ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ប្រតិកម្ម​… ក្រុម​ក្បត់ជាតិ​ប្រកាស​​ថា មាន​មេទ័ព​ម្នាក់​ផ្តាច់ខ្លួន ចុះចូល​…

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​ យោធ​ភូមិ​​ភាគ​ទី​៥ ប្រកាស​ថ្កោលទោស​ម្ចាស់ Facebook…

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​ យោធ​ភូមិ​​ភាគ​ទី​៥ ប្រកាស​ថ្កោលទោស​ម្ចាស់ Facebook មួយ​ចំនួន​នៅ​បរទេស​ដែល​បាន​យក​រូប​លោក​សរសេរ​បំភ្លៃ​ញុះញង់​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ នៅ​តាម​ព្រំដែន ។

លោក​មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​បដិសេធ និង​ច្រានចោល​រាល់​ខ្លឹមសារ​ដែល​បង្ហោះ​នៅ​លើ Facebook មួយ​ឈ្មោះ Vorn Vuth និង​សេរី អមតៈ ដែល​បាន​យក​រូប​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ក្នុង​កម្មវិធី​ផ្សេង​ដើម្បី​បង្ហោះ​បំភ្លៃ​ញុះញង់​ថា បាន​ចុះចូល​ជាមួយ​ក្រុម​ឧទ្ទាម​។

លោក​ឧត្តមសេនីយ៍ទោ បាន​បញ្ជាក់​ថា ៖ ក្នុង​នាមរូប​លោក​ផ្ទាល់ និង​កងកម្លាំង​ក្នុង​យោធភូមិ​ភាគ​ទី​៥ សូម​ថ្កោលទោស​ដល់​ម្ចាស់ Facebook ឈ្មោះ Vorn Vuth និង​សេរី អមតៈ នេះ​ដែល​បាន​យក​រូប​លោក​មក​សរសេរ​បំផុសបំផុល​បំភ្លៃ​ការ​ពិត ដើម្បី​បង្ខូច​ស្មារតី​កងទ័ព និង​ញុះញង់​បំភ្លៃ​ការ​ពិត​នេះ ដែល​មាន​ម្ចាស់​នៅ​ក្រៅប្រទេស ហើយ​កម្លាំង​ទាហាន​រាប់​ពាន់​នាក់ មិន​បាន​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ទោ បាន​បញ្ជាក់​ទៀត​ថា តែ​ផ្ទុយ​ទៅ​វិញ លោក​មាន​តែ​ជំហរ​តែ​មួយ​គត់ គឺ​ទប់ស្កាត់​រាល់​ព័ត៌មាន​ក្លែងក្លាយ បំពុលសង្គម ក្នុង​ជួរ​កងទ័ព ទោះបី​ត្រូវ​ពលី​ជីវិត​ក៏​មិន​រុញ​រា​ដែរ ដាច់ខាត​គឺ​ប្តូរផ្តាច់​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ហើយ​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​កម្ទេច​ក្រុម​ឧទ្ទាម​ទាំងឡាយ ដែល​ចង់​មក​បង្ក​ភាព​វឹកវរ បំផ្លាញ​ជាតិ សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

បើ​ចង់​ដឹង​ច្បាស់​យូរ ឬ​ឆាប់ សូម​អញ្ជើញ​ចូល​មក​ចុះ គឺ​យើង​អនុវត្តន៍​ទៅ​តាម​ច្បាប់​ដែល​កំពុង​មាននៅ​ក្នុង​ប្រទេស​កម្ពុជា។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ មាន Facebook មួយ​ឈ្មោះ Vorn Vuth និង​សេរី អមតៈ ដែល​ទំនងជា​បក្សពួក​របស់​ក្រុម​ឧទ្ទាម​ក្រៅប្រទេស ដែល​បង្កើត​រដ្ឋាភិបាល​នីរ​ទេស បាន​សរសេរ​បំភ្លៃ​ថា «​រដ្ឋាភិបាល​យើង ស្វាគមន៍​ចំពោះ​ការ​ផ្តាច់ខ្លួន​របស់​មេបញ្ជាការ​ភូមិ​ភាគ​៥ ឧត្តមសេនីយទោ សេង ធា​រិ​ន ដែល​បាន​ផ្តាច់ខ្លួន​ចូល​មក​រដ្ឋាភិបាល​ជាតិខ្មែរ​និទេស​»​។ ក

ារ​ញុះញង់​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទណ្ឌិត សម រ​ង្ស៉ី ប្រកាស​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​នៅ​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ