ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី 1 សម្រាប់រាត្រីថ្ងៃពុធនេះមាន 1 ប្រកួត ។ តើក្រុមស្ដេចដំរីស Real M អាចសងសឹក Bayern បានឬអត់ បន្ទាប់ពីបរាជ័យក្នុងវគ្គ 1/2 កាលពី 2 ឆ្នាំមុន ។
Real M V Bayern
Real M គឺជាក្រុមបាល់ទាត់តែមួយដែលធ្លាប់ទទួលបានពានរង្វាន់ជើងឯកយូហ្វាឆេមពានលីកច្រើនជាងគេបំផុតគឺ 9 សម័យកាល (1956 ,1957 ,1958 ,1959 ,1960 ,1966 ,1998 ,2000 និង 2002) និងរងជើងឯកចំនួន 3 សម័យកាលគឺ (1962 ,1964 និង 1981) ។ គិតមកដល់ពេលនេះមានរយៈពេល 12 ឆ្នាំហើយ ដែលក្រុម Real M បាត់បង់ឱកាសគ្រងដំណែងជើងឯក ។ នៅក្នុងលីកអេស្ប៉ាញ Real M ឈរនៅលំដាប់លេខ 2 ក្នុងតារាងជាមួយនឹងប្រវត្ដិ 16 ប្រកួតក្នុងផ្ទះគឺ 14-0-2 ។ ប្រវត្ដិ Real M ទទួលភ្ញៀវ Bayern 5 លើកគឺ ឈ្នះ 4 ចាញ់ 1 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-0-1 ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Dortmund 2-0 ក្រៅផ្ទះ ឈ្នះ Almeria 4-0 ក្នុងផ្ទះ និងឈ្នះ Barcelona 2-1 ក្រៅផ្ទះ ។
Bayern គឺជាក្រុមការពារជើងឯកយូហ្វាឆេមពានលីក 2013 ក្រោយពីប្រកួតឈ្នះប្អូនប្រុសបង្កើត Dortmund 2-1 ។ ក្រុម Bayern ធ្លាប់ជាប់ជើងឯកយូហ្វាឆេមពានលីក 5 សម័យកាលគឺ (1974 ,1975 ,1976 ,2001 និង 2013) និងរងជើងឯក 5 សម័យកាលដែរគឺ (1982 ,1987 ,1999 ,2010 និង 2012) ។ នៅក្នុងលីកអាល្លឺម៉ង់ Bayern ឈរលំដាប់លេខ 1 ក្នុងតារាងលើកពានរង្វាន់មុនចប់រដូវកាលជាមួយនឹងប្រវត្ដិក្នុងផ្ទះ 15 ប្រកួតគឺ 13-1-1 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-0-2 ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Dortmund 3-0 ឈ្នះ K Slautern 5-1 ក្នុងផ្ទះ និងឈ្នះ Braunchweig 2-0 ក្រៅផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Bayern ឈ្នះ 5 Real M ឈ្នះ 4 ស្មើ 1។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
02-07 Real M 3-2 Bayern
03-07 Bayern 2-1 Real M
04-12 Bayern 2-1 Real M
04-12 Real M 2-1 Bayern
ទស្សនៈ WDW: ស្មើ 2-2
PD: ស្មើ 2-2
Asianbookie យក Real M
ចែករំលែកព័តមាននេះ