ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​​យក​កាំបិតកាប់​​គេ​របួស​ធ្ងន់២នាក់ អ្នក​ភូមិខឹង​សម្បា​ចង់​កាត់​ទោស​ប្រហារ​ជីវិត​

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ដេែល​រស់​នៅ​ក្នុងភូមិ​​ជាច្រើននាក់​​ចង់​កាត់​ទោស​ប្រហារ​ជីវិត​ បន្ទាប់​ពី​បុរស​រូបនេះ​​​​ផឹក​ស្រា​ស្រវឹង រួចយក​កាំបិត​ដេញ​កាប់​​អ្នក​ភូមិ​ឱ្យ​រង​របួស​ធ្ងន់២នាក់​​ កាលពីវេលាម៉ោង​១​រសៀល​ថ្ងៃទី​២១ មេសា ២០១៤ ស្ថិត​ក្នុង​ភូមិ​​ស្វាយ​ ឃុំ​ជើង​គោ ស្រុក​ព្រៃនប់ ខេត្តរព្រះសីហនុ ។

ប្រភពបានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ​ស៊ុន វ៉ិត ហៅ​លាន អាយុ​២៦​ឆ្នាំ ជា​កម្ម​ករ​ដូង​ប្រេង​ មានទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ​ចំណែក​ជន​រងគ្រោះ​ទាំង​២នាក់ ម្នាក់ឈ្មោះញ៉ែម​ ឡាក់​ អាយុ​១៧​ឆ្នាំ ជា​កម្មករ​ រស់នៅភូមិ​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ​លន់​ រ័ក្ស អាយុ​​១៨​ឆ្នាំ ។

ប្រភពបានបន្តថា ស្រប​ពេល​ដែល​ជន​សង្ស័យ​ធ្វើ​សកម្មភាព​យ៉ាង​ព្រៃផ្សៃនេះ អ្នក​ភូមិ​ទ្រាំពុំ​បាន​ក៏​នាំគ្នា​​ចាប់​វាយ​ម្នាក់​មួយ​ដៃ​ ម្នាក់​ជើង​វិះ​ក្ស័យ​ជីវ៉ា កុំ​តែបាន​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ទាន់ពេល​ កុំ​អីស្លាប់​បាត់ទៅហើយ​ ។​​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព