ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​អគ្គិ​សនី​ឆេះ​​កុង​ទ័រភ្លើង​អស់​៦នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បង្គោល​ភ្លើង​លេខ​១៦៤​ និង​មាន​ប្រអប់​កុង​ទ័រ​លេខ​១០១C បាន​ឆ្លង​ចរន្ត​អគ្គិ​សនី​ឆាប​ឆេះ​សន្ធោ​សន្ធៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ មេសា ២០១៤ តាម​មហា​វិថី​ព្រះ​មុនី​រ៉េត ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​។

តាម​ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​​ឃើញ​មាន​អណ្តាត​ភ្លើង​ចេញ​ពី​បង្គោល​ភ្លើង​លេខ​១៦៤ និង​មាន​ប្រអប់​កុង​ទ័រ​លេខ​១០១C ឆាប​ឆេះ​សន្ធោ​សន្ធៅ​ ឃើញ​ដូច​នេះ​ប្រជា​ពលរដ្ឋដែល​រស់​នៅ​ជិត​នោះ​បាន​​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​បាញ់​អស់​៦​បំពង់ ខ្លះ​បាច​ដី​ខ្សាច់ និង​មានការ​សហការ​ពី​អាជ្ញា​ធរ​មូល​ដ្ឋានផង​ទើប​អណ្តាត​ភ្លើង​រលត់​អស់​ទៅ​វិញ​ភ្លាមៗ។

អគ្គិ​ភ័យ​នេះ​ខាង​អគ្គិ​សនី​កម្ពុជា​បាន​ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិ​សនី​ធ្វើ​ឱ្យ​ឆាប​ឆេះ​ខូច​ខាត​អស់​កុង​ទ័រ​ចំនួន​៦ទាំង​ស្រុង​ និង​បណ្តាល​ឱ្យ​ដាច់​ចរន្ត​អគ្គិ​សនី​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​កុង​ទ័រ​ទាំង​៦៕