ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​តោង​របង​ដែក​ជាន់​ទី​២ ស្រែ​កថា «​មិន​ចង់​ស្លា.ប់​ទេ​…» ផ្អើល​មុខ​ព្រ​លាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវបានគេប្រទះឃើញឈរតោងរបងដែក​អគារ​ជាន់​ទី​២​ដែល​មានកំ​ពស់​ប្រមាណ​១០​ម៉ែត្រ ដោយបុរសម្នាក់នោះ​បានស្រែក​ថា «​គាត់​មិន​ចង់​ស្លាប់​ទេ សូម​ជួយ​គាត់​ផង​» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលដល់ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ចនាំគ្នា​ជួយសង្គ្រោះ​​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច ខាងក្រោយ​អាគារ​ធនាគារ កា​ថេ​យូ​ណៃ​ធី​ត…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវបានគេប្រទះឃើញឈរតោងរបងដែក​អគារ​ជាន់​ទី​២​ដែល​មានកំ​ពស់​ប្រមាណ​១០​ម៉ែត្រ ដោយបុរសម្នាក់នោះ​បានស្រែក​ថា «​គាត់​មិន​ចង់​ស្លាប់​ទេ សូម​ជួយ​គាត់​ផង​» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលដល់ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ចនាំគ្នា​ជួយសង្គ្រោះ​​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច ខាងក្រោយ​អាគារ​ធនាគារ កា​ថេ​យូ​ណៃ​ធី​ត នៅ​ជាន់​ទី​២ ស្ថិត​នៅ​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី​ទី​២​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជនជាតិ​ចិន​ម្នាក់​ខាងលើ មិន​ស្គាល់ឈ្មោះ​នោះ​ទេ មាន​អាយុ​ជិត​៣០​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ខាងលើ​មាន​អាយុ​ជិត​៣០​ឆ្នាំ​ឈរ​តោង​លើ​របង​ដែក​អគារ​ជាន់​ទី​២ ដែល​ស្ថិត​នៅ​ខាងក្រោយ​អគារ​ធនាគារ កា​ថេ​យូ​ណៃ​ធី​ត ជាប់​ផ្ទះសំណាក់​ចិន ដែល​មាន​យីហោ អាន​ដា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​សមត្ថកិច្ច​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​មក​កំលាំង​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ ដើម្បី​ជួយ​សង្គ្រោះ​បុរស​ជនជាតិ​ចិន​ខាងលើ កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ។ ពេល​នោះ​គេ​ឃើញ​មាន​ជនជាតិ​ចិន​ដែល​នៅផ្ទះ​សំណាក់ អាន​ដា បាន​នាំ​គ្នា​យក​ពូក​ចំនួន​៦​មក​តម្រៀប​ពីក្រោម ក្រែង​ជន​រង​គ្រោះ​របូតដៃ ឬ​ធ្លាក់​ចុះ​មក ។

តាម​ប្រភព​ព័ត៌មាន​ពី​នារី​ម្នាក់​ចេះ​និយាយ​ភាសា​ចិន​បាន​បកប្រែ​ថា បុរស​ដែល​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​បាន​ស្រែ​កថា «​ឲ្យ​ទូរស័ព្ទ​ទៅ​ម៉ាក​របស់​គាត់​នៅ​ស្រុក​ចិន​ផង គាត់​ចង់​ជួប​ម៉ាក និង​ចង់​ឲ្យ​ម៉ា​កមក​ជួប​គាត់​» ព្រមទាំង​បាន​និយាយ​ទៀត​ថា «​គាត់​មិន​ចង់​ស្លាប់​ទេ សូម​ជួយ​គាត់​ផង​» ។

លុះ​ប្រមាណ​មួយ​ម៉ោង​​ក្រោយមក កំលាំង​សមត្ថកិច្ច​ខាង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​យក​រថយន្ត និង​សំភារៈ​សង្គ្រោះ​មក​ជួយ​សង្គ្រោះ​បុរស​ជនជាតិ​ចិន​ខាងលើ​បាន​ភ្លាម​ៗ​ផង​ដែរ ដោយ​កំលាំង​អាវុធហត្ថ​បាន​​នាំ​បុរស​ជនជាតិ​ចិន​ខាងលើ​​ចូល​​ក្នុង​រថយន្ត​ ហើយ​បើកចេញ​ទៅ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ