ព្រះសង្ឃនិងប្រជាពលរដ្ឋចំណុះជើងវត្តកោះពោធិ៍វង្ស ក្នុងខណ្ឌសែនសុខ ប្រកាសប្តឹងឧកញ៉ាម្នាក់និងអភិបាលរងខណ្ឌពីបទរំលោភយកដីវត្ត
រាជធានីភ្នំពេញ ៖ ព្រះសង្ឃនិងប្រជាពលរដ្ឋចំណុះជើងវត្តកោះពោធិ៍វង្ស ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ បានប្រកាសប្តឹងលោកឧកញ៉ា ឈាង ប៉ាក់សួរ និង លោក ជា ខេម៉ា អភិបាលរងខណ្ឌសែនសុខ ពីបទឃុបឃិតគ្នារំលោភយកដីវត្តទំហំ ៣០ម៉ែត្រ គុណ ១៧០ម៉ែត្រ ។
ការប្រកាសប្តឹងនេះបានធ្វើឡើងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២២ មេសា ២០១៤ ដោយមានការចូលរួមពីព្រះសង្ឃ និង ប្រជាពលរដ្ឋចំណុះជើងវត្តជាង៤០០អង្គនិងនាក់ ។
ចែករំលែកព័តមាននេះ