ខេត្តបាត់ដំបង ៖ ក្រុមអ្នកភូមិបាននំាគ្នាភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៣ មេសា ២០១៤ ខណៈបុរសភេទទី៣ម្នាក់ បានត្រូវគេឃើញស្លាប់ដោយយកខ្សែអង្រឹងចង.កនៅលើដើមបេងក្នុងចំការខាងក្រោយភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ជំហានដំបូងដោយស្រង់សំដីសមត្ថកិច្ចឲ្យដឹងទៀតថា បុរសភេទទី៣ដែលធ្វើអត្តឃាតចង.កសម្លាប់ខ្លួននេះឈ្មោះ ឆ្មេញ សេន អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ មានមុខរបរជាជាងអ៊ុតសក់ ។
សេចក្តីរាយការណ៏បានបន្តថា បុរសភេទទី៣ខាងលើ បានធ្វើសកម្មភាពចង.កនៅម៉ោង៤ទៀបភ្លឺថ្ងៃពុធនេះ ដោយបន្សល់ទុកនូវបណ្តាំឲ្យក្រុមគ្រួសារទូរស័ព្ទទៅលេខ ០៩៦ ២៧៣៥១៥៧ បា្រប់ថាខ្លួនបានស្លាប់ហើយ ។
ប្រភពបានស្រង់សំដីក្រុមគ្រួសារឲ្យដឹងដែរថាមូលហេតុដែលឈានដល់ការធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារមានទំនាស់ក្នុងគ្រួសារ ព្រោះអំឡុងពេលចូលឆ្នំាខ្មែរដែលទើបរំលងទៅបានប៉ុន្មានថ្ងៃមកនេះ បុរសភេទទី៣ខាងលើ បានយកម៉ូតូ១គ្រឿងដើរលេងនិងលក់យកលុយចាយវាយអស់ ហើយតក៏ត្រូវក្រុមគ្រួសារស្តីបន្ទោសនិងមិនឲ្យចូលផ្ទះ និងអាចចាញ់បោកប្រុសស្នេហ៍ ទើបតូចចិត្តក៏ចង.កសម្លាប់ខ្លួនបែបនេះ ៕
ចែករំលែកព័តមាននេះ