រាជធានីភ្នំពេញ ៖ បុរសប្រជាការពារភូមិម្នាក់ត្រូវបានបុរសម្នាក់ទៀតស្រវឹងស្រាជោគចំគប់មួយកំប៉ុងប៊ីយ៊ែរបណ្តាលឱ្យចំភ្នែកម្ខាង ខណះគាត់ចូលទៅប្រាប់បុរសប្រមឹកនោះថាកុំឱ្យទៅរំខានក្នុងវង់ផឹកស៊ីអ្នកដ៏ទៃ។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២២មេសា២០១៤ នៅចំណុចខាងជើងផ្សារ ប៉េសេ ស្ថិតនៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនរងគ្រោះមាន ឈ្មោះ ធី ភេទប្រុស អាយុ៤៨ឆ្នាំ ជាប្រជាការពារភូមិ រស់នៅខាងត្បូងផ្សារប៉េសេ ស្ថិតនៅក្នុងភូមិ-ឃុំកើតហេយុខាងលើ ចំណែកឯជនបង្កមានឈ្មោះ ទ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ស្រុកកំណើតនៅភូមិ ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនៅខាងជើងផ្សារ ប៉េសេមានកម្មវិធីជួបជុំគ្នា មួយក្រុមមានគ្នា០៦នាក់ អង្គុយផឹកស៊ី ពេលដែលក្រុមនេះកំពុងតែផឹក ស្រាប់តែ គេឃើញជនបង្កមកពីផឹកស្រាសអស់៥០០រៀលហើយដើរសំដៅចូលទៅក្នុងវង់ផឹកស៊ីរបស់គេមានគ្នា០៦នាក់ដោយជនបង្កថា ខ្លួនស្គាល់អ្នកទាំងអស់គ្នា តែតាមពិតទៅអ្នកទាំង០៦ មិនដែលស្គាល់ជនបង្កទេ។
បន្ទាប់មកទៀតជនបង្កបាននិយាយទៅកាន់ក្រុមអ្នកអង្គុយផឹកស៊ីថា( ពិន័យខ្ញុំទៅ) ប៉ុន្តែត្រូវបានក្រុមអ្នកអង្គុយផឹកស៊ីឆ្លើយតបវិញថា(យកមួយកំប៉ុងទៅ មិនបាច់ពិន័យអីទេ)នៅពេលនោះជនបង្កបានផឹកប៊ីយ៊ែរអស់មួយកំប៉ុងហើយតែនៅតែមិនព្រមចេញទៅណាទេ។ ដោយឃើញដូច្នេះ ក្រុមអ្នកអង្កុយផឹកស៊ី បានទៅខ្សឹបប្រាប់ប្រជាការពារភូមិឱ្យមកប្រាប់បុរសបង្កនោះទៅផ្ទះទៅ។ នៅពេលដែលប្រជាការពាភូមិទៅប្រាប់បុរសនោះ ស្រាប់តែបុរសនោះ ជេប្រមាថយ៉ាងចាស់ដៃទៅលើប្រជាការពារភូមិ រហូតដល់គប់កំប៉ុងប៊ីយ៊ែរចំភ្នែកប្រជាការពារភូមិ រួចរត់គេចទៅលើផ្លូវ៣៧១ ហើយត្រូវបានប្រជាការពារភូមិដេញតាមទាន់និងប្រជាពលរដ្ឋដែលឃើញហេតុការក៏នាំគ្នាស្វាគមន៏ មួយដៃមួយជើង ផងដែរ។
ក្រោយពេលកើតហេតុ ជនបង្កត្រួវបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដោយឱ្យធ្វើការសុំទោសជនរងគ្រោះប៉ុនន្តែ ជនរងគ្រោះមិនសុខចិត្តទេ ដូច្នេះសមត្ថកិច្ចនិងដោះស្រាយករណីនេះនៅវេលាព្រឹកថ្ងៃ ទី២៣ មេសា ២០១៤បន្តទៀត។
ចែករំលែកព័តមាននេះ