ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​រណ្ដៅ​គ្រោង​ដាក់​គ្រឹះ​សំណង់​ដល់​កាំជណ្ដើ​រអគារ​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​

11 ឆ្នាំ មុន

ខេត្ត​​​បន្ទាយ​មានជ័យ​ ៖ កម្មករសំណង់​មួយក្រុម ​ដែលម៉ៅ​ការសាងសង់​ឲ្យក្រុមហ៊ុនកា​ស៊ីណូមួយនៅ​ក្រុងប៉ោយប៉ែត​ ត្រូវបាន​​គេ​មើលឃើញថា​​បានធ្វើការសាងសង់​សំណង់​ជីករណ្ដៅ​ដាក់គ្រឹះ​សសរមួយ​បំផ្លាញ​​កាំជណ្ដើ​ ​​របស់អគារ​ស្នាក់ការ​ត្រួតពិនិត្យ​ព្រំដែន​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត​ដែលជាជំនួយ​របស់ធនា​គារអភិវឌ្ឃន៍​អាស៊ីហៅកាត់​ថាADBជួយដល់​រដ្ឋាភិបាល។​ កន្លែង​

ខេត្ត​​​បន្ទា​យ​មាន​ជ័យ​ ៖ កម្មករ​សំណង់​​មួយក្រុម ​​ដែលម៉ៅ​​ការសាង​សង់​ឲ្យ​ក្រុមហ៊ុន​កា​ស៊ីណូ​មួយនៅ​​ក្រុងប៉ោយ​ប៉ែត​​ ត្រូវបាន​​​គេ​មើល​ឃើញ​ថា​​បាន​ធ្វើការ​សាង​សង់​សំ​ណង់​ជីក​រណ្ដៅ​​ដាក់គ្រឹះ​​សសរ​មួយ​បំផ្លា​ញ​​កាំ​ជណ្ដើរ​​ ​​របស់​អគារ​​ស្នាក់ការ​​ត្រួត​ពិនិត្យ​​ព្រំដែន​​ច្រកទ្វា​រអន្តរជាតិ​​ប៉ោយប៉ែត​​ដែលជា​ជំនួយ​​របស់ធនា​​គារអភិវឌ្ឃន៍​​អាស៊ី​ហៅកាត់​ថា​ADB​ជួយ​ដល់​រដ្ឋា​ភិបាល​។​ កន្លែង​​កើត​​ហេតុស្ថិត​​នៅចំណុច​​កាំជណ្ដើរ​ផ្នែកខាង​ត្បូង​ពី​ខាង​​ក្រោយ​អគា​រដែល​​នៅ​ទី​នោះ​គេ​ឃើញ​​រណ្ដៅ​​​មួយ​ត្រូវ​បាន​​គេ​ធ្វើ​​ឡើ​ង​​និង​​បាន​​ដាក់ដែ​ក​​គ្រោង​​ប្រុង​ចាក់​​ជាសស​រ​រួចជា​ស្រេច​​​ប៉ុន្តែ​ត្រូវបាន​ទប់​ស្កាត់​វិញ​​​ដោយ​ប្រធាន​​ស្នាក់ការ​ត្រួត​​ពិនិត្យ​​ព្រំដែ​ន​​ច្រក​​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ឲ្យផ្អាក​សកម្មភាព​​សិនព្រោះ​ថាបាន​ធ្វើ​ចូល​ដល់​ដីអគារ​របស់​​រដ្ឋមួយ​នេះ​។​

លោកអា​​នវណ្ណ:​​ប្រធា​នស្នាក់​កា​រត្រួតពិនិត្យ​​ច្រកទ្វារ​ព្រំដែនអន្តរ​ជាតិប៉ោយ​ប៉ែតបាន​ប្រា​ប់តាមទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី២២​​ខែ​​មេសា​ឆ្នាំ២០១៤​នេះថា​​ រណ្ដៅ​ដែលគេ​ធ្វើប៉ះពាល់​ដល់កាំ​ជ​ណ្ដើរអគារ​នេះ​​គឺធ្វើ​ឡើង​​ដោយ​​​ជាងសំណង់​​មួយ​ក្រុម​​កាល​ពីព្រឹក​​ថ្ងៃទី២១ម្សិល​មិញ​ហើយ​​គេអះ​អាង​ថា​គេមាន​ឯកសា​រអនុញ្ញាតិ​​ពីថ្នាក់​លើ​រួច​ហើយ​​។

លោក​​ប្រធានគណ:​កម្មកា​រច្រក​ទ្វាររូ​បនេះ​បន្តថា​ការ​ធ្វើបែប​នេះ​ខាងក្រុមហ៊ុន​​កាស៊ីណូ​មិន​បានជូន​ដំណឹង​​ដល់​លោក​​ជាមុន​​​នោះ​ទេ​ប៉ុន្តែលោក​ថាមុនហេតុការណ៍​កើតឡើងប៉ុន្មា​នម៉ោងក្រុម​ជាងបាន​មកនិយាយ​ប្រាប់ថាគេ​និង​ធ្វើកា​រនៅកន្លែង​កើត​ហេតុ​​បន្ទាប់​មកក៍បាន​នាំ​គ្នាធ្វើ​តែម្ដង​​ទើបលោក​សុំ​ឲ្យផ្អាក​​សកម្មភាព​​សិន។ លោកអាន​​វណ្ណ:​​បន្តថា​ការ​ធ្វើសំណង់​​​ជីករណ្ដៅ​​ប៉ះពាល់​​​ដល់អគារស្នាក់កា​រនេះចូល​ដល់ដីរដ្ឋ​៤ម៉ែ​ត្រ​ឯណោះ​​។

ជុំវិញ​បញ្ហា​ខាង​​លើកោះ​សន្តិភា​ព​មិនអាច​សុំ​ការ​បំភ្លឺ​​ពីក្រុមជាង​សំ​ណង់​ណាម្នាក់​​នោះទេ​ព្រោះ​​​មិនឃើញ​​មាន​នៅកន្លែង​ធ្វើការ​​។​ ចំណែក​​ឯខាងតំណាង​​ក្រុមហ៊ុនកាស៊ីណូហូ​លី​ដេផាល​ឡែស​ក៍​មិនអា​ចទំនាក់​​ទំនងសុំការ​​បំភ្លឺបាននោះ​ដែរព្រោះ​​តែមិន​ស្គាល់​​លេខទូរស័ព្ទ​។គួរបញ្ជាក់​ថា​អគា​រស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វា​រព្រំដែនអន្ត​រជាតិ​ប៉ោយ​ប៉ែតមួយនេះ​កន្លងមកមា​នកន្លែង​សំរា​ប់​ឲ្យ​​​មន្ត្រី​និ​ងសមត្ថកិច្ច​ចតយាន​​យន្ត​មាន​ជំនួប​ប្រជុំម្ដង​ៗ​​ប៉ុន្តែ​មួយរយះ​ចុង​ក្រោយ​នេះ​គេ​សង្គេត​​ឃើញ​ថា​មន្ត្រី​រាជកា​រ​​និង​​សមត្ថ​​​កិច្ច​គ្មាន​កន្លែង​​ចតយាន​​យន្តទេ​​ពេលមាន​​កិច្ចប្រជុំ​នោះ​​ ។