ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯក​ឧត្តម​​ អង្គ​ ​វង្ស​វឌ្ឍា​​នា​ ​រដ្ឋមន្ត្រី​ក្រ​សួង​យុត្តិធម៌​​​ បានអញ្ជើញ​ជាអធិបតី​​ក្នុងពិធី​​ប្រកាស​​តែងតាំ​ង​​ចូល​កាន់​​មុខ​​​តំណែង​​ព្រះរាជ​អាជ្ញា​អមសាលា​​ដំ​បូង​​ខេត្ត​​កំពង់​ធំ ​

11 ឆ្នាំ មុន

ខេត្ត​​កំពង់​​ធំ​ ៖ ​ឯក​ឧត្តម​ អង្គ​ វង្ស​វឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​តែងតាំង​ចូលកាន់​​មុខ​​តំណែង​ព្រះរាជ​អាជ្ញា​អមសាលា​ដំ​បូង​ខេត្ត​កំពង់​ធំ នារ​សៀល​ថ្ងៃទី​២២ ​ខែ​​មេសា​ឆ្នាំ២០១៤ ​នៅក្នុង​សាល​ប្រជុំ​ខេត្ត ​។

លោក ​ប៉ែន​ សារ៉ាត ​ ព្រះ​រាជអាជ្ញា​អមសាលា​តំបូងខេត្ត​កំពង់ធំ​ចាស់​ដែល​ត្រូវផ្លាស់​ទៅកាន់​តំណែង​ជា ​ ព្រះរាជអាជ្ញា​អម​សា​

ខេត្ត​​កំពង់​​ធំ​ ៖ ​ឯក​ឧត្តម​ អង្គ​ វង្ស​វឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​តែងតាំង​ចូលកាន់​​មុខ​​តំណែង​ព្រះរាជ​អាជ្ញា​អមសាលា​ដំ​បូង​ខេត្ត​កំពង់​ធំ នារ​សៀល​ថ្ងៃទី​២២ ​ខែ​​មេសា​ឆ្នាំ២០១៤ ​នៅក្នុង​សាល​ប្រជុំ​ខេត្ត ​។

លោក ​ប៉ែន​ សារ៉ាត ​ ព្រះ​រាជអាជ្ញា​អមសាលា​តំបូងខេត្ត​កំពង់ធំ​ចាស់​ដែល​ត្រូវផ្លាស់​ទៅកាន់​តំណែង​ជា ​ ព្រះរាជអាជ្ញា​អម​សា​លា​​ដំ​បូង​ខេត្តស្ទឹង​ត្រែង ​បានអាន​របាយកាណ៏​រយៈពេល៥​ឆ្នាំកន្លង​មក​ ​ដែលរូប​លោក​បានបំពេញ​ការងារ​និងភារ​កិច្ច​ជា​ព្រះ​រាជ​​អាជ្ញា​​​អម​សាលាដំ​បូង​ខេត្តកំពង់ធំ​ចាប់ពីឆ្នាំ២​០០៩​ដល់ឆ្នាំ​២០១៤​ ដែល​សម្រេច​ជូនរួចមក​។ឯក​ឧត្តម ​ច័ន្ទ ​មនោ ​អគ្គនា​យក​រដ្ឋ​បាល​​ក្រសួង​យុត្តិធម៌​ បាន​ព្រះរាជ​ក្រឹត្យ​តែងតាំង​និងចូលកាន់​មុខតំណែង​របស់លោក​ អ៊ិត​ សុធា ​ ជាព្រះរាជ​អាជ្ញា​នៃ​អយ្យ​​ការ​​​អម​សាលា​ខេត្តកំពង់ធំ​ ជាបន្តរ​។

លោក​ អ៊ិត ​សុធា ព្រះរាជ​អាជ្ញានៃអយ្យកា​រអមសាលា​ខេត្តកំ​ពង់ធំ​ដែល​ទើប​តែ​និងប្រកាស​​តែងតាំង​ចូលកាន់​មុខតំណែង​ថ្មី​បាន​​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត​ថា១.​ប្តេជ្ញាគោរព​យ៉ាងម៉ឺង​មាត់រដ្ឋ​ធម្មនុញ្ញ​នៃព្រះរា​ជាណាច​ក្រកម្ពុជា​ ច្បាប់ ​បទបញ្ជា​ លិខិត​បទដ្ឋាន​ដែល​​​​ដាក់​ចេញដោយ​រាជរដ្ឋាភិ​បាល ក្រោមការដឹកនាំ​ដ៏ឈ្លាស​វៃរបស់​សម្តេចអគ្គ​​មហាសេនា​បតីតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ ២.គោរព​ប្រតិបត្តិតាម​ក្រមសីលធម៌​របស់​ចៅ​ក្រម ធានា​ពង្រឹង​វិស័យ​យុត្តិធម៌ ​៣.ស្មោះ​ត្រង់និង​វិជ្ជាជីវៈ ​​៤.ថែរក្សានូវ​​សមិទ្ធិ​​ផល​ ដែល​អយ្យការអម​សាលាខេត្ត​កំពង់ធំ​សម្រេ​ចបាន​កន្លងមក​និងខំអនុវត្ត​ន៏​ឲ្យកាន់តែ​ប្រសើរ​ឡើង ​និងទី៥.​ពង្រឹងសាមគ្គីភាព​ផ្ទៃ​ក្នុង​​ឲ្យកាន់​តែល្អ​ប្រសើរជាមួយអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​គោល​ដៅពង្រឹង​សន្តិសុខ​សង្គម​និងសុវត្ថិភាព​ ​សាធារណៈ ជូនប្រ​ជា ​ពលរដ្ឋ​  ជាពិសេស​អាជ្ញាធរខេត្ត និងកង​កម្លាំ​ងដាប់អាវុធទាំង៣។

  លោក​ ​អ៊ុ​ត សំអន ​អភិបាលខេត្ត​កំពង់ធំ ​ មានប្រសាសន៏​ស្វាគមន៏​សំដែង​នូវទឹក​ចិត្តរីក​រាយក្រៃ​លែង​ចំពោះ​គណៈ​អធិប​តី​​ដែ​ល​​​​បាន​ឆ្លៀតពេល​វេលា​ដ៏មាន​តំលៃ​អញ្ជើញ​ចូលរួមក្នុង​ពិធីប្រកាស​តែងតាំងនិ​ងចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា​​អមសា​លា​ដំ​​បូង​​ខេត្តកំពង់​ធំនារសៀល​ថ្ងៃនេះ​ជាបន្តរ ​។

ឯក​ឧត្តម ​អង្គ វង្សវ​ឌ្ឍានា​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានអញ្ជើញ​មានប្រសាសន៏​សំណេះ​សំណាល​និងផ្តាំផ្ញើរ​ដល់​លោកព្រះរាជ​អាជ្ញា​លោកព្រះរាជអាជ្ញារង​ដែលត្រូវចូលមកកាន់តំណែងនៅក្នុងខេត្តកំពង់ធំ​ហើយនិងអ្នកដែលត្រូវផ្លាស់ចេញពីខេត្តកំពង់ធំ​ទៅ​កាន់មុខតំ​ណែង​នៅខេត្តផ្សេង​ទៀតនោះ​ ធ្វើយ៉ាង​ណាត្រូវខិតខំបំពេញ​ភារកិច្ចរបស់ខ្លួន​ឲ្យបាន​ល្អ ដោះ​ស្រាយ​នូវរាល់​បញ្ហា​ទាំងឡាយ​ឲ្យបានសុ​ក្រឹត្តិ ដើម្បីស្វែង​រកយុត្តិធម៌ជូន​ប្រជាពលរដ្ឋ ​ជាចុងក្រោយ​មានពិ​ធីប្រគល់ត្រា​ជូន​លោកព្រះរាជអាជ្ញា​ដែល​​ទើបចូល​កាន់មុខ​តំណែង​ថ្មី ។