ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់និយាយ…ទើបតែអាយុ១៦ឆ្នាំសោះថ្លើមធំហ៊ានប្រព្រឹត្តរឿងបែបហ្នឹងទៅហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖​ ក្មេង​ប្រុស​ជំទង់​ម្នាក់​ដែល​ទើបតែ​មាន​អាយុ​១៦​ឆ្នាំ​សោះ​បាន​ប្រព្រឹត្ត​បទល្មើស​ដែល​ជា​ការ​រួមចំណែក​ក្នុង​ការ​បំពុលសង្គម​ដោយ​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​ទី​២ ល្បាត​ប្រទះ​ឃើញ​មានការ​សង្ស័យ​ក៏​បាន​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​ ។ ការ​ចាប់ខ្លួន​ខាងលើ​នេះ​បាន​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង…

រាជធានីភ្នំពេញ​ ៖​ ក្មេង​ប្រុស​ជំទង់​ម្នាក់​ដែល​ទើបតែ​មាន​អាយុ​១៦​ឆ្នាំ​សោះ​បាន​ប្រព្រឹត្ត​បទល្មើស​ដែល​ជា​ការ​រួមចំណែក​ក្នុង​ការ​បំពុលសង្គម​ដោយ​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​ទី​២ ល្បាត​ប្រទះ​ឃើញ​មានការ​សង្ស័យ​ក៏​បាន​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​ ។

ការ​ចាប់ខ្លួន​ខាងលើ​នេះ​បាន​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ក្មេង​ប្រុស​ជំទង់​ដែល​ជា​ជនសង្ស័យ​ខាងលើ​នោ​ឈ្មោះ ស៊ន ចេ​ម អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ងហើយ​នគរបាល​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​នៅ​ជាប់​ខ្លួន​ ។

នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​ចាប់ខ្លួន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​២បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាងលើបាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​រូប​នេះ​គួរ​ឲ្យ​សង្ស័យ ទើប​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​នៅ​ជាប់​ខ្លួន​ក្មេង​ប្រុស​ខាងលើ​ទើប​ចាប់ខ្លួន​តែ​ម្ដង​ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​កម្លាំង​បាន​ធ្វើការ​ដកហូត​យក​ថ្នាំ​ញៀន​ទាំង​៣​កញ្ចប់​នោះ​ព្រមទាំង​នាំ​ខ្លួន​ក្មេង​ប្រុស​ជំទង់​រូប​នេះ​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​២ ដើម្បី​ធ្វើការ​សាកសួរ ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ