ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City ខ្លាច​ជើង​ខ្លាំង​ម្នាក់​ទៀត​រត់​ចោល​ក៏​ផ្តល់​កុងត្រា​ថ្មី​ឱ្យ​ភ្លាម​ៗ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Fernandinho ត្រូវ​បាន​ក្លិប​មេឃ​ខៀវ​គ្រោង​នឹង​ផ្តល់​ជូន​នូវ​កុងត្រា​ថ្មី​បន្ត​១២​ខែ​ទៀត ក្រោយ​ពី​ការ​ចាកចេញ​របស់ Vincent Kompany…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Fernandinho ត្រូវ​បាន​ក្លិប​មេឃ​ខៀវ​គ្រោង​នឹង​ផ្តល់​ជូន​នូវ​កុងត្រា​ថ្មី​បន្ត​១២​ខែ​ទៀត ក្រោយ​ពី​ការ​ចាកចេញ​របស់ Vincent Kompany ។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​នឹង​ផុត​កុងត្រា​នៅ​ក្លិប Manchester City នៅ​ពេល​ដាច់​រដូវ​កាល​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ក្លិប​នេះ​មានការ​ព្រួយបារម្ភ​ខ្លាច​គេ​នឹង​ទៅ​ចោល​ដូច​ជា David Silva ពេល​កន្លង​មកនេះ ។ តែ​គ្រូបង្វឹក​ក្លិប Manchester City លោក Pep Guardiola មាន​គម្រោង​អង្គុយ​ចុះ​ទាំង​ពីរ​នាក់ ហើយ​ពិភាក្សា​គ្នា​លើ​ការ​ផ្តល់​ជូន​កុងត្រា​ថ្មី​សម្រាប់​ចុងឆ្នាំ​នេះ​ហើយ​សង្ឃឹមថា Fernandinho នឹង​អាច​នៅ​លេង​យ៉ាង​ហោច​ណាស់​មួយ​រដូវ​កាល​ទៀត ។

លោក Pep Guardiola មានការ​ស្ងោ​ច​សរសើរ​នឹង​ការ​អភិវឌ្ឍ​ខ្លួន​របស់ Fernandinho តាំងពី​ជើង​ខ្លាំង Kompany បាន​ចាកចេញ​ទៅ​កាន់ Belgium ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លិប Anderlecht​។ នៅ​ក្នុង​រដូវ​កាល​នវ Fernandinho ត្រូវ​បង្ខំចិត្ត​លេង​នៅ​ផ្នែក​កណ្តាល​ខាងក្រោយ ព្រោះតែ​កីឡាករ​Aymeric Laporte មាន​បញ្ហា​របួស​ក្បាលជង្គង់ និង John Stones ក៏​មាន​របួស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​ខាង​ក្លិប​មេឃ​ខៀវ​គ្រោង​នឹង​ផ្តល់​ជូន​កុងត្រា​ថ្មី​១២​ខែ​ទៀត ក្រោយ​កុងត្រា​ចាស់​បញ្ចប់ នៅ​ចុងរដូវ​កាល​នេះ​ក៏​ដោយ ប្រាក់​ប្រចាំ​ស​ប្តា​ហ៍​របស់​គេ​ដែល​មាន​ចំនួន​១២​ម៉ឺន​ផោន​អាច​នឹង​ត្រូវ​កាត់​បន្ថយ​ខ្លះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ