ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​អធិការវត្តកោះ​ពោធិវង្ស​ប្រកាសប្តឹង​ទាមទារ​យកដីវត្ត​មក​វិញ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ព្រះចៅ​អធិការ​​វត្ត​កោះ​​​​ពោធិ​វង្ស​​ ហៅ​វត្តកោះ​​លោក​យាយ​ជំទាវតី ស្ថិត​​​​​ក្នុងភូមិ​ប​ឹង​បាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រួមនឹង​ពុទ្ធ​បរិស័ទ​​​បាន​​​ធ្វើការ​​​​អំពាវ​នាវ​​ដល់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​​​ជួយ​ធ្វើអន្តរាគមន៍​​​​​​​​​​​ទាម​ទារ​ដី​ទំហំ​​​​៣០​ម៉ែត្រ​​​​គុណ​​​១៧០​​​​ម៉ែត្រ​ ដែលក្រុម​ហ៊ុន​រំលោភ​​យក​​នៅ​ក្នុងបរិវេណ​​​វត្ត ។

រាជធានី​ភ្នំពេញ​ ៖ ព្រះចៅ​អធិការ​​វត្ត​កោះ​​​​ពោធិ​វង្ស​​ ហៅ​វត្តកោះ​​លោក​យាយ​ជំទាវតី ស្ថិត​​​​​ក្នុងភូមិ​ប​ឹង​បាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រួមនឹង​ពុទ្ធ​បរិស័ទ​​​បាន​​​ធ្វើការ​​​​អំពាវ​នាវ​​ដល់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​​​ជួយ​ធ្វើអន្តរាគមន៍​​​​​​​​​​​ទាម​ទារ​ដី​ទំហំ​​​​៣០​ម៉ែត្រ​​​​គុណ​​​១៧០​​​​ម៉ែត្រ​ ដែលក្រុម​ហ៊ុន​រំលោភ​​យក​​នៅ​ក្នុងបរិវេណ​​​វត្ត ។

ការ​ប្រមូល​​ផ្ដុំ​គ្នា​​ទាំង​ព្រះសង្ឃ​​និង​ពុទ្ធបរិស័ទ​​​នេះ​បានធ្វើឡើង​​ដោយ​សន្ដិ​វិធី​​​នៅ​ក្នុង​​បរិវេណវត្តខាង​លើ​​​កាល​ពី​​ព្រឹក​ថ្ងៃទី​​២២ មេសា ។​ ព្រះ​​ទេ​វ​ស​ត្ថា ពឿយ មេត្ដា ​​ព្រះចៅអធិការ​វត្ត​កោះពោធិវង្ស​មាន​ថេរ​ដីកា​ថា កាល​ពីដើម​ឡើយ​​ដី​វត្ត​​ទាំ​ង​អស់មាន​​ទំហំ​​​១០០​ម៉ែត្រ​​គុណ​នឹង​​​​១៧០​ម៉ែត្រ​ ជា​ទីកន្លែង​ដែល​ប្រជា​ពុទ្ធ​​ប​រិស័ទ​​​​ចំណុះ​ជើង​វត្ត​​​បានចាត់ទុក​​ជា​ទី​សក្ការ​ៈ​​គោរព​បូជា​​​​​តាំង​ពី​ប​ុរា​ណ​កាល​មក​ និង​ដី​ផ្លូវ​ចាស់​ចូល​​​វត្តមាន​​​ទទឹង​​​​១២ម៉ែត្រ​ និង​បណ្ដោយ​​​​​២៤៤​ម៉ែត្រ​ ​ ។ ​ព្រះអង្គ​មាន​ថេរដីកា​​បន្ត​ថា ក្នុង​ឆ្នាំ​​​២០០៩ ​​លោក​ឧកញ៉ា​ឈាង ប៉ាក់សួរ និង​​​​លោក​ ជា​ ខេមា អភិបាល​រង​ខណ្ឌ​សែនសុខ​​​​​​​​​ បាន​នាំ​កម្លាំង​​ប៉ូលិស​មួយ​​​ចំនួន​មក​បិទ​​​​វត្ត​និង​​ឱ​្យ​ព្រះសង្ឃ​ និ​ង​ព​ុទ្ធ​បរិស័ទ​​​​ចេញ​ដោយ​សំអាង​ហេតុ​ផល​​​ថា​វត្ត​នេះ​ត្រូវ​រុះ​រើ​​ព្រោះរាជ​រដ្ឋា​ភិបាល​ត្រូវ​យក​ទីនោះ​​ធ្វើ​ជា​​​អាង​ស្ដុក​ទឹក​​​សម្រាប់​រាជ​ធានី​ភ្នំពេញ​​​ ។​

ការ​​បណ្ដេញ​​ចេញ​​នេះ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​​គ្នា​ជា​មួយ​​ព្រះសង្ឃ​​​ និង​ពុទ្ធ​​បរិស័ទ​​ចំណុះ​ជើង​វត្ត​ ។ ប៉ុន្តែ​​ដោយ​ហេតុ​​ផល​ថា ​​​​​​វត្ត​មាន​ច្បាប់​ត្រឹម​ត្រូវ​​​​ទើប​​ព្រះ​សង្ឃ​​ និង​ពុទ្ធបរិស័ទ​​​​​នាំយក​រឿង​​ទាំង​នោះ​ទៅ​ទូល​ថ្វាយ​​សម្ដេច​ព្រះ​មហាសុមេធា​ធិបតី​នន្ទ ង៉ែ​ត​ និងជម្រាប​​​​លោក​ មិន ឃិន ​​​​​រដ្ឋមន្ត្រី​ក្រសួង​​ធម្ម​ការ​ និងសាសនា​ ​​ដើម្បី​ផ្ទៀង​ផ្ទាត់​ឯកសារ​​ ។ ដោយ​ឃើញ​​ឯក​សារ​ត្រឹម​ត្រូវ​ជា​ផ្លូវ​ការ​​​រ​ួច​ហើយ ​​សម្ដេច​ព្រះ​មហា​​​សុមេធាធិ​​​​​​បតី​​ និង​លោក​រដ្ឋមន្ត្រី​​​ ក៏បាន​ចេញ​លិខិត​​​​ជា​ផ្លូវការ​មួយ​​ច្បាស់​​លាស់​​​បន្ថែម​​ទៀត ។

​​​លុះមក​ដល់​ចុង​ឆ្នាំ​​២០១២ ​លោក​ឧញ៉ា​​និង​លោក​អភិបាល​រង​ខណ្ឌ​​​បា​ន​នាំ​គ្នាមក​បិទវត្ត​ម្ដង​ទៀត​​​ដោយមិន​ឱ្យ​​ព្រះសង្ឃ​​​​កសាង​អ្វី​ៗទាំងអស់​​ ​ហើយ​បានប្រាប់​ថា រាជ​រដ្ឋា​ភិបាល​​មិន​អនុញ្ញាត​​​ឱ្យ​ធ្វើ​ទេ ព្រោះដីនេះ​​​ប៉ះ​ចំលើ​គម្រោង​ប្រព័ន្ធ​លូ​​ទឹក​​រាជធាន​ី​ភ្នំពេញ​ ដូច្នេះ​​ត្រូវ​តែ​រុះរើ​​ចេញ ។ ពេល​​​នោះ​ព្រះសង្ឃ​​​​និង​ពុទ្ធ​បរិស័ទ​​​បាន​ពិ​ភាក្សា​គ្នា​​ថា​បើ​វត្ត​ប៉ះចំលើ​គម្រោង​​​​ស្ដុក​​ទឹក​រាជធានី​ភ្នំពេញ​មែន​​ ​ពួក​យើង​គួរ​​តែ​ពិចា​រណា​​ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​​ចាំមើល​ថា ​​​​តើ​រាជ​រដ្ឋា​ភិបាល​អភិវឌ្ឍ​គម្រោង​​​នេះ​ឬ​យ៉ាង​ណា? ​ផ្ទុយ​ទៅវិញ​​ លោក​ឧកញ៉ា​​​​​​ និង​​លោក​អភិបាល​រង​ខណ្ឌ​​ ​​បែរ​ជា​មក​​រំ​លោភ​យក​ដី​​វត្ត​​​​​អស់​ទំហំ​​​​​ទទឹង​​៤០​ម៉ែត្រ​​ និង​បណ្ដោយ​​​១៧០​ម៉ែត្រ​ ។ ​ពេល​នោះ​ព្រះសង្ឃ​​​និង​ ពុទ្ធបរិស័ទ​​​​​​​​​​​​​ឃើញ​​ភាព​មិន​ប្រក្រតី​​​ ក៏​នាំ​គ្នា​​ត​វ៉ា​​​​ទើប​លោក​ឧកញ៉ា​​​​និង​លោក​អភិបាល​រង​ខណ្ឌ​​​ដក​ថ​យ​​​​១០​ម៉ែត្រ​ ហើយ​គំរាម​ថា​​រាជ​រដ្ឋា​ភិបាល​សម្ដេច​​​តេជោ​ ហ៊ុន សែន​ ឱ្យ​ពួកគេមកអភិវឌ្ឍ​​​​​តំបន់​​នេះ ​ត្រូវ​​ទុក​​ទំហំដីវត្ត​​ត្រឹម​តែ​​​៧០ម៉ែត្រ​គុណ​​នឹង​​១៧០​​​ម៉ែត្រ​​​ប៉ុណ្ណោះ​ ។

ទោះជាយ៉ាង​​ណាក្ដី ព្រះចៅអធិកា​រ​​បាន​លើក​ឡើង​ទៀត​ថា​​ រាល់​​​សេ​ចក្ដីជូន​ដំណឹង​របស់​លោក​ឧកញ៉​ា​​ និង​អភិបាល​រង​ខណ្ឌ​​​ យកមក​បង្ហាញ​​មិន​បាន​ប្រកាសប្រាប់​ដល់ព្រះសង្ឃ​និង​ពុទ្ធ​បរិស័ទ​​​ឱ្យបាន​ច្បាស់​លាស់​ឡើយ​​គឺមាន​ភាព​លាក់​លៀម​ ។ ព្រះអង្គ​​មា​ន​ថេរដីកា​​​​ទៀត​ថា​ នឹង​ដាក់​ពាក្យ​បណ្ដឹង​ជូន​សម្ដេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​​​ឱ្យ​ជួយ​អន្តរាគមន៍​​​​​ពី​បញ្ហា​​​នេះ​ ។ ព្រះ​​អង្គ​បញ្ជាក់​​ថា មូល​ហេតុ​​​ដែល​ព្រះ​អង្គ​និង​ពុទ្ធ​បរិស័ទ​​ស្នើសុំ​​អន្តរាគមន៍​​​ពីសម្ដេច​តេជោ​ និងមិន​ដាក់​ពាក្យ​ប​្ដឹង​​តាមឋានានុក្រម​ព្រោះថា ​ការ​ដាក់​ពាក្យ​ប្ដឹង​​នៅ​តាម​ថ្នាក់​មិន​អាច​ដោះស្រា​យ​ជូន​ព្រះ​អង្គ​​​ និង​ពុទ្ធបរិស័​ទ​​​បាន​ទេ​ ដោយ​សារ​​​អ្នកដែល​រំលោភ​​យក​សុទ្ធ​តែ​​មានបុណ្យ​ស័ក្ដិ​ធំ ។ ព្រះអង្គ​​ស្នើសុំ​ឱ្យ​ការ​សាងសង់បុរី​ដែល​កំពុង​សាងសង់​​​​​លើ​ដី​​មាន​​ជម្លោះ​មិន​ទាន់​ដោះស្រាយ​ចប់​នោះ​បញ្ឈប់​​​សកម្មភាព​រង់​ចាំ​​ការ​​ដោះស្រាយ​​ពី​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ កាត់ក្ដី​យ៉ាង​ណា​ទើប​អនុញ្ញាត​​​ឱ​​​្យ​ធ្វើ​បន្ត​ ។

​តាម​ពាក្យបណ្ដឹង​ដែលគ្រោង​នឹង​​ដាក់ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​ ​ព្រះចៅអធិការ​​វត្ត​បាន​ប្ដឹង​​លោក​ឧកញ៉ាឈាង ​ប៉ាក់សួរ និង​​​លោក ជា ខេមា ​អភិបាល​រង​ខណ្ឌ​សែនសុខ ​​ពីករណី​​រំ​លោភ​​​​បំពាន​​យក​ដីកម្មសិទ្ធិស្របច្បាប់​របស់​វត្ត​​កោះ​ពោធិវង្ស​​មកសាង​សាង់​ជាបុរី​​សម្រាប់​លក់​​​ដើម្បី​បំពេញ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ ។ ក្នុង​​ពាក្យ​បណ្ដឹង​​បាន​​​លើក​ឡើង​​​​​ថា ក្នុង​ឆ្នាំ​​​២០១៣​កន្លង​មក​ លោក​ឧកញ៉ា​​​​ឈាង ប៉ាក់សួរ ​និង​​​លោក​អភិ​បាល​​រង​ខណ្ឌ​​​ជា ខេមា ​បាន​​រំលោភ​បំពាន​យក​​​ដី​ស្របច​្បាប់​របស់​​វត្ត​ដែលមាន​ដី​​ផ្លូវ​ចាស់ចូល​វត្ត​​មាន​ទទឹង​​១២ម៉ែត្រ និង​បណ្ដោយ​​​​២៤៨​ម៉ែត្រ ​ដី​ក្នុង​វត្តមាន​ទទឹង​​​៣០​ម៉ែត្រ ​និងបណ្ដោយ​​​​ប្រវែង​​​​១៥០​​ម៉ែត្រ ​​ដីកោះ​​​​លោកយាយ​ជំទាវ​តី មាន​ទទឹង​​​២០ម៉ែត្រ ​​​និងបណ្ដោយ​​​៣០​ម៉ែត្រ​ ផ្ទៃ​ដី​វត្ត​មាន​ទំហំ​សរុប​​​​១០០​ម៉ែត្រ​គុណ​នឹង​​​​១៧០​ម៉ែត្រ​ ផ្ទៃ​ដី​​ដែល​បាន​បាត់​បង់​​ចំនួ​ន​៣០​ម៉ែត្រ​x១៧០​ម៉ែត្រ​ និង​ផ្ទៃ​ដី​​នៅ​សល់​ចំនួន​​​៧០​ម៉ែត្រ​x១៧០ ម៉ែត្រ​​​​  ។
​​​លោក​ សុខ​ ម៉ូវម៉ានិត ​​អភិបាល​​រង​ខ​ណ្ឌ​សែន​សុខ​ ដែលមាន​វត្ត​មាន​​​នៅ​កន្លែង​ប្រមូល​ផ្ដុំ​នេះ​​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា រូប​លោក​​មក​ក្នុង​ពិធី​ស្នើ​សុំ​ជួយ​អន្តរាគមន៍​​ពីសម្ដេច​​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ​ពី​សំណាក់​​ព្រះចៅ​អធិការ​​វត្ត​ និង​ពុទ្ធបរិស័ទ​​​​​​ចំណុះជើង​វត្ត​​​​​​កោះ​ពោធិ​វង្ស​​​គឺ​ដើម្បី​​យក​ពាក្យ​បណ្ដឹង​​​របស់​ព្រះចៅ​អធិការ​​​​​​​​និង​ដើម្បី​រាយការណ៍​​ជូន​​​​លោក​អភិ​បាល​ខណ្ឌ​​​តែប៉ុណ្ណោះ​​ ។​

ចំពោះរឿង​​​​​ផ្សេង​ពី​នេះ​​​​​​ លោ​ក​​បាន​បដិសេធ​​​មិន​និយាយ ។ សូ​ម​បញ្ជាក់​​ថា ពុទ្ធបរិស័ទព្រម​ទាំង​​​ព្រះសង្ឃ​​​ដែលមាន​វត្តមាន​ប្រមាណ​​ជា​​​​​៥០០​អង្គ​/​នាក់ ​នៅ​ក្នុង​ពិធីនោះ​​បាន​​​លើក​បដា​​​សុំ​ឱ្យ​សម្ដេច​​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី ​ហ​៊ុន សែន​ ជួយ​ធ្វើអន្តរាគមន៍​​​ និង​រក​ដំណោះស្រាយ​​ពីបញ្ហា​​​​​រំ​លោភ​យក​ដី​​វត្ត​កោះពោធិវង្ស​​ អស់​ទទឹង​​​ប្រវែង​​​៣០​ម៉ែត្រ​ និង​បណ្ដោយ​​​១៧០ម៉ែត្រ​ និង​ផ្លូវ​ចាស់​ចូល​វត្ត​ទទឹង​​​​១២​ម៉ែត្រ​ និង​បណ្ដោយ​​​២៤៨​​ម៉ែត្រ ​​ត្រូវ​តែ​ប្រគេន​​​ដល់​ព្រះសង្ឃ​​​​ និងជូន​ពុទ្ធបរិស័ទ​​វិញ ។

វត្ត​កោះពោធិវង្ស​ ​ស្ថិត​​នៅក្នុង​ស្ថាន​ភាព​មិន​ទាន់​មានការ​សាង​សង់​​​​ជា​ដុំ​កំភួន​​​​​​នៅ​ឡើយ ​​​​​និង​កំពុង​​តែ​ចាក់​ដីលុប​​​កន្លែង​លិច​ទឹក​ព្រោះ​​​ថា​ទីធ្លា​​វត្ត​ភាគ​ច្រើន​​ស​ុទ្ធតែ​​​លិច​ទឹក​​ ។ ព្រះ​ចៅ​អធិការ​វត្ត​ និង​ពុទ្ធ​បរិស័ទ​​ក្នុងស្រុក ​និង​ក្រៅ​​ស្រុក​បាន​នាំ​គ្នា​ប្រមូល​បច្ច័យ​​ដើម្បីទិញ​ដី​​ចាក់​លុប​​បន្ថែម​ទៀត​​​តែដល់ពេល​​​​មាន​បញ្ហា​​​ក៏​ផ្អាក​​​ការ​សាង ​សង់​ ។  ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​​​ណា​មួយបាន​ទេ ​​ទាក់​ទិន​នឹង​ការ​ចោទប្រកាន់ពីសំណាក់​ព្រះ​សង្ឃ​​​ចំពោះ​​​លោកឧកញ៉ា​​ឈាង ​ប៉ាក់សួរ និង​​លោក ជា ​​ខេមា ​​​ក្នុង​ថ្ងៃ​ដដែលនោះ​ ៕​​