ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី មូរ សុខហួរ​ ប្រកាសប្តឹងលោក​ សុខ ពេញវុធ​ អភិបាលរង​ខណ្ឌដូនពេញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ ​លោកស្រី មូរ សុខហួរ​ បានប្រកាស​ប្តឹងអភិបាលរងខណ្ឌ​ដូនពេញ ​លោក សុខ ពេញវុធ ​និង​ស្នើព្យួរការងារ​លោកអភិបាលរង​ខណ្ឌ​នោះថែមទៀត ។

ការប្រកាស​របស់លោកស្រី​ដែលជាបេក្ខភាព​ជាប់ឆ្នោត​តំណាងរាស្រ្ត​នីតិកាលទី៥​នៃរដ្ឋសភា​ បានធ្វើឡើង​ក្នុងសន្និសីទ​កាសែត​នាព្រឹកថ្ងៃទី២២​ មេសា​ ២០១៤ ​នៅទីស្នាក់ការ​កណ្តាល​​គណបក្ស​​សង្គ្រោះ​ជាតិ ស្ថិត​ក្នុងសង្កាត់​ចាក់អង្រែលើ ​ខណ្ឌមានជ័យ ​។

ដោយឡែកលោក ​សុខ ពេញវុធ ​អភិបាលរង​ខណ្ឌដូនពេញ​បានឲ្យដឹងថា ​ព្រឹត្តិការណ៏​នៅក្បែរទីលាន​ប្រជាធិបតេយ្យ​កាលពីព្រឹកថ្ងៃម្សិលមិញ​ គ្មានអ្នកណាម្នាក់​បញ្ជាឲ្យមានការ​ប្រើអំពើហិង្សា​នោះទេ តែ​កម្លំាង​សន្តិសុខ​ខណ្ឌ ត្រូវតែការពារ​សុវត្ថិភាព​ជាមុន ​ព្រោះលោកស្រីមូរ សុខហួរ ​និង​បក្ខពួក​នៅតែជម្នះ​ចូលទៅទីលាន​ប្រជាធិបតេយ្យ​ដែលត្រូវបានអាជ្ញាធរ​ហាមឃាត់រ​ង់ចំាបញ្ចប់ការ​ស៊ើបអង្កេត​​ពាក់ព័ន្ឋ​នឹង​អំពើហិង្សា​នៅផ្លូវវេងស្រេង​កាលពីដើមខែមករានោះ ​។ បើតាមលោក ​សុខ ពេញវុធ​ ការប្តឹងរបស់លោកស្រី ​មូរ សុខហួរ ​គឺជាសិទ្ឋិ​របស់គាត់ ។

គួរបញ្ជាក់ថា ​ការប្រកាសរបស់លោកស្រី ​មូរ សុខហួរ ​នាពេលនេះដែរ​បានធ្វើឡើងប​ន្ទាប់ពីព្រឹកថ្ងៃទី២១​មេសាម្សិលមិញ ​លោកស្រីនិងក្រុមយុវជន​ ព្រមទំាងអ្នកថត​រូបគណបក្ស​សង្គ្រោះជាតិ​ប្រមាណ១០នាក់ បានព្យាយាមចូល​ទៅកាន់ទីលាន​ប្រជាធិបតេយ្យ​ដើម្បីសំដែងមតិ ​ប៉ុន្តែត្រូវបរាជ័យ​ ដោយសារកងកម្លំាង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​សហការជាមួយ​នគរបាលប្រឆាំងបាតុកម្ម​ជាច្រើននាក់ ​បានរុញ​ច្រាន ​និង ចាប់សែងលោកស្រី ​មូរ​ សុខហួរ ​ចេញពីទីលាន​ប្រជាធិបតេយ្យ និង មានការប៉ះទង្គិចគ្នាមួយបា្រវ ​បណ្តាលឲ្យយុវជន​០៥នាក់រងរបួស ។

បើតាម​លោកស្រី មូរ សុខហួរ​ នៅថ្ងៃទី៣០មេសា​ និងថ្ងៃ០១​ និង ​ទី០២ ​ឧសភា ​២០១៤ ​លោកស្រី នឹងធ្វើដំណើរចូលទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​ជាថ្មីទៀត ៕