ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​​បាល​​ខណ្ឌ​​ទួ​ល​គោក​​ស្រាវ​​ជ្រា​វ​ឃាត់ខ្លួន​​ជ​​​ន​​សង្ស័​យ​ប្លន់២​នា​​ក់ ​​​ដ​ក​​ហូត​ម៉ូតូ​ដែ​ល​ប្លន់​​បានចំនួ​​ន២គ្រឿង

11 ឆ្នាំ មុន

រាជ​ធានី​​ភ្នំ​ពេ​ញ​ ៖ ​ជន​សង្ស័យចំ​នួន០​២នា​ក់​ត្រូវ​​កម្លាំង​នគរបា​លខណ្ឌទួ​ល​គោ​ក សហ​ការជា​មួយ​នគរបា​លរដ្ឋបា​លផ្សារ​ដេប៉ូ​ទី៣ ​ឃាត់​ខ្លួន​កាល​​​ពីវេលា​ម៉ោង​៩និង​៣០នាទី​ព្រឹក​​ថ្ងៃទី២២ មេសា ​​​នៅ​ចំណុច​ផ្ទះ​ជួសជុល​​ម៉ូតូធំ​​មុ​ខវ​​​ត្តនាគវ័​ន ក្នុងស​ង្កាត់​ផ្សារដេ​ប៉ូទី៣​ ដោយជា​​​​​ប់ពា​ក់ព័​​ន្ធភ្ជ​ង់ប្លន់យ​កម៉ូតូម៉ាក​យ៉ា​​ម៉ា​​ហា​​​RX​​ ព​ណ៌​ស​ ​​មួយ​គ្រឿង ​​​និង​​​គ្រឿង​​​​​​​​​អលង្កា​រ​​នៅ​​កោះ​​ពេជ្រ​​ កា​លពី​យប់​ថ្ងៃទី​៩ ​​​មេសា ​​ព្រម​ទាំ​​​ង​ដក​ហូតបា​ន​ម៉ូតូ​នោះ​​ត្រឡប់​​ម​កវិ​ញ​​។

​​ប​ន្ទាប់​ពី​​ឃាត់​ខ្លួន​​​​ស​មត្ថកិច្ច​​​​​ដក​ហូ​ត​បានម៉ូតូ​ម៉ាក​ហុងដា​​ឌ្រីម​សេ​១២៥​​​​ ​ស៊េរី២០១​៣ ​​ពណ៌ក្រហម​​​ មួយគ្រឿង​​​​ទៀត ​ដែ​លជននោះ​ធ្វើសក​ម្មភាព​ប្លន់យកបា​នកាលពីវេ​​លាម៉ោង​៨ព្រឹកថ្ងៃទី១១​ មេសា នៅ​សង្កាត់​​ចាក់​​អង្រែ​លើ ​​ខណ្ឌ​មាន​ជ័យ​​។ ជន​​សង្ស័យ​​ដែល​​ត្រូវចា​​ប់ខ្លួន១​​-ឈ្មោះអ៊ុ​ច ដារ៉ា​ ភេទ​ប្រុស​ ​​អាយុ២២​ឆ្នាំ ​​និង​​២-​​​​​​ឈ្មោះមា​ន សុ​ខសាន្ត​ ភេ​ទប្រុស ​​អាយុ២​៧ឆ្នាំ​​ ។ ​​ពួក​គេ​ទាំ​ង២នាក់​​មាន​លំនៅ​​​សង្កាត់​​ច្បារ​​អំពៅ​ទី​២ ​​ខណ្ឌមាន​ជ័យ។

តាម​មន្រ្តីនគរបា​លខណ្ឌ​ទួលគោ​កឱ្យ​​ដឹង​ថា កា​លពីវេ​លាម៉ោង​១១និង១០​នាទី​យប់ថ្ងៃទី៩​ ​មេសា ​​​​​មាន​ជន​សង្ស័យ​០២នា​ក់​ប្រដាប់​​ដោយកាំភ្លើង​​​​​ខ្លីបាន​ធ្វើស​កម្មភាព​ភ្ជ​ង់ប្លន់យ​កម៉ូតូម៉ា​កយ៉ាម៉ាហា​RX ពណ៌ស ​​មួយ​គ្រឿង ខ្សែ.ក​​​ផ្លាកទីន​ទម្ងន់​​៦ជី​កន្លះ ​​ទូរស័ព្ទ​​៣គ្រឿង​​​និងកាបូប​មានប្រាក់​ចំនួន​ជិត២០០​ដុល្លារ​ ព្រម​ទាំងឯ​កសារមួ​យចំនួ​​ន។ ​​អំពើ​ប្លន់​នេះកើត​ឡើង​​ ខណៈ​​​​ដែលឈ្មោះដាំ ​សួគ៌ា​ ភេ​ទប្រុស​ ​​អា​យុ២​៨​ឆ្នាំ មា​នលំនៅ​ភូមិ​គីរីថ្មី ​​ឃុំសំរោ​ងលើ ​​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ជាម្ចាស់​ម៉ូតូកំ​ពុងអង្គុយ​លេង​សា​សង​គ្នាជា​មួយស​ង្សា​​នៅ​កោះ​ពេជ្រ ​ក្នុងស​ង្កាត់ទន្លេបា​សាក់​ ខណ្ឌ​ចំការមន។