ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​សង្វៀន​គុន​ខ្មែរ​»​បើក​ការ​ប្រកួត​រដូវ​កាល​ទី​2​ ជុំ​ទី​1 ​នៅ​​ថ្ងៃ​សៅរ៍​​នេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា សម្រាប់​ការ​ប្រកួត​កាលពី​រដូវ​កាល​ទី​១ កីឡាករ ម៉ឺន មេ​ឃា បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​» បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាករ​ថៃ លីង…

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា សម្រាប់​ការ​ប្រកួត​កាលពី​រដូវ​កាល​ទី​១ កីឡាករ ម៉ឺន មេ​ឃា បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​» បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាករ​ថៃ លីង លំ​បាន ដោយ​ពិន្ទុ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៦​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ។ ចំណែក​ការ​ប្រកួត​លើក​នេះ ធ្វើ​ឡើង​តាម​រូបមន្ត​ចាស់ យក​អ្នក​ឈ្នះ​លេខ​១​ជុំ​ទី​១​ឡើង​ទៅ​ប្រកួត​ជាមួយ​អ្នក​ឈ្នះ​លេខ​១​ជុំ​ទី​២ ។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​រដូវ​កាល​ទី​២​វគ្គ​ជម្រុះ​ជុំ​ទី​១ នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ីអិន​ស៊ី ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១២ ខែតុលា​ឆ្នាំ​២០១៩ មាន​ចំនួន​២​គូ អម​ដោយ​គូប្រកួត​ជា​លក្ខណៈ​មិត្តភាព​ចំនួន​២​គូ​ទៀត ។ អ្នក​ដែល​ត្រូវ​មានមុខ​ប្រកួត​មុនគេ​មាន កីឡាករ ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡា​ករ​ថៃ ភេ​តណ​ង​ប៊ី គាត​បាន​ឌី​ន​យី​ម ឯ​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​​ការពារ​ជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ ផេ​ត សាកេ​ត ប្រាន​សង​ហុ​ក ។

ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​២​ពូ​ល គឺ​ពូ​ល​A កីឡាករ​កម្ពុជា​មាន​៤​រូប និង​ពូ​ល​B​កីឡាករ​ថៃ​មាន​៤​រូប ប្រកួត​ជា​លក្ខណៈ​ជម្រុះ​រក​អ្នក​ឈ្នះ​ទាំង​ពូ​ល​A និង​ពូ​ល​B តែ​២​រូប​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ក្នុង​ជុំ​ទី​១​នេះ មិនដឹង​ថា​កីឡាករ​កម្ពុជា​អាច​ដណ្ដើម​យក​បាន​៣​ពិន្ទុ​មក​ទុក​នៅ​ក្នុង​ដៃ​មុនគេ​ឬ​ក៏​អត់​នោះ​ទេ ។

ចំណែក​គូប្រកួត​ជា​លក្ខណៈ​មិត្តភាព​ចំនួន​២​គូ​ទៀត កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​ រាជ​សីហ៍ ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ ភិត​សិ​ង្ហា និ​ធី​ត​ណាយ​ក្វា​ម ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។

ចំណែក​កីឡាករ សៀវ ងុ​៉​យ មក​ពី​សមាគម​កីឡាប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡា រ៉ែ​ន រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ