ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើប្រណីត​ប្រភេទធ្នង់​ជាង១៨ម៉ែត្រគូប ​ត្រូវគេដឹកយក​មកទម្លាក់​ចោលនៅមុខ​ហាងខារ៉ាអូខេ ​ABC ​ក្នុងក្រុងកំពង់ចាម

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី​សមត្ថកិច្ចឲ្យដឹងថា ​រថយន្តយីឌុបមួយគ្រឿង​បានដឹកឈើប្រណីត​ប្រភេទធ្នង់​ចេញពីខេត្តស្ទឹងត្រែង ​ក្នុងបំណង​ដឹកយកមកដាក់​នៅ​ភូមិគ្រឹះមួយកន្លែង ​ក៏ប៉ុន្តែរថយន្តនេះ​មិនបានដាក់នៅតាម​គោលដៅទេ​ បែរជាយកមកទម្លាក់ចោល​នៅមុខហាងខារ៉ាអូខេ​ដែលមានយីហោ ​ABC ​ស្ថិតក្នុងភូមិ១​​ សង្កាត់វាលវង់​ ក្រុងកំពង់ចាម​​រួចលើក​ដាក់​លើម៉ូតូ​ដឹកយកទៅលក់​នៅតាមទីតំាងផ្សេងវិញ ។

ហេតុការណ៏នេះ​ ​បានបង្កឲ្យមានការភ្ញាក់ផ្អើល​​ដល់ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នៅព្រឹកថ្ងៃទី២២ ​មេសា​ ២០១៤​ ។ សេចក្តីរាយការណ៏​បានបន្តថា ឈើប្រណីតប្រភេទធ្នង់នៅលើរថយន្តយីឌុប​​ខាងលើ​មាន​រហូតដល់​១៨ម៉ែត្រគូប​ ប៉ុន្តែទម្លាក់​នៅមុខហាងខារ៉ាអូខេ​បានតែពាក់កណ្តាលប៉ុណ្ណោះ ​ក៏ត្រូវសមត្ថកិច្ច​​ឃាត់ និងបញ្ជាឲ្យដឹកយក​ទៅដាក់នៅភូមិ​គ្រឹះនោះវិញ ។

ឈើខាងលើ​មានអាជ្ញាប័ណ្ណលេខ​ ០០១៥០៩ ​ផុតកំណត់ថ្ងៃទី២៣ ​មេសា ​២០១៤ ​ចុះហត្ថលេខាដោយ ​លោក សិទ្ឋិ សំណាង ​នាយផ្នែករដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​ ។

ព័ត៌មានលម្អិត​នឹ​ងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕