្យ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ដ​មាន​ទីលំនៅ​ភូមិ​តា​ពូ​ង សង្កាត់​ស្នោ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

លុះ​មក​ដល់​ចំណុច​ខាងលើ ស្ថានភាព​ផ្លូវ​កោង បាន​ឡើង​វ៉ា​ជែង ខណៈ​ពេល​នោះ​មាន​រថយន្ដ ០១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្ដាល 3A-3857 ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បើកបរ​ដោយ​ឈ្មោះ ណាំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្ដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កោះ ស្រុក​ឈូក ខេត្តកំពត និង​អ្នក​រួម​ដំណើរ​ចំនួន​០២​នាក់​៖

១.​ឈ្មោះ មាស ច​ន្ថា ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាច​ធានី​ភ្នំពេញ ។
២.​ឈ្មោះ ស្រី និ​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ចំនួន​០៤​នាក់​៖
១. ឈ្មោះ ឌី ទិ​ត្យ ភេទ​ប្រុស អ្នកបើកបរ​រថយន្ដ NISSAN DIESEL (​រង​របួសធ្ងន់​)
២. ⁠​ឈ្មោះ ណាំ ភេទ​ប្រុស អ្នកបើកបរ​រថយន្ដ HYUNDAI (​រង​របួស​មធ្យម​)
៣.​ឈ្មោះ មាស ច​ន្ថា ភេទ​ប្រុស អ្នក​រួម​ដំណើរ​រថយន្ដ ⁠HYUNDAI (​រង​របួសធ្ងន់​)
៤.​ឈ្មោះ ស្រី និ​ត ភេទ​ស្រី អ្នក​រួម​ដំណើរ​រថយន្ដ ⁠HYUNDAI (​រង​របួស​មធ្យម​) ។

បច្ចុប្បន្ន ជន​រង​គ្រោះ​បា​នប​ញ្ចូ​ន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជនមួយកន្លែង ក្នុង​ឃុំ​សំរុង និង​គ្លី​និ​ច​ឯកជន ​មួយកន្លែងទៀត ក្នុង​ឃុំ​វាល​រេញ រីឯ​វត្ថុ​តាង (​រថយន្ដ​) បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ