ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលក្រុងតាខ្មៅ អំពាវនាវឱ្យពលរដ្ឋមានការទទួលខុសត្រូវ និងកាត់បន្ថយការជួបជុំសប្បាយ

3 ម៉ោង មុន

ខេត្តកណ្តាល ៖ ខណៈ​ដែល​កងកម្លាំង​នៅ​សមរភូមិ​មុខ កំពុង​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ចោរ​ថៃ អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​បងប្អូន​នៅ​មូលដ្ឋាន​ដែល​ជា «​អ្នក​សមរភូមិ​ក្រោយ​» សូម​មេត្តា​ផ្អាក​​ច្រៀង​រាំ​សប្បាយ​ក្អាកក្អាយ​មួយ​គ្រា​សិន ។…

ខេត្តកណ្តាល ៖ ខណៈ​ដែល​កងកម្លាំង​នៅ​សមរភូមិ​មុខ កំពុង​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ចោរ​ថៃ អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​បងប្អូន​នៅ​មូលដ្ឋាន​ដែល​ជា «​អ្នក​សមរភូមិ​ក្រោយ​» សូម​មេត្តា​ផ្អាក​​ច្រៀង​រាំ​សប្បាយ​ក្អាកក្អាយ​មួយ​គ្រា​សិន ។

អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ក្នុង​ដំណាក់កាល ដែល​ប្រទេស​ជាតិ​យើង​កំពុង​ត្រូវ​បាន​ចោរ​សៀម​ឈ្លានពាន ហើយ​កម្លាំងយោធា នគរបាល និង​ប្រជាពលរដ្ឋ​ស្លូតត្រង់ មួយ​ចំនួន​ត្រូវ​ពលី​ដើម្បី​បុព្វហេតុ​ជាតិ​នៅ​សមរភូមិ​មុខ ។

អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បញ្ជាក់​ថា យើង​អ្នក​សមរភូមិ​ក្រោយ គួរតែ​ផ្អាក​ការ​ហូប​ចុក ជួបជុំ​សប្បាយ​សិន​ទៅ ការ​ហូប​ចុក​ច្រៀង​លេង​សប្បាយ​ជា​សិទ្ធិ​របស់​បងប្អូន ប៉ុន្តែ​សូម​អោយ​មានការ​ទទួលខុសត្រូវ និង​មាន​កំណត់ ចំណែក​ការ​រក្សា​សណ្តាប់ធ្នាប់ និង​របៀបរាបរយ​សាធារណៈ​ក្នុង​មូលដ្ឋាន​ជា​កាតព្វកិច្ច​របស់​កងកម្លាំង ។

សូម​បញ្ជាក់​ថា ការ​ផ្អាក​នេះ មិនមែន​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ទេ តែ​ជា​ការ​បង្ហាញ​ការ​គោរព ភាព​ទទួលខុសត្រូវ និង​ការ​ឈឺឆ្អាល​ចំពោះ​វីរភាព​របស់​កងកម្លាំង និង​ពលរដ្ឋ​ដែល​បាន​ពលី ។ សូម​បងប្អូន​ចូលរួម​សហការ ដើម្បី​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​អាច​ផ្តោតអារម្មណ៍​ពេញលេញ លើ​ការ​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​បងប្អូន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ