ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះលែងថៅ​កែហាង​ម៉ាស្សាលី ​ណា វិញ ព្រោះចាញ់បោកជន​ជាតិចិន​យកមាស​កាឡៃមកលក់​លើទីផ្សារ​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ ​​ស្ត្រីម្នាក់​​ដែល​គេស្គាល់​ថាជា​ថៅ​កែហាង​កាត់​សក់​ អ៊ុតសក់ ​នឹងម៉ា​ស្សា ​យីហោ​លី ​ណា ​ដែល​ត្រូវ​សមត្តកិច្ច​​កង​រាជអាវុធ​ឃាត់​ខ្លួនពាក់ពន្ធ​ យក​មាស​កាឡៃ​ជិតកន្លះ​តោន​ទៅលក់​ ត្រូវ​បាន​ដោះ​លែង​ឲ្យមាន​សេរីភា​ពវិញ ​ព្រោះ​តែថៅ​កែ​​ហាងរូប​នោះបាន​ចាញ់​បោក​ជនជាតិ​ ។

 រាជ​ធានី​ភ្នំពេញ​​ ៖ ​​ស្ត្រីម្នាក់​​ដែល​គេស្គាល់​ថាជា​ថៅ​កែហាង​កាត់​សក់​ អ៊ុតសក់ ​នឹងម៉ា​ស្សា ​យីហោ​លី ​ណា ​ដែល​ត្រូវ​សមត្តកិច្ច​​កង​រាជអាវុធ​ឃាត់​ខ្លួនពាក់ព័ន្ធ​ យក​មាស​កាឡៃ​ជិតកន្លះ​តោន​ទៅលក់​ ត្រូវ​បាន​ដោះ​លែង​ឲ្យមាន​សេរីភា​ពវិញ ​ព្រោះ​តែថៅ​កែ​​ហាងរូប​នោះបាន​ចាញ់​បោក​ជនជាតិចិន​ ។

ស្រ្តី​ថៅកែ​ហាងឈ្មោះ​ចាន់ លីណា ​អាយុ ៥៩ ​ឆ្នាំ បើកហាង​កាត់ សក់ ​អ៊ុតសក់ ​និងម៉ា​ស្សានៅ​ផ្ទះលេខ​៨៤អឺ០​​ ផ្លូវ៦៣ សង្កាត់​ផ្សារថ្មី៣​ ខណ្ឌដូន​ពេញ ។​ គួរបញ្ជាក់ថា​ កាល​ពីថ្ងៃទី​១៨មេសា ​២០១៤ ​ថៅកែ​ រូបនេះត្រូវ​សមត្តកិច្ច​កងរាជ​​អាវុធហ​ត្ថ​ខណ្ឌ​​ដូន​​ពេញ​ឃាត់​​ខ្លួន ​ខណៈ​​ រូបគេ​បា​នយ​កមាសកា​ឡៃចំនួន​១២០ដុំ​ (១ដុំមានទម្ងន់២តំឡឹង) ​ទៅលក់លើ​ទីផ្សារ ​។ ការដោះ​លែង​​ថៅ​​កែហាង​​ខាងលើ​ឲ្យមាន​សេរីភាពនោះ ​ត្រូវបាន​សមត្តកិច្ចកង​រាជអាវុធហត្តឲ្យ​ដឹងថា ​ក្រោយពីការ​ស្រាវជ្រា​វរបស់​​សមត្ថ​​កិច្ច​បាន​រកឃើញថា​ ស្ត្រីឈ្មោះចាន់​ លីណា​ ពិតជា​បានចាញ់​បោកជនជាតិចិ​នម្នាក់យក​មាសកាឡៃ១​២០ដុំឲ្យ​ជួយលក់​ ។​

មន្រ្តី​កងរាជ​អាវុធហត្ត​បានប​ញ្ជាក់ ​ទៀតថា​ រឿងនេះ​ដំបូង​ឡើយ​មានជន​ចាតិចិន​២នាក់​ប្រុស​ម្នាក់​ស្ត្រីម្នាក់​ បាន​ចេញ​ចូលទៅ​​ធ្វើ​​សក់ ​នឹងម៉ាស្សា​នៅហា​ងរបស់អ្នក​ស្រីចាន់​ លីណា ​។ ថ្ងៃមួយ​ជនជាតិចិ​នរូបនោះ​​បានយក​មាសកា​ឡៃ​ចំនួន​៥ដុំ​ដែល​១ដុំ​មាន​ទម្ងន់​២តំ​ឡឹង ​ពឹងអ្នក​ស្រី​ឲ្យជួយ​លក់​ហើយ​បានប្រាក់យក ទៅបាត់ ។ លុះនៅថ្ងៃទី១៨ មេសា ជនជតិចិនបាន​យកមាស​១២០​ដុំ ឲ្យអ្នកស្រី​ជួយលក់​ទៀត ​ហើយត្រូ​វគេបាន​ប្រាប់អ្ន​កស្រីថា ​ លក់បាន​ ប៉ុន្មាន​ក៏យកដែរ​ ព្រោះនេះ​ជាកំណប់​ដែល​គេ​​ទើប​នឹងគាស់បាន​។​ពេល​នោះអ្នក​ស្រីចាន់ ​លីណា​ បានយក​ដុំមាស​១២០​ដុំទៅ​ឲ្យអ្នកស្រី​ ឆាយ ​លាងហេង​ ដែល​ជាអាជីវក​​លក់អង្ករ ​បាន​ប្រាក់​ប្រមាណ​៣ម៉ឺនដុ​ល្លារ ​ឲ្យជនជាតិ​ចិននោះ​យក​ទៅ​បាត់​ទៅ ​។ ក្រោយ​ពីចិន​យក​លុយ​​ទៅបាត់​អ្នក​​ស្រី​ឆាយ​​ លាង​ហេង ​​​បានយក​មាស​ទៅដុត​មើល​ដើម្បី​ចង់ ដឹង​សុទ្ធឬមិន​សុទ្ធ​ នឹងបាន​ធ្វើឡើង​នៅចំពោះ​មុខអ្នក​ស្រីចាន់ ​លីណា​ ថៅ​កែ​ហាង​អ៊ុតសក់​ កាត់ស​ក់ នឹងម៉ាស្សា លី​ណា ។ ​ពេលអ្នកទិញ​នឹ​ងអ្នកលក់​បានយកមាស​ទៅដុត​​ ស្រាប់​​តែមាស​​ក្លាយ​ជាស្ពន់​ទាំង​អស់ ភ្លាមនោះ​អ្នកទិញបានក្របួច​កអ្នកលក់​ទុកម្តុំ ​និ​ងបាន​នាំខ្លួន​ឲ្យសមត្តកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់ ​។

ដូច្នោះ​សមត្តកិច្ច​បានសាក​សួរទៅ​ពិនិ​ត្យ​ឃើញថា​ អ្នក​ទិញនិ​ងអ្នក​លក់សុទ្ធ​តែជាជន​រងគ្រោះ​ដូចគ្នា​ ទើបបា​នសមត្ថ​កិច្ច​​ដោះ​លែង​អ្នកស្រី​ចាន់ លីណា​ ឲ្យមាន​សេរីភាព​វិញ និ​ងបា នឲ្យ​សហកា​រគ្នាជួយ​ស្វែង​រកចាប់​ជនជាតិ​ចិន ដែល​យក​មាស​កាឡៃ ​មក​លក់​បោក​ប្រាស់យក​លុយទៅ​បាត់ ​មកផ្តន្ទា​ទោសតាម​ផ្លូវច្បាប់ ។