ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួង​​ទេស​ចរណ៍​​ ៖ រយៈ​ពេល​២ខែ​ដើម​ឆ្នាំ​២០១៤ ចំនួនភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​កើន​ប្រមាណ​១០%

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​ក្រសួងទេសចរណ៍​បានអះអាងថា រយៈ​ពេល២​ខែ (មករា-កុម្ភៈ) ដើមឆ្នាំ​២០១៤ នេះ ចំនួនភ្ញៀវទេសចរ​អន្តរ​ជាតិ ដែលចូលមកកម្ពុជា​មានចំនួនកើនឡើង​ប្រមាណ១០% បើប្រៀបធៀបនឹងរយៈ​ពេលដូចគ្នា​នៃឆ្នាំ​២០១៣​កន្លងទៅ ។

តាមស្ថិតិទេសចរណ៍​រយៈ​ពេល២ខែ​ដើមឆ្នាំ២០១៤​នេះ ភ្ញៀវអន្តរជាតិចូលមក​កម្ពុជា​មានចំនួន៨៦៧.៨៤៦​នាក់ ​ក្នុងនោះចូល​តាម​ផ្លូវ​អាកាស​ចំនួន៥៧% តាមផ្លូវគោគ​៤០,៧% និងតាមផ្លូវ​ទឹក២,៣% ។

លោក​គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិ ​និងព័ត៌មានទេសចរណ៍នៃក្រសួង​ទេសចរណ៍បានឱ្យដឹងថា ​ចំពោះទីផ្សារទេស​ចរណ៍​សំខាន់ៗ​ទាំង១០ ដែលមកកម្ពុជា​សម្រាប់រយៈពេល២ខែនេះ រួមមានមកពីប្រទេស​កូរ៉េ១៦,៣%,  ​វៀតណាម១៣,២%, ​ចិន​១៣%​,​ ឡាវ​៧,៥%, ​ជប៉ុន៤,៩%​, អាមេរិក៤,៧%​,  រុស្ស៊ី​៤,៧%​, ​បារាំង៣,៨%, ថៃ៣,៧% និ​ងអង់គ្លេស១០,១% ។​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព