ខេត្តកំពង់ចាម៖ ផ្ទះឈើចំនួន២ខ្នងក្នុងនោះប្រក់ក្បឿង និងប្រក់សង្កសី នៅភូមិសិរីក្រោម ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ត្រូវបានអគ្គិភ័យលេបត្របាក់ ដោយមានផ្សែងហុយទ្រលោម ទៅលើអាកាសឡើងខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។
ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង៣រសៀលថ្ងៃទី ២២ មេសា គ្រាន់តែគិតជាប្រាក់ទំហំនៃការខូចខាតជាង ១ ម៉ឺនដុល្លារតែមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
លោកវរសេនីយ៏ត្រី ខេង ស្រេង អធិការនគរបាលស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងថាចំពោះផ្ទះប្រជាពលរដ្ឋដែលត្រូវបានភ្លើង លេបត្របាក់អស់ចំនួន២ផ្ទះនោះមានៈ ១-ផ្ទះឈ្មោះ ឡេង ប៊ុនលាង ភេទប្រុស អាយុ ៥៥ ឆ្នាំ ២-ផ្ទះបងស្រីបង្កើតឈ្មោះ ឡេង គីមហុង អាយុ ៦៨ ឆ្នាំ ហើយចំពោះផ្ទះអ្នកជិតខាងនៅក្បែរនោះមិនបានឆ្លងឆេះនោះទេ ដោយសារតែអ្នកស្រុកនាំគ្នាបូមទឹកបាញ់ទប់ស្កាត់ ។ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង ។
ព័ត៌មានលម្អិតនិងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ