ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនមិន​ស្គាល់មុខ​ច្រើននាក់ តាម​កាប់ប្រហារ​យុវជន​ម្នាក់ សង្ស័យ​រឿងស្នេហ៍ត្រី​កោណ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បុរស​​ម្នាក់​ ជា​ជាង​បៀក​ថ្នាំ​តាម​ជញ្ជាំង​ បាន​រង​របួស​យ៉ាង​ធ្ងន់​ ដេក​ដួល​ក្នុង​ថ្លុក​ឈាម​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ដើម្បី​សង្គ្រោះ​បន្ទាន់​ ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ មាន​គ្នា​ចំនួន​៦​នាក់​ ប្រដាប់​ដោយ​កាំបិត​ប៉័ង​តោ​ គ្រប់​ដៃ​ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ បាន​ធ្វើ​សកម្ម​ភាព​​កាប់​ប្រហារ​ ជា​ច្រើន​កាំបិត​ ខណៈ​ពេល​រូប​គេ​កំពុង​ឈរ​បៀក​ថ្នាំ​ជញ្ជាំង​ផ្ទះ​ល្វែង​មួយ​កន្លែង​ ។​

រាជធានីភ្នំពេញ​ ៖ បុរស​​ម្នាក់​ ជា​ជាង​បៀក​ថ្នាំ​តាម​ជញ្ជាំង​ បាន​រង​របួស​យ៉ាង​ធ្ងន់​ ដេក​ដួល​ក្នុង​ថ្លុក​ឈាម​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ដើម្បី​សង្គ្រោះ​បន្ទាន់​ ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ មាន​គ្នា​ចំនួន​៦​នាក់​ ប្រដាប់​ដោយ​កាំបិត​ប៉័ង​តោ​ គ្រប់​ដៃ​ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ បាន​ធ្វើ​សកម្ម​ភាព​​កាប់​ប្រហារ​ ជា​ច្រើន​កាំបិត​ ខណៈ​ពេល​រូប​គេ​កំពុង​ឈរ​បៀក​ថ្នាំ​ជញ្ជាំង​ផ្ទះ​ល្វែង​មួយ​កន្លែង​ ។​

គេ​សង្ស័យ​ថា​ អំពើ​ហិង្សា​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ​ គឺ​ជន​រង​គ្រោះ​រូប​នេះ​ទៅ​ស្រឡាញ់​ស្ត្រី​ម្នាក់​ ដែល​លែង​លះ​ប្តី​មិន​ទាន់​ដាច់​ស្រេច​ ហើយ​ត្រូវ​បក្ស​ពួក​ប្តី​ស្ត្រី​រូប​នោះ​ តាម​ទៅ​កាប់​ប្រហារ​បែប​នេះ​តែ​ម្តង​ ។ ហេតុ​ការណ៍​នេះ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ កាល​ពី​វេលា​ម៉ោង​២​ និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២២​ មេសា​ នៅ​ការ​ដ្ឋាន​សំណង់​ផ្ទះ​ល្វែង​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
បុរស​រង​គ្រោះ​​ឈ្មោះ​ អ៊ុយ​ អាយ​ អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មាន​ស្រុក​កំណើត​ក្នុង​ភូមិ​ក្រឡោង​ ឃុំ​ទឹក​ថ្លា​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​ បាន​រង​របួស​ជិត​៣០​កំាំបិត​ គឺ​របួស​សុស​សាច់​ ខ្លួន​ប្រាណ​ ដៃ​ជើង​ និង​ក្បាល​ ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម​ ។​ ដោយ​ឡែក​ ក្រុម​ជន​ដៃ​ដល់​ មាន​គ្នា​ចំនួន​៦​នាក់​ ប្រដាប់​ដោយ​កាំបិត​ប៉័ង​តោ​គ្រប់​ដៃ​ និង​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ ក្នុង​នោះ​មាន​គេ​ស្គាល់​១គ្រឿង​គឺ​ ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៣២៦៧​ ។​ ក្រោយ​ពេល​កាប់​ប្រហារ​រួច​ហើយ​ ក្រុម​ជន​ទាំង​នោះ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​ ។​

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​កំពុង​បៀក​ថ្នាំ​ជញ្ជាំង​ផ្ទះ​ល្វែង​មួយ​ នៅ​ចំណុច​ខាង​លើ​ ហើយ​នៅ​ទីនោះ​ក៏​មាន​ជាង​ដែក​ ជាង​កំបោរ​នៅ​ធ្វើ​ការ​ដែរ​ ។ ខណៈ​នោះ​ ស្រាប់​តែ​ជន​ទាំង​៦​នាក់​ ជិះ​ម៉ូតូ​ទៅ​ដល់​ ហើយ​ឈប់​នៅ​ខាងមុខ​ផ្ទះ​ រួច​ដើរ​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​កាប់​ប្រហារ​ទាំង​កំរោល​ទៅ​លើ​ជន​រង​គ្រោះ​ បណ្ដាល​ឱ្យរង​របួស​យ៉ាង​ធ្ងន់​ រួច​ហើយ​ពួក​គេ​បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​អស់​ទៅ​ ។ ចំណែក​ជន​រងគ្រោះ​រត់ចេញ​ពី​ក្នុង​ផ្ទះ​ល្វែង​នោះ​បាន​ចម្ងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ​ ក៏​ដួលដេក​នៅមុខ​ផ្ទះ​ ។ អ្វី​ដែលគួរ​ឱ្យ​ហួស​ចិត្ដ​នោះ​ គឺ​ខណៈ​ពេល​មាន​ករណី​នេះ​កើត​ឡើង​ ជាង​ដែក​ និងជាង​កំបោរ​៤​ទៅ​៥នាក់​ ដែល​នៅ​ក្បែរ​គ្នា​ មិន​មាន​អ្នក​ណា​ម្នាក់​ចិត្ដ​សឿង​ហា៊ន​ចូល​ទៅ​ជួយ​ជន​រង​គ្រោះ​ឡើយ​ គឺម្នាក់​ៗ​បាន​ត្រឹម​តែ​នាំ​គ្នា​ឈរ​មើល​ក្នុង​ភាព​ស្រឡាំង​កាំង​ប៉ុណ្ណោះ​ ​។

ទាក់ទិននឹង​ករណី​នេះ​ ជា​ជំហាន​ដំបូង​ត្រូវ​បាន​​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​ ជា​ករណី​ផ្ដើម​ចេញ​ពី​រឿង​ស្នេហា​ត្រី​កោណ​ ហើយ​ប្រជា​ពលរដ្ឋ​បាន​ប្រាប់​ប៉ូលិសថា កន្លងមកថ្មីៗ​នេះ​ ជន​រង​គ្រោះ​បាន​ស្រឡាញ់​គ្នា​ជា​មួយ​ស្រ្ដី​ម្នាក់​ ហើយ​ស្រ្ដី​រូប​នោះ​បាន​ប្រាប់​ថា​ នាង​ជា​ស្រ្ដីមេម៉ាយ​ ដោយ​នាង​បាន​លែង​លះ​ប្ដី​ដាច់​ស្រឡះហើយ​ ។​ ម៉្យាង​ទៀត​ ពេល​ពួក​គេ​ទៅ​ណា​មក​ណា​ ក៏​ធ្លាប់​បាន​បណ្ដើរ​គ្នា​ដូច​ជា​ប្ដីប្រពន្ធ​ទៀត​ផង​ ហើយ​ត្រូវ​បុរស​ជា​ប្ដី​តាម​ទាន់ ។
តាម​ប្រភព​ព័ត៌​មាន​ថា​ ស្ដ្រី​ម្នាក់​នេះ​ បាន​ទាក់​ទង​ជា​មួយ​ជន​រងគ្រោះក៏​ដើម្បី​បញ្ឈឺ​ប្ដី​របស់​ខ្លួនដែរ​ ទើប​មាន​រឿង​ត្រូវ​គេ​កាប់បែប​នេះ​ ។​ ទោះបី​ជា​យ៉ាង​ណា​ គេ​មិន​ទាន់ដឹង​ថា​ ការ​កាប់​ប្រហារ​នេះ​ មាន​មូលហេតុ​ពិត​ប្រាកដ​យ៉ាង​ណា​នៅ​ឡើយទេ​ ព្រោះ​ជន​រង​គ្រោះ​មិន​អាច​និយាយ​បាន​ឡើយ​ គឺ​រង​របួស​ធ្ងន់​​ ៕​