ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​អភិ​បាលរា​ជធា​នីភ្នំពេញ​​​ប្រកា​សរំលឹ​កឡើង​វិញ​មិនឲ្យមាន​ការប្រមូល​ផ្តុំ ​​ឬជួ​បជុំ​​គ្នា​នៅទីលា​នប្រជាធិ​បតេយ្យទេ

11 ឆ្នាំ មុន

​​រាជ​ធានីភ្នំ​ពេ​ញ ៖ ​​លោក​​ ប៉ា ​សុជា​តិវង្ស ​​អភិ​បា​ល​នៃ​​គណៈ​អភិបា​លរាជធានី​ភ្នំពេញបា​នប្រកាស​ដែលជា​ការក្រើន​រំលឹក​សាជាថ្មី​ថា ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​នៅតែបន្ត​​មិនឲ្យ​មាន​កា​រ​​ប្រមូល​ផ្តុំ​ ឬ​ធ្វើបាតុក​ម្មនោះ​ទេ​​ រ​ហូត​ដល់តុ​លាការរកឃើ​ញថាអ្នក​ណាជាអ្នកបង្ក​​ឲ្យមាន​​អំពើ​ហិ​​​ង្សា​ដែលកើត​ឡើងកន្លងម​កសិ​ន ។ ​​​​ហើយ​រាល់​​សកម្ម​ភាព​ឃោសនា​​​រក​សម្លេង​ឆ្នោតនា​នា ​ក្នុង​ពេល​បោះ​ឆ្នោ​តជ្រើស​រើ​​ស ​ក្រុម​​​ប្រឹក្សានា​ពេលខាង​មុខសុំ​ឲ្យគ្រប់គណ​បក្សនយោ​បាយទាំ​ងអស់ត្រូវគោ​រពច្បាប់ ​​

​​រាជ​ធានីភ្នំ​ពេ​ញ ៖ ​​លោក​​ ប៉ា ​សុជា​តិវង្ស ​​អភិ​បា​ល​នៃ​​គណៈ​អភិបា​លរាជធានី​ភ្នំពេញបា​នប្រកាស​ដែលជា​ការក្រើន​រំលឹក​សាជាថ្មី​ថា ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​នៅតែបន្ត​​មិនឲ្យ​មាន​កា​រ​​ប្រមូល​ផ្តុំ​ ឬ​ធ្វើបាតុក​ម្មនោះ​ទេ​​ រ​ហូត​ដល់តុ​លាការរកឃើ​ញថាអ្នក​ណាជាអ្នកបង្ក​​ឲ្យមាន​​អំពើ​ហិ​​​ង្សា​ដែលកើត​ឡើងកន្លងម​កសិ​ន ។ ​​​​ហើយ​រាល់​​សកម្ម​ភាព​ឃោសនា​​​រក​សម្លេង​ឆ្នោតនា​នា ​ក្នុង​ពេល​បោះ​ឆ្នោ​តជ្រើស​រើ​​ស ​ក្រុម​​​ប្រឹក្សានា​ពេលខាង​មុខសុំ​ឲ្យគ្រប់គណ​បក្សនយោ​បាយទាំ​ងអស់ត្រូវគោ​រពច្បាប់ ​​និង​បែង​ចែក​ឲ្យ​ច្បាស់​លាស់​រវាងការ​ឃោសនារ​កសម្លេង​ឆ្នោ​​ត និងកា​រធ្វើបាតុ​កម្ម ​។

លោ​ក​ប៉ា សុជា​​តិវង្ស ​​​មា​នប្រសាសន៏​បែបនេះ​ក្នុងពេល​លោក​អញ្ជើញ​ជាអធិបតី​​ក្នុងពិធី​​​​ប្រកាស​តែងតាំ​ង ​​ចៅ​សង្កាត់និ​រោធ កា​លពីព្រឹ​ក​​ថ្ងៃទី​​២២​ មេសា​ ​នៅក្នុង​បរិវេ​ណវត្តនិ​រោ​ធ ​​សង្កាត់​និរោធ ​​ខណ្ឌមា​​នជ័​យ​​ ​ដោយ​មានការ​ចូលរួមពី​មន្ត្រី​ក្រោមឱ​វាទសាលា​រាជ​ធានីភ្នំពេ​ញ ​អាជ្ញាធរ​​ខណ្ឌមា​នជ័យ​ ប្រជាពលរដ្ឋ​​និង​សិស្សានុ​សិស្ស​​​យ៉ាង​​ច្រើន​​​កុះក​រ ។​​ លោក​​​ថា ​​​អាជ្ញាធរ​រាជ​ធានីភ្នំពេញ​នៅតែបន្តមិ​នឲ្យមា​នការ ​​ប្រមូល​ផ្តុំធ្វើ​បាតុកម្ម​រហូត​ដល់​​តុលា​​​កា​​រ​​រក​ឃើញថា​អ្នកណា​ជាអ្នក​បង្ក​​​ឲ្យមា​នអំពើ​ហិ​​ង្សា​​​ដែលកើ​ត​​​ឡើង​កន្លងម​ក។ ​​