ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​​លុប​បំបាត់​​ការ​បង់​ពន្ធ​អង្ករ​​សម្រាប់​អ្នក​នាំចេញ​​នៅខែ​ឧសភា

11 ឆ្នាំ មុន

បណ្ដាញ​​​ព័ត៌មាន​​បរទេស​ផ្សាយ​ថា​ យោង​តាម​​លិខិត​ដែល​អាច​យក​ជាការ​បាន​​របស់​ការិ​យាល័យ​​​ប្រៃសណីយ៍​បាន​បង្ហាញ​​ថា ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​​​​នឹង​​លុប​ចោល​​នូវ​ការ​បង់​ពន្ធ​​​​គយ​លើ​អង្ក​រ​ចំពោះ​អ្នក​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចាប់​ពី​ដើម​ខែ​ឧសភា​​​​ខា​ងមុខ​នេះ​តទៅ​ នៅ​ក្នុងការ​កិច្ច​ខិត​ខំប្រឹង​ប្រែង​​​ដើម្បី​កាត់​បន្ថយ​​ការ​​ចំណាយ​លើ​​ផល​ិត​កម្ម និង​ដើម្បីជំរុញ​​ការ​ប្រកួត​ប្រជែង​​នៅ​ក្នុង​វិស័យ​​

បណ្ដាញ​​​ព័ត៌មាន​​បរទេស​ផ្សាយ​ថា​ យោង​តាម​​លិខិត​ដែល​អាច​យក​ជាការ​បាន​​របស់​ការិ​យាល័យ​​​ប្រៃសណីយ៍​បាន​បង្ហាញ​​ថា ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​​​​នឹង​​លុប​ចោល​​នូវ​ការ​បង់​ពន្ធ​​​​គយ​លើ​អង្ក​រ​ចំពោះ​អ្នក​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចាប់​ពី​ដើម​ខែ​ឧសភា​​​​ខា​ងមុខ​នេះ​តទៅ​ នៅ​ក្នុងការ​កិច្ច​ខិត​ខំប្រឹង​ប្រែង​​​ដើម្បី​កាត់​បន្ថយ​​ការ​​ចំណាយ​លើ​​ផល​ិត​កម្ម និង​ដើម្បីជំរុញ​​ការ​ប្រកួត​ប្រជែង​​នៅ​ក្នុង​វិស័យ​​អង្ករ​​នៅ​កម្ពុជា​​ផង​ដែរ ។

ជាង​នេះ​ទៅទៀត​ក្រសួង​បាន​ព្រម​ព្រៀង​​កាត់​ចោល​​​​​រាល់ខ្ទង់​ចំណាយ​នានា​ដែល​ពាក់​ព័ន្ធ​​នឹង​ការ​បង់ពន្ធ​សម្រាប់​អ្នក​នាំចេញ​​ដើម្បីជួយ​ជ្រោម​ជ្រែង​​​ឧស្ស​ាហ​កម្ម​នាំចេញ​អង្ករ​នៅ​ក្នុង​ប្រទេស​​​ ។ ​លោក គឹម​ សាវុធ ​​ប្រធាន​សហ​​ព័ន្ធ​អ្នក​​​នាំអង្ករ​ចេញ​​ទៅ​ក្រៅ​ប្រទេស​បាន​ថ្លែង​ថា ការ​ផ្លាស់ប្ដូរនៃ​​​តា​រាង​​ពន្ធគយ​​របស់រាជ​រដ្ឋា​ភិ​បាល​​​​​​​​​​​​​​នឹង​ជួយ​ដល់​ការ​កាត់​បន្ថយ​លើ​ការ​ចំណាយ​ផ្នែក​​ផលិត​​​កម្ម​​និងការ​នាំ​ចេញ​​យ៉ាង​ហោច​ណាស់​​​​ក៏​​​១៥​ដុល្លារអាមេរិក​ក្នុងមួយ​ទូកុង​តឺន័រ​​ដែរ ។

ទោះបីជាយ៉ាងណា​ក៏​ដោយ​​កាល​ពីឆ្នាំ​​​​២០១​៣​​ អង្ករ​​របស់​កម្ពុជា​នាំចេញ​បាន​៣៧៩.០០០​តោន​ ដែល​​ដាក់​តាម​ទូ​កុង​តឺ​ន័រ​​​ប្រមាណ​១៥.​​​៧៥០​ ។ ​យ៉ាង​ណាមិញ​​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រេច​​​​របស់​ក្រសួង​អាច​​សន្សំសំចៃ​​នៅ​ក្នុង​ឧស្សាហ​កម្ម​​​នេះបាន​​​​២៣៦.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​យ៉ាង​ពិត​ប្រាកដ​ ៕​